ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

រដ្ឋលេខាធិការ សេង ឈួន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ និងស្រាវជ្រាវករណីមានក្រុមជញ្ជីងចល័តក្លែងបន្លំ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

រដ្ឋលេខាធិការ សេង ឈួន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ និងស្រាវជ្រាវករណីមានក្រុមជញ្ជីងចល័តក្លែងបន្លំ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ដោយមានការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីទទួលព័ត៌មានថាមានក្រុមជញ្ជីងចល័តមួយក្រុមចុះធ្វើសកម្មភាពឃាត់រថយន្តត្រួតពិនិត្យទម្ងន់ និងគំរាមយកប្រាក់នៅផ្លូវជាតិលេខ៥៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់, លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤បានដឹកនាំក្រុមការងារចល័តចម្រុះ និងមន្រ្តីស្ថានីយជញ្ជីងអចល័តឃ្លាំងមឿង ខេត្តពោធិ៍សាត់ ចុះមកពិនិត្យ ស្រាវជ្រាវដល់ចំណុចទីតាំងនេះតែម្តង

នាឱកាសនោះ លោក សេង ឈួន បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ចូលរួមទប់ស្កាត់នូវរាល់សកម្មភាពត្រួតពិនិត្យទម្ងន់យានយន្តពីក្រុមជញ្ជីងចល័តក្លែងបន្លំខុសច្បាប់ទាំងអស់នេះ ដែលបានធ្វើ​ឱ្យប៉ះពាល់​ដល់កិត្តិយស និងភាពស្អាតស្អំរបស់ក្រុមការងារត្រួតពិនិត្យចល័តចម្រុះពិតប្រាកដ ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ទាំងមូលផងដែរ។

គូរបញ្ជាក់ដែរថា សព្វថ្ងៃក្រុមត្រួតពិនិត្យយានយន្តចល័តចម្រុះ គឺមានតែមួយក្រុមប៉ុណ្ណោះ ដែលបង្កើតឡើងដោយសេចក្តីសម្រេចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានលិខិតបញ្ជាបេសកកម្មពី លោករដ្ឋមន្រ្តីផ្ទាល់ និងរាល់ពេលចុះប្រតិបត្តិការត្រួតពិនិត្យយានយន្ត មន្រ្តីអនុវត្តន៍ត្រូវតែមានឯកសណ្ឋាន និងបណ្ណសម្គាល់ខ្លួនត្រឹមត្រូវ និងច្បាស់លាស់ ដោយអនុលោមតាមអនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ស្តីពីឯកសណ្ឋាន និងបណ្ណសម្គាល់ខ្លួនរបស់មន្រ្តីអធិការកិច្ចផ្លូវថ្នល់។ ដូចនេះបើសិនមានក្រុមជញ្ជីងចល័តផ្សេងចុះឃាត់ត្រួតពិនិត្យយានយន្ត ដោយពុំមានឯកសណ្ឋាន និងលិខិតបញ្ជាបេសកកម្មត្រឹមត្រូវនោះទេ គឺជាក្រុមជញ្ជីងចល័តក្លែងបន្លំ ដែលជាអំពើខុសច្បាប់ទាំងស្រុង។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពិសេសអាជ្ញាធរដែនដីគ្រប់បណ្តារាជធានី ខេត្តផ្សេងៗទៀត ប្រសិនបានឃើញសកម្មភាព​ឃាត់ត្រួតពិនិត្យទម្ងន់យានយន្ត​ខុសច្បាប់ពីក្រុមជញ្ជីងក្លែងបន្លំ សូមរាយការណ៍មកលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ឬតាមរយៈហ្វេសប៊ុកផេកផ្លូវការ​របស់ក្រសួងសាធារណការនិងដឹកជញ្ជូន៖(https://www.facebook.com/ mpwt.gov.kh) ឬទូរស័ព្ទលេខៈ១២៧៥ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.