ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

ជាការពិតណាស់លោកបេន. ដាវិស ជាជនជាតិបរទេសដែលមានមន:សិកាចូលរួមចំណែកការពារសម្បត្តិធនធានធម្មជាតិរបស់ប្រទេសកម្ពុជាគឺជាវីរ:បុរស់ដ៍ឆ្នេីមមួយ ដែលមិនអាចកាត់ថ្លៃបាន ក៍បុ៉ន្តែលោកបេន ដាវិសមិនត្រូវយកសិទ្ធអំណាចមកបំពានលេីសិទ្ធពលរដ្ឋខែរហួសព្រំដែននោះឡេីយ…!

ជាការពិតណាស់លោកបេន. ដាវិស ជាជនជាតិបរទេសដែលមានមន:សិកាចូលរួមចំណែកការពារសម្បត្តិធនធានធម្មជាតិរបស់ប្រទេសកម្ពុជាគឺជាវីរ:បុរស់ដ៍ឆ្នេីមមួយ ដែលមិនអាចកាត់ថ្លៃបាន ក៍បុ៉ន្តែលោកបេន ដាវិសមិនត្រូវយកសិទ្ធអំណាចមកបំពានលេីសិទ្ធពលរដ្ឋខែរហួសព្រំដែននោះឡេីយ…!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តព្រះវិហ៊ា៖មិនធម្មតាមែនលោក បេន ដែលគេគ្រប់គ្នាតែងតែស្គាល់ថាជាបិតាការពារធនធានធម្មជាតិនៅក្នុងចំណុចភ្នំពក ភ្នំត្នោត ខេត្តព្រះវិហ៊ា ចុះហេតុដូចម្តេច បានជាមានឥទ្ទពលខ្លាំងជាង សមត្ថកិច្ចជំនាញនៅក្នុងដែននៃអាណាចក្ររបស់ប្រទេសកម្ពុជាយ៉ាងដូច្នេះទៅវិញ យេីងបាននិងកំពុងស្វាគមន៍យ៉ាងពេញទំហឹងចំពោះជនបរទេសមួយនេះដែលមានមន:សិកាជាតិខ្មែរនិយម ដែលរដ្ឋាភិបាលកម្ពុជាទទួលស្គាល់យ៉ាងពេញទំហឹង ហេីយបេីកផ្លូវឲ្យលោកបេន អនុវត្តន៍ការងារការពារសម្បត្តិធនធានធម្មជាតិរបស់ប្រទេសកម្ពុជាប្រកបដោយគតិធម៍ សុក្រិត្យ និងតម្លាភាព ត្រូវមានព្រំដែនកំណត់ ដេីម្បីជាសម្បទានផ្លូវចិត្តចំពោះប្រជាពលរដ្ឋខ្មែរដែលត្រូវលោកទទួលយកបានទាំងអស់គ្នាផង (ពោល)គឺ កុំធ្វេីជាបីតាការពារធនធានធម្មជាតិស្រុកខ្មែរ ក្លាយទៅជាប្រធានបទមួយក្រោមចំណងជេីងថា: ត្រីងៀតឆ្លៀតពង ឬហៅថាកន្ទេលធំបន្លំដេក សម្រាប់បេីកភ្លើងខៀងឲ្យសហការីបុគ្គលជាជនជាតិខ្មែរមួយចំនួន យកសិទ្ទអំណាចដែលតោងកាលីបឥទ្ទពលរបស់លោកបេន មកកៀបសង្កត់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រកព្រឹកខ្វះល្ងាច ដែលប្រព្រឹត្តខុសឆ្គងបន្តិចបន្ទួចដេីម្បីតែក្រពះរបស់ពួកគាត់ មកដាក់បន្ទុកទៅជារឿងខុសច្បាប់ធ្ងន់ធ្ងរហួសព្រំដែនទៅវិញ រហូតហ៊ានចូលទៅប្រព្រឹត្តអំពេីហឹង្សាបង្កររបួសស្នាម រំលោភលំនៅឋាន រំលោភសិទិ្ធមនុស្សទាំងកំរោលជាក់ស្តែងនៅថ្ងៃសៅរ៍ទី១២ ខែតុលា ឆ្នាំ២០២៤នេះមានបុរសម្នាក់ឈ្មោះ កោះ សៀម រស់នៅភូមិត្រពាំងរាំង ឃុំ រណសិរ្ស ស្រុកសង្គមថ្មីខេត្តព្រះវិហារ ត្រូវបានកងកម្លាំងមន្ត្រីអភិរក្សព្រៃឈើរបស់លោក បេន ចំនួន ០៦ នាក់ ដឹកនាំដោយលោក បេនក្នុងនោះមានមន្ត្រីសហគមន៍ ០២នាក់ មន្ត្រីប៉េអឹម០២នាក់និងក្រុមការងារលោក បេន០២នាក់ បានចុះមកចាប់ខ្លួន(លោកកោះ សៀម) ដែលរស់នៅក្នុងភូមិខាងលើ ដោយពុំដឹងមូលហេតុ។ សូមបញ្ជាក់ផងដែរថាការចាប់ខ្លួនលោក កោះ សៀមដែលរស់នៅក្នុងភូមិឃុំកើតហេតុខាងលើនេះហាក់បីដូចជាមានសកម្មភាពព្រៃផ្សៃយ៉ាងខ្លាំង ដែលផ្ទុយទៅនិងផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ(ពោលគឺ)ទី១ – រំលោភសិទ្ធលំដ្ឋាន ទី២-ប្រើអំពេីហឹង្សាដោយចេត្តនា ទី៣-បំពានលេីសិទ្ធបុគ្គល ទី៤-ចូលចាប់មនុស្សដោយគ្មានដីកាតុលាកា ទី៥-ហ៊ានបាញ់គំរាមដោយអាវុធចំនួន៤គ្រាប់ទៀតផង តេីសកម្មភាពនេះឬ ដែលយេីងប្រសិទ្ធនាមថា(បីតាធម្មជាតិនោះ) ក្រោយពីក្រុមអភិរក្សរបស់លោក បេន ប្រព្រឹត្តធ្វេីសកម្មភាពរួចហេីយក៍បានចេញទៅបាត់ បន្សល់ទុកនៅវត្ថុតាងក្នុងផ្ទះជនរងគ្រោះ មានសំបកកាទុះចំនួន៤គ្រាប់ ខ្សែរអន្ទាក់ អេកូមចំនួន១គ្រឿង កាំបិតស្នៀត១ ក្នុងខណ:នោះអាជ្ញាមូលដ្ឋានក៍ដូចជាប្រជាពលរដ្ឋ លោកបានលេីកឡើងបញ្ជាក់ច្បាស់ៗប្រាប់ក្រុមសារព័ត៌មានយើងថា ក្រុមអភិរក្សលោកបេន ច្រើនប្រើយុទ្ធសាស្រ្តរបៀបនេះ បេីគេចង់ចាប់ប្រជាជនណាម្នាក់ដែលខុសឆ្គងបន្តិចបន្តួចគឺពួកគេយកសម្ភារ:ទៅបន្សល់ទុកផ្ទះជនរងគ្រោះធ្វើជាភស្តុតាង ដេីម្បីដាក់បន្ទុកឬទម្លាក់កំហុសតែម្តង។

