ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

លោក ជិន ម៉ាលីន ដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយកីឡាករប្រណាំងទូកង ៦០នាក់ មកពីស្រុកមោងឬស្សី ខេត្តបាត់ដំបង

លោក ជិន ម៉ាលីន ដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយកីឡាករប្រណាំងទូកង ៦០នាក់ មកពីស្រុកមោងឬស្សី ខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ​នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យអុំទូក នៅខេត្តបាត់ដំបង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤នេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមោងឫស្សី នៃខេត្តបាត់ដំបង តំណាងដ៏លោក អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកមោងឬស្សី បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមោងឬស្សី ជួបសំណេះសំណាលជាមួយកីឡាករប្រណាំងទូកងសរុបចំនួន៦០នាក់ មកពីទូកងចំនួន២មកពីស្រុកមោងឬស្សី នៃខេត្តបាត់ដំបង។

ទូកទាំង២នោះរួមមានគ ទូកងកន្លង់រ័ត្នរំពាត់មាស និង ទូកងកន្លង់ថោងសំរោងពេជ្រ  ដោយនាំមកជូនកីឡាករនូវថវិកាសរុបចំនួន១៥លានរៀល មី៥០កេស ត្រីខ២៥០កំប៉ុង ទឹកសុទ្ធ៦០យួ ទឹកភេសជ្ជៈប៉ូវកំលាំង៦០យួ ទឹកត្រី១២យួ ទឹកស៊ីអ៊ីវ៥យួ ព្រមទាំងគ្រឿងសម្ភារៈចាំបាច់មួយចំនួនទៀត។

ក្នុងឱកាសនោះ លោក ជិន ម៉ាលីន បានកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាននៃស្រុកមោងឬស្សី យុវជនយុវនារីស្ម័គ្រចិត្ត និងជាពិសេសកីឡាករទូកងស្រុកមោងឫស្សី ដែលបានខិតខំប្រឹងប្រែងឱ្យមានកីឡាករទូកង នៃស្រុកមោងឬស្សីចំនួន៦០នាក់ ដែលមានទូកងចំនួន២គ្រឿង ចូលរួមក្នុងការប្រណាំងទូកង ដើម្បីអបអរសាទរពីធីបុណ្យអុំទូកនៅខេត្តបាត់ដំបង។

លោក ជិន ម៉ាលីន បានលើកទឹកចិត្តឱ្យកីឡាករប្រណាំងទូកងនៃស្រុកមោងឬស្សីទាំងអស់ខិតខំប្រឹងប្រែងយកជ័យជំនះ ក្នុងវគ្គផ្តាច់ព្រាត់ឱ្យបាន ហើយអាចចូលទៅប្រកួតនៅក្នុងពីធីបុណ្យអុំទូកថ្នាក់ជាតិនៅទីក្រុងភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.