ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ទេសរដ្ឋមន្ត្រី គន់ គីម និងឧកញ៉ា លឹម ហេង អញ្ជើញ​កាន់បិណ្ឌវេនទី១២ នៅវត្តជយទឹកជុំ ហៅវត្តអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ទេសរដ្ឋមន្ត្រី គន់ គីម និងឧកញ៉ា លឹម ហេង អញ្ជើញ​កាន់បិណ្ឌវេនទី១២ នៅវត្តជយទឹកជុំ ហៅវត្តអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្តរមានជ័យ និងលោកឧកញ៉ា លឹម ហេង ព្រមទាំងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញ​កាន់បិណ្ឌវេនទី១២ នៅវត្តជយទឹកជុំ ហៅវត្តអន្លង់វែង និងដាក់បិណ្ឌនៅវត្តចំនួន១៨ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងពិធីកាន់បិណ្ឌវេនទី១២នេះ លោកកិត្តិសង្គហបណ្ឌិត បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បី​ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ទុកកសាង​សមិទ្ធផលនានាក្នុងវត្ត វេរទេយ្យវត្ថុដល់ព្រះសង្ឃ ដើម្បីបង្សុកូល ឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និងញាតិកាទាំង ៧សន្តាន ដែលចែកឋានទៅបរលោក។

ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ លោកកិត្តិសង្គហបណ្ឌិត ក៏បានឆ្លៀតសំណេះសំណាលជាមួយលោកយាយ លោកតា ដោយនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះព្រះសង្ឃ និងលោកយាយ លោកតានៅទូទាំងស្រុកអន្លង់វែង។

លោកកិត្តិសង្គហបណ្ឌិត បានថ្លែងទៅកាន់លោកយាយ លោកតា ដែលបានអញ្ជើញចូលរួមក្នុងពិធីនោះថា ប្រសិនបើគ្មានការដាក់ចេញ និងអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទេនោះច្បាស់ណាស់ថាប្រជាពលរដ្ឋស្រុកអន្លង់វែង មិនអាចគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងជំនឿសាសនាដទៃទៀតបានឡើយ។

លោកកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋស្រុកអន្លង់វែង ដែលតែងតែជឿទុកចិត្ត និងគាំទ្រចំពោះការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា។ លោកកិត្តិសង្គហបណ្ឌិត ក៏បានសុំឱ្យប្រជាពលរដ្ឋជឿទុកចិត្តចំពោះការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត គឺសម្តេចនឹងដឹកនាំកម្ពុជាពុះពារជម្នះគ្រប់ឧបសគ្គទាំងអស់ ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងការអភិវឌ្ឍ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.