ជាមួយគ្នានេះផងដែរក្រុមការងារសារព័ត៌យើងបានព្យាយាមទាក់ទងដើម្បីស្ដាប់នូវការបកស្រាយបំភ្លឺពីលោក បេន ដាវិស ដែលជាប្រធានក្រុមមន្ត្រីអភិរក្សភ្នំពក ភ្នំត្នោត លោកបានបញ្ជាក់ប្រាប់មកក្រុម អ្នកសារព័ត៌មានយើងឲ្យបានជ្រាបថាលោក កោះ សៀម បានធ្វើសកម្មភាពដាក់ដៃយកត្រីនៅក្នុងដងស្ទឹងដែលជា តំបន់ការពារបស់រូបលោក ។ យោងតាមការបញ្ជាក់របស់លោក ម៉ូត ឌី ដែលជាមេភូមិត្រពាំងរាំង លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយេីង ដែលចូលទៅធ្វើបទសម្ភាសបានឲ្យដឹងថា លោក កោះសៀមពិតជាបានដាក់ដៃនៅក្នុងស្ទឹងដើម្បីយកត្រីពិតប្រាកដមែនក៏ប៉ុន្តែក្នុងលក្ខណះតិចតួចដេីម្បីចិញ្ចឹមឆ្នាំងតែប៉ុណ្ណោះ មិនបានដាក់ចូលទៅក្នុងដីដែលជាដែនការពាររបស់លោកបេន ដូចការចោទប្រកាន់ នោះឡើយ។

