ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

អីយ៉ា​ស ! ពិតជា​មិន​ធម្មតា​មែន លោក បេន ដែល​គេ​គ្រប់​គ្នា​តែងតែ​ស្គាល់​ថា​ជា បិតា​ការពារ​ធម្មជាតិ​នៅក្នុង​ភ្នំ​ពក ភ្នំ​ត្នោត ហេតុអ្វី​មាន​អំណាច​និង​សិទ្ធិ​ខ្លាំង​ម្ល៉េះ បានជា​ហ៊ាន​ចូល​វាយ​និង​ចាប់ចង​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ដីកា​បង្គាប់​អោយ​ចាប់​ខ្លួន​ចេញពី​តុលាកា​រសោះ ហើយ​មក​ចាប់​ស្រស់ៗ​ដល់​ផ្ទះ​តែ​ម្ដង !

អីយ៉ា​ស ! ពិតជា​មិន​ធម្មតា​មែន លោក បេន ដែល​គេ​គ្រប់​គ្នា​តែងតែ​ស្គាល់​ថា​ជា បិតា​ការពារ​ធម្មជាតិ​នៅក្នុង​ភ្នំ​ពក ភ្នំ​ត្នោត ហេតុអ្វី​មាន​អំណាច​និង​សិទ្ធិ​ខ្លាំង​ម្ល៉េះ បានជា​ហ៊ាន​ចូល​វាយ​និង​ចាប់ចង​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ដីកា​បង្គាប់​អោយ​ចាប់​ខ្លួន​ចេញពី​តុលាកា​រសោះ ហើយ​មក​ចាប់​ស្រស់ៗ​ដល់​ផ្ទះ​តែ​ម្ដង !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ព្រះវិហារ ៖ កាលពីថ្ងៃ​សៅរ៍​ទី ១២ ខែ ១០ ឆ្នាំ ២០២៤ បុរស​ម្នាក់​ឈ្មោះ កោះ សៀម រស់នៅ​ភូមិ ត្រពាំង​រាំង ឃុំ រណះ​សិរ្ស ស្រុក​សង្គម​ថ្មី​ខេត្ត​ព្រះវិហារ ត្រូវ​បាន​កងកម្លាំង​មន្ត្រី​អភិរក្ស​ព្រៃឈើ​របស់​លោក បេន ចំនួន ០៦ នាក់ ដឹកនាំ​ដោយ​លោក បេន ក្នុងនោះ​មាន​មន្ត្រី​សហគមន៍ ០២​នាក់ មន្ត្រី​ប៉េអឹម​០២​នាក់ និង​ក្រុម​ការងារ​លោក បេន​០២​នាក់ បាន​ចុះមក​ចាប់ខ្លួន​លោក ក្នុង​ភូមិ​ខាងលើ នៅវេលា​ម៉ោង​ប្រហែល ម៉ោង​១០ ព្រឹក ដោយ​ពុំ​ដឹង​មូលហេតុ ។​

​ពលរដ្ឋ​ដែល​បាន​ដឹង​ហេតុការណ៍​អោយដឹងថា ការចាប់ខ្លួន​លោក កោះ សៀម ដែល​រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​នេះ ហាក់ដូចជា​មាន​សកម្ម​ភាពព្រៃផ្សៃ​យ៉ាងខ្លាំង ហាក់ដូចជា​មិន​មាន​ការ​ញញឺត​នឹង​ច្បាប់​ណាឡើយ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុម​ការងារ​យើង​បាន​ព្យាយាម​ទាក់ទង​ដើម្បី​ស្ដាប់​នូវ​ការបកស្រាយ​បំភ្លឺ​ពី​លោក បេន ដាវិស ដែល​ជា​ប្រធាន​ក្រុម​មន្ត្រី​អភិរក្ស​ភ្នំ​ពក​ភ្នំ​ត្នោត ។ លោក​បាន​បញ្ជាក់​ប្រាប់​ម​ក​ក្រុម អ្នកសារព័ត៌មាន​យើង​ឲ្យបាន​ជ្រាបថា លោក កោះ សៀម បានធ្វើ​សកម្មភាព​ដាក់​ដៃ​យក​ត្រី​នៅ​ក្នុង​ដងស្ទឹង ដែល​ជា​តំបន់​ការពា​របស់​រូបលោក ។

