ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជួបសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជួបសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលនិវត្តន៍ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

ឧត្តមសេនីយ៍ទោ ម៉ី សំភា នាយសេនាធិការរងកងទ័ពជើងគោក ប្រធានក្រុមការងារលេខាធិការដ្ឋាន បានរាយការណ៍ឲ្យដឹងថា អនុវត្តតាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ ឆ្នាំ២០២៤នេះ យោធិនចំនួន ចំនួន១១៧នាក់ (នារី១៧នាក់) មកពី១៩ស្ថាប័ន ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានបំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយស ដែលការដាក់យោធិនអាជីពទាំងពីរភេទឲ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនប្រភេទ២នាពេលនេះ គឺជាការអនុវត្តន៍តាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិនទាំងពីរភេទ ដែលជាផ្នែកមួយនៃការអនុវត្តផែនការកំណែទម្រង់ កងយោធពលខេមរភូមិន្ទផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងនូវការដឹងគុណប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ចំពោះយោធិនចូលសោធន និវត្តន៍គ្រប់រូប ដែលបានធ្វើពលិកម្មប្រកបដោយវីរភាពអង់អាចក្លាហាន ក្នុងស្មារតីស្នេហាជាតិ រួមចំណែកការពារបូរណភាពទឹកដី និងការកសាងការពារសន្តិភាព ស្ថិរភាពសង្គម។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៅតែបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ ស្រឡាញ់រាប់អានជានិច្ច និងតែងតែបានរៀបចំឱ្យមានពិធីជួបជុំនៅតាមបណ្តាអង្គភាព ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអង្គភាពជាមួយនឹងនិវត្តជន ក្នុងគោលបំណងរក្សាចំណងមនោសញ្ចេតនាយូរអង្វែង និងជួយគ្នាទៅវិញទៅមក។

អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានណែនាំឲ្យគ្រប់អង្គភាពបង្កើនការយកចិត្តទុកដាក់ សហការរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូននិវត្តជននៅតាមមូលដ្ឋាន និងនៅតាមមន្ទីរពេទ្យ ដើម្បីលើកកម្ពស់គុណតម្លៃ ផ្សារភ្ជាប់មនោសញ្ចេតនាជាមួយនិវត្តជន ដោយក្តាប់ជាប់ពីស្ថានភាពសុខភាព ជីវភាពរស់នៅ និងសំណូមពរចាំបាច់នានារបស់និវត្តជន ដើម្បីមានវិធានការដោះស្រាយ។

ជាមួយនេះ លោកបានលើកទឹកចិត្តដល់និវត្តជនទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក រួមគ្នាការពារសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ ហើយយកចិត្តទុកដាក់ការងារបង្កបង្កើនផល ថែទាំសុខភាព បន្តថែរក្សាស្នាដៃអ្នកជំនាន់មុន លើមូលដ្ឋានការខិតខំប្រឹងប្រែងរបស់អ្នកជំនាន់ក្រោយឱ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានពាំនាំថវិកាដែលជាអំណោយរបស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ចំនួន២០០,០០០៛ និងថវិកាបញ្ជាការដ្ឋានកងទ័ពជើងគោក ចំនួន៣០០,០០០៛ ជូនដល់និវត្តជនទាំង១១៧រូបផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.