ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ជំនួញ​ឈើប្រណិត​កក្រើក​ឡើងវិញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​

ជំនួញ​ឈើប្រណិត​កក្រើក​ឡើងវិញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖​សកម្មភាព​ក្នុង​ការដឹកជញ្ជូន​ឈើប្រណិត​របស់​ឈ្មួញ​ម្នាក់​ឈ្មោះ ចែក​ប កំពុង​មាន​សន្ទះ​កើនឡើង​កាន់តែ​ខ្ពស់​ជា​រៀងរាល់ថ្ងៃ ដោយ​ឈ្មួញ​ម្នាក់​នេះ​បាន​ធ្វើ​សកម្មភាព​ប្រម៉ែប្រមូល​ទិញ​ឈើប្រណិត​ពី​ ឈ្មួញ​ផ្សេងៗ​ទៀត នៅ​ស្រុក​បរ​កែវ ហើយ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អូរយ៉ាដាវ​កម្ពុជា វៀតណាម ដែល​ប្រើប្រាស់​រថយន្ត​ដឹកជញ្ជូន​ចំនួន​២​គ្រឿង រថយន្ត​ម៉ា​សាំ​យ៉ុង​ពណ៌​លឿង និង​រថយន្ត​ម៉ាក​កា​ម៉ា​រី​ហើម​ពណ៌​ឈាមជ្រូក​។​

​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ វេលា​ម៉ោង​៦​ព្រឹក នៅត្រង់​ចំណុច​មុន​ប៉ា​រ៉ាស់​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ដោយ​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​នេះ​កំពុង​ផ្ទុក​ឈើប្រណិត​ពេញ​ដោយ​ដឹក​ ជញ្ជូន​ចេញពី​ស្រុក​បរ​កែវ ទៅ​ចត​នៅ​មាត់​ច្រក ដើម្បី​រង់ចាំ​ពេលវេលា​នៃ​ការបើកទ្វារ​របស់​សមត្ថកិច្ច និង​អាង​បើក​ចូល​ទៅ​លក់​អោយ​វៀតណាម មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឈ្មួញ​ខាងលើនេះ​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន ឈើ​ជា​រៀងរាល់ថ្ងៃ ទៅ​លក់​នៅ​ប្រទេស​វៀ​ណាម ដោយសារ​ពួកគេ​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​-​ក្រសួង និង​សមត្ថកិច្ច​ច្រកទ្វារ​រួចជាស្រេច​ហើយ​នោះ ។

​មេ​ឈ្មួញ​មាន​ឈ្មោះ​ខាងលើ​នេះ​បាន​អួតអាង​អ្នកកាសែត​បើ​ចង់​ថត​ចុះ​អត់​ ឃាត់​ទេ ព្រោះ​គាត់​បាន​បង់លុយ​អោយ​ស្ថាប័ន​មេព្រៃរ​ហូ​តដល់​ស្ថាប័ន​ខេត្ត បើ​សមត្ថកិច្ច​ប៉ូលិស​វិញ​ចាប់ពី​ថ្នាក់​មេ​ប៉ុស្តិ៍​រហូត​ដល់​ស្នងការ​ ខេត្ត បើ​មន្ត្រី​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​វិញ​បង់​គ្រប់​ស្ថាប័ន មាន​តែ​ស្ថាប័ន​លោកសង្ឃ​ទេ​អត់​បង់​អោយ​។ ច្រក​១៩​នៅ​ខ្វះ​២០០​ម៉ែត្រ​បត់​ខាងស្តាំ​ង​ខាងក្រោយ​កាស់​ស៊ីណូ​មានឡាន​ ស៊េរី​ទំនើប​ដឹក​ចូល​ជា​រៀងរាល់​យប់​រាល់ថ្ងៃ​១០​ទៅ​២០​គ្រឿង ច្រក​១៩​ក៏​មាន​ប៉ុស្តិ៍​គ្រប់​ស្ថាប័ន​ចាំ​យក​លុយ​ដែរ ៕

oyadav

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.