​តាម​ការបញ្ជាក់​របស់​លោក ម៉ូត ឌី ដែល​ជា​មេភូមិ លោក​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ចំនួន ០៤ អង្គភាព ដែល​បាន​ទៅ​ចូល​ធ្វើ​បទ​សម្ភាស អោយបាន​ដឹង​ថា លោក កោះ សៀម ពិតជា​បាន​ដាក់​ដៃ​នៅ​ក្នុង​ស្ទឹង ដើម្បី​យក​ត្រី​ពិតប្រាកដ​មែន ។ ក៏​ប៉ុន្តែ​ក្នុង​លក្ខណៈ​តិចតួច​ចិញ្ចឹម​ឆ្នាំង​តែប៉ុណ្ណោះ មិន​បាន​ដាក់​ចូល​ទៅក្នុង​ដី ដែល​ជា​ដែន​ការពារ​របស់លោក បេន ដូច​ការចោទប្រកាន់រ​បស់​លោក បេន នោះទេ ព្រោះ​វា​ស្ថិតនៅ​ក្នុង​ជើង​ភូមិ​ត្រពាំង​រាំង​តែម្ដង នៅ​ឆ្ងាយ​ពី 500 ម៉ែត្រ​ពី​ភូមិ​តែ​ប៉ុណ្ណោះ ។

​លោក​បាន​បញ្ជាក់​បន្តទៀត​ថា តើ​លោក បេន និង​មន្ត្រី​អភិរក្ស​របស់ខ្លួន ដែល​ចូលមក​ចាប់​នឹង​ប្រើ​អំពើហឹង្សា​មក​ប្រជាពលរដ្ឋ​នៅក្នុង​ផ្ទះ ហើយ​បាន​ប្រើ​អំពើហិង្សា​មក​លើ​ឈ្មោះ កោះ សៀម អោយ​របួសស្នាម​យ៉ាង​ធ្ងន់ធ្ង​រ រហូត​ដាក់​ឆ្អឹង​ថ្កៀម ក្ដោង​ច្រមុះ ប៉ះពាល់​ដល់​សួត និង​របួស​មុត​ដៃ ខាងស្ដាំ ហើយ​កំពុង​សម្រាក​ព្យាបាល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះវិហារ ដោយ​មាន​មិន​មានដិការ ចាប់ខ្លួន នឹង​ប្រាប់​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​ឲ្យដឹង​ពី​រឿងហេតុ តើ​ត្រឹមត្រូវ​ទៅ​ក្នុង​ផ្លូវច្បាប់​ដែរឬទេ​? ។

​លោក​ក៏​បាន​សំណូមពរ​មកដល់​ក្រុមការងារ​អ្នកសារព័ត៌មាន​យើងខ្ញុំ​ដើម្បី​ឲ្យជួយ​ផ្សាយ​ឲ្យ​ថ្នាក់ដឹកនាំ​បាន​ដឹង​ពី​សកម្មភាព​ដល់​ឃោរឃៅ​នេះ​ដើម្បី​រក​យុត្តិធម៌​ជូន​លោក កោះ សៀម ផង ពីព្រោះ​រឿងរ៉ាវ​ហេតុការណ៍​ជាច្រើន​មិនមែន​តែ​ឈ្មោះ កោះ សៀម ទេ គឺ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​នៅក្នុង​ស្រុក​សង្គម​ថ្មី​កំពុង​មាន​ការព្រួយបារម្ភ​ខ្លាំង​ណាស់​ក្នុង​កា​រស់នៅ​នឹង​ប្រកប​ជីវភាព​ចាំ​ថ្ងៃ ។ អញ្ចឹង រូប​លោក​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តម គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ មេត្តា​គិតគូរ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ផង​។

​ពាក់ព័ន្ធ​នឹង​សកម្មភាព​ហិង្សា​មកលើ​ពលរដ្ឋ ពី​សំណាក់​ក្រុម​លោក បេន ត្រូវបាន​មជ្ឈដ្ឋាន​ពលរដ្ឋ​លើកឡើងថា មាន​ភាពព្រៃផ្សៃ​ខ្លាំងណាស់ និង​សូម​ថ្នាក់ដឹកនាំ ជួយ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ផង ។​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​នេះ​អំពី​ករណី​ហិង្សា​នេះ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​មិនទាន់បាន​សាកសួរ​ទៅ​កាន់​លោក បេន បាន​នៅឡើយ ៕
​ដោយ លោក លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.