ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ អញ្ជើញបិទការប្រកួតទូកដែលរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង និងប្រកាសម្ចាស់ជយលាភី

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ អញ្ជើញបិទការប្រកួតទូកដែលរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង និងប្រកាសម្ចាស់ជយលាភី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពបិទការប្រកួតទូក ដែលរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង និងប្រកាសប្រគល់រង្វាន់ជូនម្ចាស់ជយលាភី។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដូចបណ្ដាឆ្នាំកន្លងទៅដែរ ដើម្បីជាការអបអរសាទរថ្ងៃចេញព្រះវស្សា ក្រោមម្លប់នៃសុខសន្ដិភាព។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា រៀងរាល់ឆ្នាំរដ្ឋបាលខេត្តបាត់ដំបង តែងតែរៀបចំពិធីអុំទូក និងការប្រគុំតន្ដ្រីនៃឡើង ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។ លោកបន្ដថា ការរៀបចំនេះក៏ផ្ដល់ឱកាសឲ្យអាជីវករ ឬអ្នកលក់ដូរទទួលបាននូវផលចំណេញផ្នែកសេដ្ឋកិច្ច និងមួយទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ទន្ទឹមគ្នានេះ លោកបានអំពាវនាវដល់ចំណុះទូកទាំងអស់ ត្រូវរក្សានូវក្របសីលធម៌ក្នុងការប្រកួត ពោលត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដោយត្រូវគិតថា ការប្រកួតប្រជែងនេះដើម្បីតែភាពសប្បាយរីករាយប៉ុណ្ណោះ។ ដោយឡែក លោកក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ពិសេសយុវជន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.