ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

ឯកឧត្ដម សុខ ពេញវុធ បញ្ជាសមត្ថកិច្ចចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងមួយកន្លែង នៅខណ្ឌដូញពេញ ភ្លាមៗ ក្រោយពលរដ្ឋសំណូមពរឱ្យដោះស្រាយ

ឯកឧត្ដម សុខ ពេញវុធ បញ្ជាសមត្ថកិច្ចចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងមួយកន្លែង នៅខណ្ឌដូញពេញ ភ្លាមៗ ក្រោយពលរដ្ឋសំណូមពរឱ្យដោះស្រាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្ដម សុខ ពេញវុធ បញ្ជាសមត្ថកិច្ចចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងមួយកន្លែង នៅខណ្ឌដូញពេញ ភ្លាមៗ ក្រោយពលរដ្ឋសំណូមពរឱ្យដោះស្រាយ

ភ្នំពេញ៖. ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថកិច្ចចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌដូញពេញ ភ្លាមៗក្រោយពលរដ្ឋសំណូមពរឱ្យដោះស្រាយ។
ការថ្លែងបែបនេះក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ បល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤នៅ ក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ ខាងជើងវិមានឯករាជ្យ ខណ្ឌ ដូនពេញ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការង និងអភិបាលខណ្ឌ ធ្វើការពិនិត្យនិងចាត់ ចែង កិច្ចការបង្ក្រាបរួមទាំងវិធានការច្បាប់ ទៅលើទីតាំងហាងកាហ្វេមួយកន្លែង ដែល បង្កប់ល្បែងស៊ីសងអនឡាញ ក្រោយប្រជាពលរដ្ឋសំណូមពរផ្ទាល់មាត់ ឱ្យជួយដោះ ស្រាយ ។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ មាន ប្រជាពលដ្ឋ៣រូប បានលើកឡើងនូវបញ្ហាផ្ទាល់មាត់ ដើម្បីជួយដោះស្រាយ ក្នុងចំណោម៣រូបនេះ មានបញ្ហាចំនួន៧ ។ ក្នុងនោះបញ្ហាមួយចំនួន ត្រូវបានឯកឧត្ដមសុខ ពេញវុធ ដោះស្រាយជូនភ្លាមៗ និងមួយចំនួនឯកឧត្ដមអះអាងថា វាជាប់ពាក់ព័ន្ធនឹងបញ្ហាច្បាប់ ជាពិសេសជាកិច្ចការរបស់ថ្នាក់ជាតិ ដែល មិន អាចដោះស្រាយបានត្រឹមថ្នាក់មូលដ្ឋានតួរយ៉ាងសំណូម ពរជួយដោះស្រាយ លើការកែប្រែឯកសារមួយចំនួន របស់អត្រានុកូលដ្ឋាន ជុំវិញការខុសអក្ខរាវិរុទ្ធ និងការពន្លឿនការចុះបញ្ជីដីធ្លី រួមទាំងការបង់ពន្ធប្រថាប់ត្រាជាដើម ។ ដោយឡែក ជុំវិញបញ្ហាដែលអាចដោះស្រាយបានភ្លាមៗ ដូចករណី ពលរដ្ឋលើកឡើងពីការព្រួយបារម្ភលើសុវត្ថិភាពរបស់ខ្លួន ដោយសារតែមានហាងកាហ្វេបង្កប់ល្បែង ស៊ីសងអនឡាញ ដែលប្រមូលផ្តុំដោយអ្នកប្រើប្រាស់គ្រឿងញៀន និងជនមិនមានទីលំនៅច្បាស់លាស់នោះ,ឯកឧត្ដម សុខ ពេញវុធ បានដាក់បទបញ្ជា ទៅកាន់ លោកអធិការង លោកអភិបាលខណ្ឌថា “ត្រូវធ្វើការពិនិត្យនិងចាត់ចែង កិច្ចការបង្ក្រាបរួមទាំងវិធានការច្បាប់ទៅលើទីតាំងនេះ ព្រោះនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ លើបញ្ហានេះ” ។


ឯកឧត្ដម សុខ ពេញវុធ បានបន្ថែមថា ល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ ត្រូវបានលុបបំបាត់ទាំងស្រុង នៅមូលដ្ឋានរាជធានីភ្នំពេញ ចឹងពាក់ព័ន្ធបញ្ហានេះ សូមឱ្យពិនិត្យឡើងវិញ ។
នៅក្នុងវេទិកានេះដែរ ឯកឧត្ដមសុខ ពេញវុធ ក៏បានលើកឡើងដែរថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ នាថ្ងៃនេះ បានបង្កប់អត្ថន័យចំនួន២ ទី១ គឺការដោះស្រាយ និងទី២ ការពិគ្រោះយោបល់ ។ យើងទាំងអស់ គ្នា បានរកឃើញ នូវបញ្ហាសំខាន់ៗជាអទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការពិចារណាកែលម្អ ដើម្បីលើកកម្ពស់ជីវរភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋាននីមួយៗ ក្នុងក្របខណ្ឌសង្កាត់ទាំង១១ នៃខណ្ឌដូចពេញញ ។
ក្នុងឱកាសនោះឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកទឹកចិត្ត ដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងអស់ អញ្ជើញលើកឡើងនូវបញ្ហាប្រឈមដែលខ្លួនកំពុងជួបប្រទះ ដោយកុំខ្លាចខុស ឬក៏ត្រូវ ដើម្បីអាចឱ្យរដ្ឋបាលរាជធានីភ្នំពេញ អាចពិនិត្យនិងដោះស្រាយជូនតាមដែលអាចធ្វើទៅបាន ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកទៅធ្វើការបូកសរុប ហើយនិងចាត់ការក្នុងការដោះស្រាយបញ្ហានីមួយៗ ដោយយើងអាចដោះស្រាយ អ្វីដែលយើងមានលទ្ធភាពត្រូវធ្វើភ្លាម គឺធ្វើភ្លាម” ។
ឯកឧត្ដម ម៉ប់ សារិន បានលើកឡើងថា វេទិកានេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ជាមួយនឹងប្រជាពលរដ្ឋ ជាមួយតំណាងសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាផ្តល់កិច្ចប្រឹក្សាអំពីបញ្ហាអទិភាព សម្រាប់អភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយចីរភាព តម្លាភាព ប្រសិទ្ធិភាព និងបរិយាបន្ន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.