ព្រោះទីតាំងនោះវាស្ថិតនៅខាងជើងភូមិត្រពាំងរាំងមានឆ្ងាយ500 ម៉ែត្រពីភូមិតែប៉ុណ្ណោះ។ ហើយលោកមេភូមិបានបញ្ជាក់ទៀតថាតើលោក បេន និងមន្ត្រីអភិរក្សរបស់ខ្លួនដែលចូលមកចាប់ប្រជាពលរដ្ឋនៅក្នុងផ្ទះហេីយបានប្រើអំពើហិង្សា បាញ់បោះមកលើឈ្មោះ កោះ សៀម បណ្តាលអោយរបួសស្នាមយ៉ាងធ្ងន់ធ្ងរ រហូតបាក់ឆ្អឹងថ្កៀម ក្ដោងច្រមុះ ប៉ះពាល់ដល់សួត នឹងរបួសដៃ ខាងស្ដាំ កំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះវិហារ ដោយមិនមានដីការ ចាប់ខ្លួនរបស់តុលា ហេីយក៍មិនប្រាប់អាជ្ញាធរនៅក្នុងមូលដ្ឋានឲ្យដឹងពីមូលហេតុដែរ តើទង្វេីនេះជារឿងត្រឹមត្រូវទៅក្នុងផ្លូវច្បាប់ដែរឬទេរ? នេះបេីយោងតាមការលេីកឡេីងរបស់លោកមេភូមិត្រពាំងរាំង។

បន្ទាប់មកលោកក៏បានសំណូមពរមកដល់ក្រុមការងារអ្នកសារព័ត៌មានយើងឲ្យជួយផ្សាយព័ត៌មាននេះដេីម្បីជូនថ្នាក់ដឹកនាំឲ្យលោកបានជ្រាបពីសកម្មភាពដ៍ឃោរឃៅរបស់ក្រុមមន្ត្រីអភិរក្សរបស់លោកបេន បូករួមនិងលោកបេនផងដែរ ដើម្បីរកយុត្តិធម៌ជូនលោក កោះ សៀម ផងពីព្រោះរឿងរ៉ាវហេតុការណ៍ជាច្រើនមិនមែនតែឈ្មោះ កោះ សៀម ទេគឺមានប្រជាពលរដ្ឋជាច្រើនភូមិនៅក្នុងស្រុកសង្គមថ្មីកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងការស់នៅនឹងប្រកបជីវភាពប្រចាំថ្ងៃ។

ដូចនេះរូបលោកសំណូមពរដល់ថ្នាក់ដឹកនាំជាតិ ជាពិសេស ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មេត្តាចាត់មន្រី្តក្រោមឱវ៉ាតដាក់ការសេីបអង្កេតក្នុងករណីរឿងនេះដេីម្បីឲ្យជនរងគ្រោះបានទទួលយុត្តិធម៍តាមផ្លូវច្បាប់ផងទាន។
រាល់ការចេញផ្សាយរបស់អង្គភាពសារព័ត៌មានយេីងមិនមានគោលបំណងណាមួយធ្វេីឲ្យប៉ះពាល់រាល់បណ្តាសាមុីស្ថាប័នទាំងឡាយណានោះទេ គ្រាន់តែជាការចុះផ្សាយនូវព័ត៌មានពិត សុក្រិត្យ យុត្តិធម៍ និងតម្លាភាព ប្រកបដោយក្រមសីលធម៍ វិជ្ជាជីវ:តាមច្បាប់ស្តីពីរបបសារព័ត៌មានតែប៉ុណ្ណោះ។ សូមអរគុណ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.