ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះជួបសំណេះសំណាលជាមួយ លោកតាលោកយាយ និងសិស្សានុសិស្សនៅអង្គការមូលនិធិកុមារ និងអង្គការដើម្បីភាពញញឹមនៃកុមារ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះជួបសំណេះសំណាលជាមួយ លោកតាលោកយាយ និងសិស្សានុសិស្សនៅអង្គការមូលនិធិកុមារ និងអង្គការដើម្បីភាពញញឹមនៃកុមារ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្សនៃអង្គការមូលនិធិកុមារ (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)»។

អង្គការមូលនិធិកុមារ និងអង្គការដើម្បីភាពញញឹមនៃកុមារ បង្កើតឡើងរយៈពេល ២០ឆ្នាំមកហើយ ដែលរហូតដល់ពេលនេះ មានសិស្សានុសិស្ស កំពុងស្នាក់នៅ និងសិក្សាជាង១៨០០នាក់។ រយៈពេលជាង២០ឆ្នាំមកនេះ អង្គការបានចំណាយថវិកាប្រមាណ១០០លានដុល្លារ ដើម្បីទ្រទ្រង់កម្មវិធីនានា ក្នុងគោលដៅជួយកុមារកម្ពុជា។

នៅក្នុងឱកាសសំណេះសំណាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាស​ន៍ថា កម្មវិធីសំណេះសំណាលថ្ងៃនេះ គឺជាកម្មវិធីគួរឱ្យភ្ញាក់ផ្អើល ដោយតែមានវត្តមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចមិនធ្លាប់បានចូលរួមនោះឡើយនាពេលកន្លងទៅ ប៉ុន្តែដោយសារតែ ថ្ងៃទី២០ ខែតុលា ខាងមុខនេះ ជាឱកាសខួបចម្រើនជន្មាយុរបស់ សម្តេច ហើយសម្តេចមានកម្មវិធីទៅប្រទេសឥណ្ឌូនេស៊ីទៀតនោះ ទើបសម្តេចយកឱកាសនេះ ដើម្បីជួបសំណេះសំណាលជាមួយលោកតាលោកយាយ និងសិស្សានុសិស្សនៅទីនេះតែម្តង។

នៅក្នុងពិធីនេះ​ដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ ក្មេងៗ នៅមណ្ឌល CCF និង PSE ហៅសម្តេចថា «ប៉ាណែត» ឬ «ពុក»ផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះចំពោះស្ថាបនិក ថ្នាក់ដឹកនាំ និងបុគ្គលិក នៃអង្គការ PSE និង CCF ដែលបានជួយដល់ប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាទាំងក្នុង និងក្រៅប្រទេស ដល់កុមារនៃអង្គការ PSE និងCCFផងដែរ និងបានអំពាវនាវឱ្យសិស្សទាំងនោះខិតខំរៀនសូត្រឱ្យបានខ្លាំងក្លា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.