ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់គោលការណ៍ឱ្យបង្កើនយកចិត្តទុកដាក់ចំពោះយោធិនចូលនិវត្តន៍, យោធិនជំនាញដែលមានសមត្ថភាពល្អ និងយោធិនដែលនៅមានកម្លាំង ត្រូវរក្សាទុកដើម្បីបន្សាំអ្នកបន្ដវេន

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់គោលការណ៍ឱ្យបង្កើនយកចិត្តទុកដាក់ចំពោះយោធិនចូលនិវត្តន៍, យោធិនជំនាញដែលមានសមត្ថភាពល្អ និងយោធិនដែលនៅមានកម្លាំង ត្រូវរក្សាទុកដើម្បីបន្សាំអ្នកបន្ដវេន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់គោលការណ៍ឱ្យបង្កើនយកចិត្តទុកដាក់ចំពោះយោធិនចូលនិវត្តន៍, ចំពោះយោធិនជំនាញដែលមានសមត្ថភាពល្អត្រូវរក្សាទុក ដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេនអ្នកបន្ដវេន ចំណែកយោធិនដែលដល់អាយុចូលនិវត្តន៍ប៉ុន្ដែនៅក្មេងនៅមានកម្លាំង ក៏សូមឱ្យផ្អាកការចូលនិវត្តន៍សិនដែរ។

ការប្រកាសបែបនេះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចបវរធិបតី បានបញ្ជាក់ថា នៅក្នុងជួរកងទ័ព យោធិនដែលចូលនិវត្តន៍មានច្រើនជាងអ្នកដែលរើសចូលបំពេញមកវិញ ដូច្នេះសម្ដេចបានផ្ដល់គោលការណ៍ចំពោះយោធិនដែលចូលនិវត្តន៍ សូមយកចិត្តទុកដាក់ដល់នាយទាហាន នាយទាហានរង និងពលទាហានប្រភេទ២ ដែលបាតបង់សមត្ថភាពការងារ។

សម្ដេចបានបន្តថា ចំពោះយោធិនជំនាញចាំបាច់ដែលគាត់នៅមានសុខភាពល្អ គួររក្សាសិន ដើម្បីបន្សាំនិងបណ្ដុះបណ្ដាលអ្នកបន្តវេន ដូចជា ជំនាញរថក្រោះ កាំភ្លើងធំ វិស្វកម្មជាដើម។ ដោយឡែក យោធិនដែលដល់អាយុ ចូលនិវត្តន៍ តែនៅក្មេងនៅមានកម្លាំង សូមឱ្យផ្អាកការចូលនិវត្តន៍សិនដែរ មិនចាំបាច់ដាក់ឱ្យចូលនិវត្តបង្គ្រប់គោលការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះទេ។

សម្ដេចបវរធិបតីបានថ្លែងយ៉ាងដូច្នេះថា «នាយទាហាន នាយទាហានរង និងពលទាហានដែលនៅក្មេង នៅមានកម្លាំងមាំមួន នៅមានឆន្ទៈ ត្រូវទុកឱ្យគាត់បំពេញភារកិច្ចតទៅទៀត ព្រោះពួកគាត់បានបន្សាំនឹងការងារជាយោធិនច្រើនឆ្នាំហើយ»។

សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្ដល់យោបល់ទៅខាងយោធសេវាកម្ម និងខាងនីតិកម្មអាចពិនិត្យមើលពីលក្ខខន្តិកៈរបស់កងយោធពលខេមរភូមិន្ទឡើងវិញ ពិនិត្យមើលលក្ខខណ្ឌនៃការចូលនិវត្តន៍ ដូចជាដំឡើងអាយុចូលនិវត្តន៍សម្រាប់យោធិនស័ក្តិទាបៗ ហើយអាចគិតពីកាំប្រាក់ខ្លះជូនពួកគាត់ សម្រាប់ពេលខាងមុខ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.