ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីដំណើរការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៤

ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីដំណើរការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីដំណើរការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៤

0

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការផ្តល់ពាក្យ ទទួលពាក្យនិងរៀបចំមណ្ឌលប្រឡង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជូនក្រុមការងារជំនាញបច្ចេកទេសតាមផ្នែកនីមួយៗ ស្តីពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ឲ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលខណ្ឌ និងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ។

កិច្ចប្រជុំបានជំរុញឲ្យក្រុមការងារបច្ចេកទេសត្រូវបំពេញការងាររបស់ខ្លួនឲ្យបានម៉ឹងម៉ាត់ច្បាស់លាស់ ប្រកបដោយតម្លាភាពប្រសិទ្ធភាពខ្ពស់ជាពិសេសឲ្យស្របតាមគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា៖ កាលបរិច្ឆេទការផ្តល់ពាក្យប្រឡងគឺចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ និងការទទួលពាក្យប្រឡងចាប់ពីថ្ងៃទី២៨ ខែតុលា រហូតដល់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមទំនាក់ទំនងព័ត៌មានបន្ថែម នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥៕

1

 

2

 

3

 

4

 

5

 

6

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.