ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង ផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ក្នុងពិធីប្រណាំងទូក ដែលមានអ្នកចូលរួមប្រមាណ៥០ម៉ឺននាក់

គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង ផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ក្នុងពិធីប្រណាំងទូក ដែលមានអ្នកចូលរួមប្រមាណ៥០ម៉ឺននាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក ធូ ភា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះផ្សព្វផ្សាយ បង្កើនការយល់ដឹង ដល់ប្រជាពលរដ្ឋនៅក្នុងពិធីប្រណាំងទូក ដែលមានអ្នកចូលរួមប្រមាណជាង៥០ម៉ឺននាក់ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ តាមរយៈពិធីករពិធីការិនី ការចែកខិតប័ណ្ណ ការដាក់តាំងបដា និងស្ទីកឃ័រ App NoDrug :https://nodrugsnacd.com/download

ថ្លែងក្នុងនាម លោក សុខ លូ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង លោក ធូ ភា បានលើកឡើងថា តាមរយៈកិច្ចសហការជាមួយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង តែងតែចូលរួមអនុវត្តខ្ជាប់ខ្ជួននូវបទបញ្ជា លិខិតបទដ្ឋាននានាបញ្ចូលខ្លឹមសារ ក្នុងព្រឹត្តិការណ៍នានា ដូចដែលបានកំពុងធ្វើក្នុងពិធីប្រណាំងទូក ដ៏សប្បាយរីករាយនេះ ជាការដាស់តឿនដល់ប្រជាពលរដ្ឋទូទៅពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ដែលតម្រូវឲ្យគ្រប់គ្នាត្រូវតែរក្សាគុណភាពទំពាំង ឲ្យមានសុខភាពល្អសម្រាប់ ជាធនធានបន្តវេនរបស់ប្រទេសជាតិ ទៅថ្ងៃអនាគត។

លោក ធូ ភា បានថ្លែងអំណរគុណដល់គ្រប់សមាសភាពលេខាធិការគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង វិស័យឯកជន ដែលបានចូលរួមការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅរក្សាបាននូវសហគមន៍ មានសុវត្ថិភាពគ្មានគ្រឿងញៀន «ភូមិអ្នក-ភូមិខ្ញុំគ្មានអ្នកញៀន សហគមន៍គ្មានគ្រឿងញៀន មានសុវត្ថិភាព»។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ក្រសួងសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើសកម្មភាពផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀនយ៉ាងផុលផុស សំដៅចូលរួមចំណែកធ្វើឲ្យបាន សម្រេចបានតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារអាទិភាពទីមួយ ដើម្បីដោះស្រាយនូវកង្វល់របស់ប្រជាពលរដ្ឋ ពីបញ្ហាគ្រឿងញៀន។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.