ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

លោក ម៉ក់ រ៉ា និងលោក ពៅ ពិសិដ្ឋ បើកកិច្ចប្រជុំសាមញ្ញលើកទី៥ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តខេត្តពោធិ៍សាត់ ដើម្បីពិនិត្យអនុម័ត របៀបវារៈចំនួន៦

លោក ម៉ក់ រ៉ា និងលោក ពៅ ពិសិដ្ឋ បើកកិច្ចប្រជុំសាមញ្ញលើកទី៥ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តខេត្តពោធិ៍សាត់ ដើម្បីពិនិត្យអនុម័ត របៀបវារៈចំនួន៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពៅ ពិសិដ្ឋ អភិបាលខេត្តស្តីទី ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សា អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់ អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្នុងកិច្ចប្រជុំនេះ បានលើករបៀបវារៈ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៤ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត, ២-ពិនិត្យ និងអនុមត័ របាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត, ៣-ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ខេត្តពោធិ៍សាត់ និងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត, ៤-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី១ អាណត្តិទី៤, ៥-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត និង៦-បញ្ហាផ្សេងៗ។

លោក ពៅ ពិសិដ្ឋ អភិបាលខេត្តស្តីទី បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីទទួលបន្ទុកសាលាខេត្ត ត្រូវធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ទាំងអក្ខរាវិរុទ្ធ និងតួលេខនៅក្នុងរបាយការណ៍។ លោកបានសង្កត់ធ្ងន់ទៅលើ បញ្ហាការសំណង់អណាធិបតេយ្យ ដែលបានសាងសង់ ទៅលើដីចំណីផ្លូវ តាមដងផ្លូវជាតិលេខ៥៥ ជាពិសេសចំណុចផ្លូវអន្ទង់អាំង និងផ្លូវជាតិលេខ១០ ក្នុងឃុំអូរសោមជាដើម។ បន្តធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងហួសការបរិច្ឆេទ ដើមី្បបំពេញតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ម៉្យាងទៀតរាល់អត្តសញ្ញាណបណ្ណ ដែលក្រសួងបានធ្វើរួច គឺត្រូវចែកជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា មិនត្រូវយកទុកនៅប៉ុស្តិ៍ ហើយឆ្លើយទៅពួកគាត់ថា មិនទាន់ធ្លាក់មកពីក្រសួង ដែលជាល្បិចកលដ៏អាក្រក់ ដើមី្បទាមទារលាភសក្ការៈពីប្រជាពលរដ្ឋ នៅពេលពួកគាត់មកសួរនាំនោះឡើយ។ លោកបានបន្តថា ទង្វើរទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេវាសាធារណៈ និងរាជរដ្ឋាភិបាល ដោយអាជ្ញាធរមូលដ្ឋាន។ ដើមី្បធ្វើការលុបបំបាត់ករណីទាំងនេះ លោកក៏បានធ្វើការជំរុញដល់អាជ្ញាធរក្រុង ស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។
លោក ​ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត សូមឱ្យបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋាន សំខាន់លុបបំបាត់ឱ្យបាននូវក្រុមក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន និងត្រូវធ្វើការត្រួតពិនិត្យមន្ត្រីនៅក្រោមឱវាទ ដែលអនុវត្តការងារមិនបានត្រឹមត្រូវ ព្រមទាំងត្រូវធ្វើការត្រួតពិនិត្យនូវរាល់សំណង់អាណាធិតេយ្យ ដែលបានសាងសង់នៅលើចំណីផ្លូវ និងធ្វើការៀបចំសណ្តាប់ធ្នាប់ សោភណ្ឌភាព នៅតាមទីប្រជុំជនប្រកបទៅដោយបរិស្ថាន អនាម័យល្អ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្ត។

លោកបានវាយតម្លៃខ្ពស់ទៅលើកិច្ចការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់។ គ្រប់កាលៈទេសៈ ដែលប្រជាពលរដ្ឋជួបការលំបាក មន្ទីរអង្គភាពជុំវិញខេត្ត រួមគិត រួមធ្វើ និងរកដំណោះស្រាយ បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋ ដែលតែងតែលើកឡើង និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.