ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

ថ្នាក់ដឹកនាំ​ខេត្ត ខេត្ត​បាត់ដំបង ប្រារព្ធ​ពិធី​បួងសួង​នៅមុខ​រូបសំណាក​លោកតា​ដំបងគ្រញូង​សុំ​សេចក្តីសុខ ក្នុង​ពេល​បុណ្យ​អុំទូក​ថ្ងៃ​ចេញ​ព្រះវស្សា និង​សំណេះសំណាល​ជាមួយ​កីឡា​ករទាំង​១,៤៩០​នាក់

ថ្នាក់ដឹកនាំ​ខេត្ត ខេត្ត​បាត់ដំបង ប្រារព្ធ​ពិធី​បួងសួង​នៅមុខ​រូបសំណាក​លោកតា​ដំបងគ្រញូង​សុំ​សេចក្តីសុខ ក្នុង​ពេល​បុណ្យ​អុំទូក​ថ្ងៃ​ចេញ​ព្រះវស្សា និង​សំណេះសំណាល​ជាមួយ​កីឡា​ករទាំង​១,៤៩០​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៤ ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង និង​ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មន្ត្រីរាជការ​ក្នុង​ខេត្ត បាន​ធ្វើ​ពិធី​ក្រុង​ពាលី​បួងសួង​នៅមុខ​រូបសំណាក​លោកតា​ដំបង​គ្រញូង សុំ​សេចក្តីសុខ​ក្នុងឱកាស​ពេល​បុណ្យអុំទូក បណ្តែត​ប្រទីប ក្នុង​ថ្ងៃ​ចេញ​ព្រះវស្សា ដែល​មាន​រយ​:​ពេល​២​ថ្ងៃ គឺ​ទី​១៦-១៧ ខែតុលា ឆ្នាំ​២០២៤​។​

​ឯកឧត្តម សុខ លូ បាន​សំណេះសំណាល​ប្រាប់​កីឡាករ​អុំទូក​ទាំងអស់​ថា ឈ្នះ​ចាញ់​ជា​រឿង​មួយ តែ​រឿង​សំខាន់​នោះ​គឺ​ការគោរព​វិន័យ​កិត្តិយស សេចក្តីថ្លៃថ្នូ​កិត្តិយស​និង​បាន​សប្បាយ​រីករាយ​ទាំងអស់គ្នា ក្នុងឱកាស​សំណេះសំណាល​ជាមួយ​កីឡាករ​អ៊ុំ​ទូក​ទូទាំង​ខេត្ត​នៅ​ក្នុង​សាលាខេត្ត និង​មាន​ការចូលរួម​ពី​ថ្នាក់​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ចូលរួម​ជាច្រើន​រូប​ទៀយ​ផងដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា កម្មវិធី​អុំទូក​ប្រពៃណី​ថ្នាក់​ខេត្ត​នេះ បានចាប់ផ្តើម​ដំបូង​ធ្វើឡើង​តាំងពី​ឆ្នាំ​២០០០​មក​ម្លេះ ឆ្នាំនេះ​គឺជា​លើក​ទី​២៥ ហើយ​ទើបតែ​ខកខាន​២​ឆ្នាំ ជំនាន់​កូវី​ដ​១៩ ឆ្នាំ​២០១៩-
២០២០ កន្លង​មក​ប៉ុណ្ណោះ តែ​ឆ្នាំនេះ​យើង​ចាប់ផ្តើម​អុំទូក​តាម​ប្រពៃណី​ខេត្ត​ជា​បន្ត​ទៀត ក្នុង​ថ្ងៃ​បុណ្យ​ចេញ​ព្រះវស្សា​រៀងរាល់ឆ្នាំ​។ ក្នុង​ឱ​កា​នោះ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ជូនអំណោយ​ជា​ស្បៀងអាហារ មាន​អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ សម្រាប់​ហូប​នៅពេល​ហ្វឹកហាត់ និង​នៅ​ពេល​បុណ្យអុំទូក​ផងដែរ​។​

​សូមបញ្ជាក់​ថា ប្រភេទ​ទូក​ដែល​ត្រូវ​ប្រណាំង​រយ​:​ពេល​២​ថ្ងៃនេះ មាន​ទូក​៥​ប្រភេទ​,​សរុប​ទូក​ចំនួន​៤២​ទូក​,​កីឡាករ​សរុប​១,៤៩០​នាក់​(​ស្រី​៦០​នាក់​)​ក្នុងនោះ​កីឡា​ករពេញ​សិទ្ធ​ចំនួន​១,០៩៣​នាក់​(​ស្រី​៤៤​នាក់​),​កីឡាក​របំ​រ៉ុង​ចំនួន​៣៩៧​នាក់​(​ស្រី​១៦​នាក់​)៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.