ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតី អបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតី អបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមជាអធិបតីនៅក្នុងពិធី «អបអរសាទរ ខួប ២០ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា ក្នុងអង្គការពាណិជ្ជកម្មពិភពលោក»។

* សម្តេចបវរធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មាន សារ:សំខាន់ជាប្រវត្តិសាស្ត្រនេះ ដើម្បីឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និង ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម សេដ្ឋកិច្ច ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជាថ្ងៃនេះបានក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប មិនមែនការចៃដន្យ ឬដោយសារទេវតាចិត្តល្អនោះទេ គឺកើតចេញពីការដាក់ចេញគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ឆ្នាំ២០០៤ គឺជាឆ្នាំ ដែលកូនខ្មែរគ្រប់រូប តោងចងចាំ នៅពេលកម្ពុជា ដែលជាប្រទេសតូច និងជាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) អាចសម្រេចបាននូវជោគជ័យដ៏កម្រ នៅក្នុង បរិការណ៍នៃក្របខ័ណ្ឌពាណិជ្ជកម្មពហុភាគីដែលយើងបានក្លាយជាសមាជិក WTO ពេញសិទ្ធិ។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត រំលឹកអំពីស្នាដៃឥស្សរជនជំនាន់មុខដែលខិតខំប្រឹងប្រែង ក្នុងការជំរុញឲ្យកម្ពុជាក្លាយជាសមាជិក WTO

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្ញប់ស្ញែងចំពោះផលិតផលដែលដាក់លក់នៅក្រៅប្រទេស ហើយឃើញអក្សរ Made in Cambodia

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា ការជំរុញការប្រកួតប្រជែងទៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទីផ្សារកម្ពុជាតូច បើមិនបើកពាណិជ្ជកម្មខាងក្រៅនឹងមានការលំបាក ដូច្នេះត្រូវតែបើកទ្វារស្វាគមន៍ទីផ្សារអន្ដរជាតិ

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងមិនអាចបិទទ្វារប្រទេស មិនឲ្យគេនាំចូលនោះទេ

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពាណិជ្ជកម្មសេរី ត្រូវតែមានការនាំចេញ និងនាំចូល, គេអនុគ្រោះយើង យើងអនុគ្រោះគេ

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រៀបការនាំចេញទៅក្រៅប្រទេស ដូចការបង្ហាញសមត្ថភាពក្បាច់គុណ, មិនអាចសំងំហាត់តែក្នុងផ្ទះខ្លួនឯងនោះទេ

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញការខិតខំប្រឹងប្រែង ទាំងបច្ចេកវិទ្យាជាដើម ដើម្បីពង្រឹងសមត្ថភាពក្នុងការនាំចេញទំនិញទៅក្រៅប្រទេស

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិទ្យាស្ថានមួយរបស់អូស្រ្តាលី វាយតម្លៃកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៩

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី ត្រូវធានានិរន្ដរភាព ចីរភាពគោលនយោបាយដែលត្រឹមត្រូវ សហការគ្រប់ជាមួយបណ្ដាប្រទេសទាំងអស់

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធីសាស្ដ្រក្នុងការធ្វើសមាហរណកម្មអាចផ្សេងគ្នា ប៉ុន្ដែទិសដៅគោលនយោបាយគឺតែម្ដង

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា កំពុងត្រៀមលក្ខណៈដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នឹងមិនទទួលបានការអនុគ្រោះដូចកាលនៅប្រទេសក្រីក្រឡើយ

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីមិនទទួលបានការអនុគ្រោះនៅពេលចាកចេញពីប្រទេសក្រីក្រ ប៉ុន្ដែកម្ពុជាត្រូវតែចាកចេញ ដើម្បីជំរុញឲ្យកម្ពុជាក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើររដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ដែលធ្វើការលឿន

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងកិច្ចប្រជុំអាស៊ាននៅប្រទេសឡាវ សម្ដេចឆ្លៀតជួបជជែកពិភាក្សាជាមួយបណ្ដាប្រទេសដទៃ ដើម្បីជំរុញការនាំចេញអង្ករ

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រកួតប្រជែងលើពិភពលោកកាន់តែស្រួចស្រាល ដូច្នេះទាមទារឲ្យកម្ពុជាត្រូវសម្រួចខ្លួនជានិច្ច

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកផលិតត្រូវពង្រីកសមត្ថភាពខ្លួន ដើម្បីបំពេញតាមស្ដងដាររបស់អ្នកមានតម្រូវការ មិនមែនរំពឹងចាំការអនុគ្រោះពីគេឡើយ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នៅបន្ដគោលនយោបាយធ្វើសមាហរណកម្មទីផ្សារ

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាត្រូវការសន្ដិភាព ដូច្នេះមិនចូលរួមជាមួយយន្ដការណាដែលប៉ះពាល់ជាមួយសន្ដិភាពឡើយ, កម្ពុជាក៏ត្រូវការសន្ដិភាពក្នុងតំបន់ដូចគ្នា

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនគាំទ្រគោលនយោបាយប្រទេសណាមួយ ដែលដាក់ចេញឡើងដើម្បីប្រឆាំងប្រទេសណាមួយទេ

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពុងចរចាបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បម្រើឲ្យវិស័យដឹកបញ្ជូន

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសរកវិស័យឯកជន ដែលមានសមត្ថភាពក្នុងការស្ដារទន្លេ

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញអ្នកឧកញ៉ា គិត ម៉េង និងរដ្ឋមន្ដ្រីក្រសួងសាធារណការ ជំរុញការចរចាគម្រោងស្ដារផ្លូវដេកឡើងវិញ

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហើបផែនការទៅជិះរថភ្លើង ដោយមិនប្រាប់ជាមុន

