ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

គណៈកម្មការទី៨ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងខេត្តមណ្ឌលគិរី និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពការងាររបស់ អាជ្ញាធរខេត្ត

គណៈកម្មការទី៨ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងខេត្តមណ្ឌលគិរី និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពការងាររបស់ អាជ្ញាធរខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកបណ្ឌិត ឈុន ស៊ីរុន លេខាធិការគណៈកម្មការ និងជាតំណាងឱ្យគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនស្ទើរគ្រប់វិស័យរបស់ខេត្តមណ្ឌលគិរី ជាពិសេសវិស័យទាំងបួនដែលគណៈកម្មការទី៨ ទទួលបន្ទុក។

ក្នុងការចុះសិក្សានេះ លោកបណ្ឌិត ឈុន ស៊ីរុន បានលើកឡើងដូចនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីលោក ចាន់ យឿន តំណាងរាស្ត្រមណ្ឌលខេត្តមណ្ឌលគិរី ព្រមទាំងប្រធានមន្ទីរជំនាញពាក់ព័ន្ធ នឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅសាលាខេត្តមណ្ឌលគីរី នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។

លោកបណ្ឌិត ឈុន ស៊ីរុន បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតសំខាន់ទៅលើ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កម្រិត ជីវភាព និងសុខុមាលភាពប្រជាជន, ជាពិសេស ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃអភិបាលកិច្ច, ស្ថាប័ន និង យុត្តិធម៌សង្គម ព្រមទាំងការពង្រឹងភាពស្អាតស្អំ និងគុណភាពសេវាសាធារណៈ។ ដូច្នេះ ការពង្រឹងសេវាសុខភាពគ្របដណ្តប់ជាសកល តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកត្រូវបន្តលើកកម្ពស់ និងធ្វើការអភិវឌ្ឍ ព្រមទាំងសហការកសាងភាពជាដៃគូរជាមួយសុខាភិបាលឯកជនឱ្យទទួលបានប្រសិទ្ធភាពខ្ពស់និងទាន់ពេលវេលា។ ជាមួយគ្នានេះការពង្រឹងវិស័យសង្គមកិច្ច ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ក៏ជាអាទិភាពស្នូលនៃការឈានទៅសម្រេចបានយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិផងដែរ។

ជាការឆ្លើយតប លោក ថង សាវុន អភិបាលខេត្ត បានសម្តែងការអរគុណចំពោះគណៈប្រតិភូ ដែលបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់ខេត្ត និងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងនិងបញ្ហាប្រឈម នៅក្នុងវិស័យសុខាភិបាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ សង្គមកិច្ច និងកិច្ចការនារី រួមមាន៖ (១)ការកើនឡើងនៃជំងឺមិនឆ្លងនិងយន្តការឆ្លើយតបថ្នាក់ខេត្ត (២)ការចុះឈ្មោះចូលរៀនជំនាញបន្ថែមក្នុងចំណោមយុវជននៅសាលាពហុបច្ចេកទេសខេត្តមណ្ឌលគិរី និងយន្តការផ្សព្វផ្សាយដល់សហគមន៍អំពីអត្ថប្រយោជន៍ (៣)ពង្រឹងសេវាសង្គមកិច្ច ដោយបានបើកប្រាក់គោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ និងបានចែកស្បៀងជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅតាមសមាគមន៍ និង(៤)ពង្រឹងការលើកកម្ពស់សមត្ថភាពស្រ្តី តាមរយៈការបង្កើតឱកាសឱ្យស្ត្រីមេម៉ាយ ស្ត្រីក្រីក្រគ្មានទីពឹងនិងក្មេងស្រីបោះបង់ការសិក្សាចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនផ្នែកបន្ថែមទៀត។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងនេះ ឯកឧត្តម ក៏បានបង្ហាញពីការព្រួយបារម្ភ អំពីកង្វះខាតបច្ចេកទេស និងសម្ភារៈបរិក្ខាពេទ្យ អាគារព្យាបាលជំងឺ និងធនធានមនុស្សដែលមានជំនាញក្នុងការឆ្លើយតបទៅនឹងតម្រូវការឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពផងដែរ។

លោកបណ្ឌិត ឈុន ស៊ីរុន បានកោតសរសើរជាថ្មី ដល់អាជ្ញាធរខេត្ត ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងពង្រឹងកម្មវិធីជាតិ ជំនួយសង្គមជួយដល់ជនក្រីក្រ និងជនងាយរងហានិភ័យទាន់ពេលវេលា។ យ៉ាងណាមិញ លោកមបណ្ឌិត ស្នើសុំឱ្យអាជ្ញាធរខេត្ត លើកទឹកចិត្តដល់គណៈទ្រទ្រង់សុខភាពភូមិឱ្យខិតខំផ្សព្វផ្សាយពីសេវាបង្ការជំងឺមិនឆ្លង ជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការថែទាំសុខភាព ដោយធ្វើលំហាត់ប្រាណជាប្រចាំ និងទទួលទានម្ហូបអាហារដែលមានជាតិស្ករតិចអំបិលតិច ខ្លាញ់តិចជាដើម។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានដកផ្លាកផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនៅតាមដងផ្លូវនៅក្នុងខេត្ត។ លោកបានគូសបញ្ជាក់ថា ជំងឺមិនឆ្លងបានសម្លាប់ប្រជាពលរដ្ឋប្រមាណ ១៦៤នាក់ ក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០១៦ ដូច្នេះ លោកបណ្ឌិតស្នើសុំឱ្យខេត្តបង្កើតវីដេអូអប់រំខ្លីៗទាក់ទងនឹងជំងឺមិនឆ្លង សម្រាប់ចាក់ផ្សាយតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ត ជូនដល់ប្រជាពលរដ្ឋមកទទួលសេវា ព្រមទាំងស្នើឱ្យមន្ទីរកិច្ចការនារី និងមន្ទីរការងារចូលរួមសហការគ្នា ចុះផ្សព្វផ្សាយទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ យុវជន ក្រីក្រ ងាយរងហានិភ័យ នៅតាមភូមិឃុំឱ្យមកចូលរៀននៅសាលាបណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្ត ដើម្បីអភិវឌ្ឍន៍ខ្លួនទៅជាកម្មករជំនាញ និងទទួលបានប្រាក់ខែខ្ពស់។

លោកបណ្ឌិត ក៏សូមស្នើឱ្យអាជ្ញាធរខេត្តធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនៅតាមភូមិ និងចំណាកស្រុកឱ្យបានពិតប្រាកដ ដើម្បីទទួលបានទិន្នន័យត្រឹមត្រូវក្នុងការធ្វើផែនការបណ្តុះបណ្តាល។ ឯកឧត្តមបណ្ឌិតក៏បានលើកទឹកចិត្ត ឱ្យពង្រឹងបន្ថែមទៀតនូវជំនាញស្របទៅតាមទីផ្សារការងារ និងទំនាក់ទំនងជាមួយវិស័យឯកជន ស្វែងរកការងារជូនដល់សិស្សគ្រប់រូប ដែលបានរៀនចប់ មានចំណេះ ជំនាញ ស្របតាមពាក្យស្លោក «រៀនឱ្យចេះ រៀនឱ្យចប់ និងមានការងារធ្វើ»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.