ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

នៅថ្ងៃនេះខេត្តកណ្ដាល ចាប់ផ្ដើមការប្រណាំងទូក ជាមួយនឹងសន្តិសុខសណ្ដាប់ធ្នាប់ល្អ និងការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ

នៅថ្ងៃនេះខេត្តកណ្ដាល ចាប់ផ្ដើមការប្រណាំងទូក ជាមួយនឹងសន្តិសុខសណ្ដាប់ធ្នាប់ល្អ និងការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ ពិធីប្រណាំងទូកនៅខេត្តកណ្ដាល បានចាប់ផ្ដើមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ជាមួយនឹងការចូលរួមពីប្រជាពលរដ្ឋរាប់ពាន់នាក់ រយៈពេល២ថ្ងៃគឺថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ នៅក្រុងតាខ្មៅ។

ពិធីបើកការប្រណាំងទូកនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល​ខេត្ត​ក​ណ្តាល ដោយមានការចូលរួមពី ក្រុមកីឡាករចំណុះទូកជាច្រើននាក់ ដោយបានចាប់ផ្ដើមប្រណាំងទូក ជាមួយនឹងស្នូរគាស់ទឹកបែកខ្ចាយលើផ្ទៃទន្លេបាសាក់ បង្ហាញឲ្យឃើញពីភាពក្លៀវក្លាពេញដោយកម្លាំង អ៊ុំទូកយ៉ាងចាស់ដៃជាមួយនឹងស្នូរសម្លេងស្រែកហ៊ោរកញ្រ្ជៀវពីសំណាក់ពលរដ្ឋរាប់ពាន់ ដែលមកទស្សនាកម្សាន្តនៅច្រាំងទន្លបាសាក់សួនច្បារក្រុងតាខ្មៅ។

បង្ហាញពីទឹកមុខញញឹមញញេមពីសំណាក់ថ្នាក់ដឹកនាំខេត្តដែលមានលោក នូ សាខន ជាប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល, ការរៀបចំព្រឹត្តិការណ៍អុំទូកនៅឆ្នាំនេះ ឃើញថាហាក់ស្អាត ល្អ មានសណ្ដាប់ធ្នាប់ និងរៀបរយល្អជាងឆ្នាំទៅមិញ ខណៈដែលក្រុមការងារគណៈកម្មការរៀបចំបុណ្យអុំទូកនេះ បានដាក់ផែនការ និងអនុវត្តន៍បានល្អពេញលេញប្រកបដោយភាពច្បាស់លាស់ និងម៉ឺងម៉ាត់បំផុត។

លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអនុប្រធានគណៈកម្មការព័ត៌មាន និងសោទស្សន៍នៃពិធីរៀបចំបុណ្យអុំទូក បានឲ្យដឹងថា រដ្ឋបាលខេត្តកណ្តាល រៀបចំឲ្យតែឱឡារិក អធិកអធមជាងមុន ជាមួយនឹងការត្រៀមកងកម្លាំងចំនួន៧៨០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព, រៀបចំឲ្យបានល្អជាងឆ្នាំមុនៗទៅទៀត ពោលគឺយើងនឹងមានការបន្ថែមការបាញ់កាំជ្រួច បណ្ដែតប្រទីបស្អាតៗ រៀបចំស្តង់លក់ដូរ លក់ម្ហូបអាហារនំចំណី វត្ថុអនុស្សាវរីយ៍ជាច្រើន ជាមួយនឹងការប្រគុំតន្ត្រីកន្ត្រាក់អារម្មណ៍ដែលមានតារាល្បីៗនឹងចូលរួមច្រៀងកម្សាន្តជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

លោកបន្តថា រដ្ឋបាលខេត្តបានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការរួមដៃគ្នា ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកំសាន្ត ប្រកបដោយសុវត្ថិភាព ខណៈដែលកងកម្លាំងទាំងអស់នឹងយាមកាមដើម្បីការពារសុខ សុវត្ថិភាពជូនពលរដ្ឋ។

មិនតែប៉ុណ្ណោះ ខេត្តក៏បានត្រៀមប៉ុស្តិ៍សម្រាប់ផ្ដល់ព័ត៌មាន ស្តង់ពេទ្យបឋម ឡានពេទ្យ ធុងសម្រាមគ្រប់ទីតាំង បន្ទប់ទឹកស្អាតជាច្រើនកន្លែង និងពិសេសបានពិនិត្យផងដែរទៅលើសុវត្ថិភឆពចំណីអាហារ ដើម្បីធានាថាម្ហូបអាហារ ដែលភ្ញៀវពិសារ គឺមានគុណភាពល្អ និងឆ្ងុយឆ្ងាញ់។ ដូច្នេះសូមពលរដ្ឋមកលេងកម្សាន្ត សូមរួមគ្នារក្សាអនាម័យទាំងអស់គ្នាផង។

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នាឱកាសជួបក្រុមកីឡាករចំណុះទូក បានថ្លែងថា ការប្រណាំងទូកនាពេលនេះ គឺមិនគ្រាន់តែនាំមកនូវសុខភាពល្អ សាមគ្គីភាព មិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែវាបានរក្សានូវប្រពៃណី ទំនៀមទម្លាប់របស់បុព្វបុរសយើងមានតាំងពីយូរមកហើយ។ ការប្រឡង​ប្រ​ណាំង​មានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនមូលដ្ឋាន របស់ខ្លួន ឲ្យល្អបានប្រសើរបំផុត។

គួរបញ្ជាក់ថា ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន ៦៦ទូក ក្នុងនោះ៖ ទូកអុំចំនួន៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក ។ ទូកចូលរួមប្រណាំងទាំងអស់ គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានី ភ្នំពេញ​ចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូក​សរុប ៣,៩៩៤នាក់។ ជាមួយគ្នានោះ អភិបាលខេត្តកណ្តាល បានឧបត្ថម្ភអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់បណ្តាទូក ដែលបានចូលរួមប្រណាំង​ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.