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនួយការរបស់សម្ដេចជាច្រើន បានដើរដោះបញ្ហាប្រឈមមួយចំនួនរវាងរដ្ឋ និងវិស័យឯកជន

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចមិនដណ្ដើមការងាររបស់ក្រសួង ស្ថាប័ន តាមរយៈការដោះស្រាយស្ងាត់ៗនោះទេ ប៉ុន្ដែដើម្បីកាត់បន្ថយភាពស្មូគស្មាញ និងបញ្ចប់បញ្ហាបានលឿន

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខចិត្តឲ្យគេតិះតៀនរឿងដោះស្រាយបញ្ហាតូចតាច ប៉ុន្ដែមិនឲ្យបញ្ហានោះរ៉ាំរ៉ៃ

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនហាមក្នុងការជឿសាសនានោះទេ ប៉ុន្ដែកុំឲ្យជ្រុលហួសហេតុពេក ពិសេសការតាំងខ្លួនជាគ្រូនាំឲ្យប៉ះពាល់សីលធម៌

* សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត គូសរំលេចសកម្មភាពសំខាន់ៗមួយចំនួនរួមមាន៖

ទី១៖ ការជំរុញការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មមុខទំនិញនាំចេញបន្ថែមទៀត ក្រៅពីសំលៀកបំពាក់ និង អង្ករ, តួយ៉ាងដូចជា ផលិតផលធ្វើដំណើរ, គ្រឿងអេឡិចត្រូនិក, បន្ទះសូឡា, កង់, និង ផលិតផលកសិកម្មផ្សេងទៀត ដូចជាកៅស៊ូ, គ្រាប់ស្វាយចន្ទី, ចេក, និង ស្វាយ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាលក៏បន្តផ្ដល់ការលើក ទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬ នាំចេញស្រូវ, អង្ករ, ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ជ័រកៅស៊ូ, មៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ, និង ផលិតផលដូងប្រេងផងដែរ ដើម្បីលើកកម្ពស់ផលិតកម្មសម្រាប់តម្រូវការក្នុង ស្រុក និង ជំរុញការនាំចេញផលិតផលទាំងនោះ ដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ ជាប្រយោជន៍ ដល់កសិករ និង វិនិយោគិន។

ទី២៖ ការអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់-ពង្រីកទីផ្សារថ្មី»។ រាជរដ្ឋាភិបាលបានបន្ត លើកកម្ពស់ការអនុវត្ត និងការប្រើប្រាស់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ក្នុងកម្រិតទ្វេភាគី, តំបន់, និង ពហុភាគី ដែលមានសម្រាប់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-សាធារណរដ្ឋកូរ៉េ, កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP)។ រាជរដ្ឋាភិបាលក៏បានកំណត់ចេញនូវគោលការណ៍ស្វែងរកច្រក ទីផ្សារ នាំចេញ ឬ ដៃគូពាណិជ្ជកម្មសក្តានុពលថ្មីៗ ដោយជំរុញការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីបន្ថែមទៀត ដើម្បីពង្រីកទីផ្សារឱ្យមានលក្ខណៈរឹតតែទូលំទូលាយ។

ទី៣៖ ការជំរុញការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ក្នុងឧស្សាហកម្មដែលមានតម្លៃ បន្ថែមខ្ពស់ និង បៃតង ទន្ទឹមនឹងការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងស្រុក តាមរយៈការពង្រឹងឧស្សាហកម្មប្រតិគមន៍ និង ការលើកកម្ពស់លទ្ធភាពទទួលបានការ ផ្ទេរបច្ចេកវិទ្យា, ស្រាវជ្រាវ និង អភិវឌ្ឍ។ រាជរដ្ឋាភិបាលក៏កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ ដែល ជំរុញកំណើនសេដ្ឋកិច្ច និង ពាណិជ្ជកម្ម។ ជាក់ស្ដែង, រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការនូវកំពង់ផែពហុបំណងកំពត និង បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន តេជោ ដែលនឹងកាត់បន្ថយរយៈពេល, ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន, បង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម, និងអភិវឌ្ឍផែរណបថ្មីៗជាច្រើន។

ទី៤៖ ការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយឌីជីថល, ធុរកិច្ចឌីជីថល, និង ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈ ការលើកទឹកចិត្តឱ្យវិស័យធុរកិច្ចបង្កើតថ្នាល បច្ចេកវិទ្យាលក់ទំនិញក្នុងស្រុក និង ឆ្លងកាត់ព្រំដែន។ លើសពីនេះ, រាជរដ្ឋាភិបាលក៏បានខិតខំ ជំរុញយ៉ាងសកម្មនូវការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង ថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី, កាត់បន្ថយពេល, និង ចំណាយពាក់ព័ន្ធផ្សេងៗ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និង ការជំរុញសកម្មភាពពាណិជ្ជកម្ម នៅកម្ពុជា សំដៅលើកកម្ពស់គុណភាព, តម្លាភាព, ប្រសិទ្ធភាព, និង ការជឿទុកចិត្តពីសំណាក់ វិនិយោគិន និងធុរជន ជាពិសេស ការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់។

ទី៥៖ រាជរដ្ឋាភិបាលក៏បាន និង កំពុងរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន ពីចំណាត់ថ្នាក់ប្រទេសមានការអភិវឌ្ឍតិចតួច ដែលមានគោលដៅកាត់បន្ថយ ឬ លុបបំបាត់ ផលប៉ះពាល់អវិជ្ជមាន ដែលកើតចេញពីការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និង វិធានការ ជំនួយអន្តរជាតិនានា ក៏ដូចជា ការធានាបាននូវចីរភាពនៃការអភិវឌ្ឍ ក្រោយការចាកចេញ នៅឆ្នាំ២០២៩។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖៥៦នាទី ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.