ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

ថ្ងៃទី១ នៃបើកពិធីអុំទូក បណ្តែតប្រទីប នៅខេត្តបាត់ដំបង មានប្រជាពលរដ្ឋចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ

ថ្ងៃទី១ នៃបើកពិធីអុំទូក បណ្តែតប្រទីប នៅខេត្តបាត់ដំបង មានប្រជាពលរដ្ឋចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីអុំទូក បណ្តែតប្រទីប និងបុណ្យចេញព្រះវស្សា នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង រយៈពេល២ថ្ងៃ ពោលចាប់

ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរ មកមើលលេងកម្សាន្តសប្បាយរីករាយ ក្រោយខកខានរយៈពេលកន្លងមកដោយសារគ្រោះទឹកជំនន់ និងដោយវិបត្តិជំងឺកូវីដ១៩។

សម្រាប់ពិធីបើកនាថ្ងៃទី១នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង,លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសំណាក់សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រដ្ឋបាលក្រុង ស្រុកប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត កងកម្លាំង និងមន្រ្តីរាជការ ប្រជាពលរដ្ឋ ជាច្រើនរូបចូលរួមផងដែរ។

លោក សុខ លូ បានថ្លែងថា ខេត្តបាត់ដំបង បានរៀបចំបុណ្យអុំទូក បណ្តែតប្រទីប ប្រពៃណីថ្នាក់ខេត្ត ក្នុងថ្ងៃបុណ្យចេញព្រះវស្សា ជារៀងរាល់ឆ្នាំ ដោយមានប្រវត្តិចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០០០មក ដល់បច្ចុប្បន្ន គឺមានរយ:ពេលជាង២០ឆ្នាំមកហើយ តែដោយសារនៅខេត្តមានគ្រោះទឹកជំនន់ និងបញ្ហាជំងឺរីករាលដាលកូវីដ១៩ ធ្វើឱ្យខកខានប្រារព្ធពិធីនេះរយៈពេក២ឆ្នាំ ចាប់តាំងពី២០២០ និងឆ្នាំ២០២១កន្លងមក ជាក់ស្តែងឆ្នាំនេះគឺជាលើកទី២៥ ហើយដែលខេត្តបាត់ដំបង បានដំណើរការប្រារព្ធពិធីប្រណាំងទូកតាមប្រពៃណីថ្នាក់ខេត្តឡើងវិញ។

លោក សុខ លូ បានបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្តែតប្រទីបនេះ ដើម្បីចូលរួមថែរក្សានូវប្រពៃណីជាតិដែលជាប់ទាក់ទងទៅនឹងប្រវត្តិសាស្រ្តសមយុទ្ធនៃកម្លាំងសាមគ្គីកងទ័ពជើងទឹករបស់ខ្មែរ មានតាំងពីយូរលង់មកហើយ។ ទូកប្រណាំងដែលគណៈកម្មការបានរៀបចំប្រណាំងមានទូកចំនួន៤២ទូក កីឡាករ និងកីឡាការិនី ចំនួន១,៤៩០នាក់ (ស្រី៦០នាក់) ក្នុងនោះ កីឡាករពេញសិទ្ធចំនួន ១,០៩៣នាក់ កីឡាករបម្រុងមានចំនួន ៣៩៧នាក់ (ក្នុងនោះមានកីឡាការិនីចំនួន ៦០នាក់)។

លោកអភិបាលខេត្តបានបញ្ជាក់ថា កីឡាករណាដែលជាប់ចំណាត់ជ័យលាភ រដ្ឋបាលខេត្តនឹងបញ្ជូនទៅប្រកួតនៅថ្នាក់ជាតិទូទាំងប្រទេស នាខែវិច្ឆិកា ខាមុខនេះផងដែរ។ លោកថា ក្នុងឱកាសបុណ្យអុំទូកនាឆ្នាំ២០២៤នេះរដ្ឋបាលខេត្តក៏បានរៀបចំការប្រណាំងទូក បណ្តែតប្រទីប បង្ហោះគោម បាញ់កាំជ្រួច ប្រគុំតន្រ្តីសម័យ នៅពេលរាត្រី និងបានរៀបចំតាំងពិព័រណ៌លក់ផលិតផលជាច្រើនតូបផងដែរ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Daily Theme designed by Theme Junkie.