ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះពិនិត្យមើលការងារសំណង់ ដែលជាគម្រោងរបស់មន្ទីរសុខភិបាលខេត្តប៉ៃលិន

លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះពិនិត្យមើលការងារសំណង់ ដែលជាគម្រោងរបស់មន្ទីរសុខភិបាលខេត្តប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះពិនិត្យមើលការងារសំណង់ ដែលជាគម្រោងរបស់មន្ទីរសុខភិបាលខេត្តប៉ៃលិន

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃ គណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលជាក់ស្តែង ដល់ទីតាំង នូវការងារសំណង់ ជាគម្រោងរបស់មន្ទីរសុខភិបាល នៃរដ្ឋបាលខេត្ត ដែលទទួលការសាងសង់ដោយ សហគ្រាស ទុំ ហ៊ែលហង្សរី ខនស្ត្រាកសិន សឺវីស មុននឹងធ្វើការប្រគល់-ទទួល ដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការអនុវត្តគម្រោងសំណង់ របស់មន្ទីរសុខភិបាល នៃរដ្ឋបាលខេត្តប៉ៃលិននេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសុខាភិបាលក្នុងខេត្ត ជូនដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត ព្រមទាំងចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដូច្នេះមន្ត្រី ជំនាញ និងក្រុមហ៊ុនទទួលសាងសង់ ត្រូវសហការគ្នា ដោយធ្វើយ៉ាងអោយសំណង់មានគុណភាព ធានាដល់ការប្រើប្រាស់យូអង្វែង សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីជំរុញឲ្យវិស័យសុខាភិបាលក្នុងខេត្ត ទទួលបានជោគជ័យបន្ថែមទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវមានកិច្ចសហការឲ្យបានល្អ ជាមួយស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ជាពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តទិសដៅផែនការ ដែលបានដាក់ចេញ ប្រកបដោយប្រសិទ្ធិភាពឆ្ពោះទៅរកភាពជោគជ័យ ដែលបានកំណត់ ជាពិសេសត្រូវខិតខំពង្រឹង និងលើកកម្ពស់គុណភាពសេវាទាំងថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ព្រមទាំងខិតខំអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងមានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ។

សូមបញ្ជាក់ថា៖ ការងារសំណង់ ដែលជាគម្រោងរបស់មន្ទីរសុខភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ទទួលការសាងសង់ដោយ សហគ្រាស ទុំ ហ៊ែលហង្សរី ខនស្ត្រាកសិន សឺវីស រួមមាន៖ ការងារជួសជុលបន្ទប់សង្គ្រោះបឋម និងបន្ទប់យាមបុគ្គលិកនៅមណ្ឌលសុខភាពភ្នំស្តង់ ,ធ្វើរបងនៅមណ្ឌលសុខភាពស្រែអន្ទាក់ ,ជួសជុលឃ្លាំងឱសថ និងបន្ទប់ប្រជុំ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន, ការងារចាក់ដីបំពេញទីធ្លា នៅមណ្ឌលសុខភាពអូរចិតប្រាំ និងមណ្ឌលសុខភាពផ្សារព្រំ,ការងារជួសជុលបន្ទប់សង្គ្រោះបឋម និងបន្ទប់យាមបុគ្គលិក នៅមណ្ឌលសុខភាពផ្សារព្រី និងមណ្ឌលសុខភាពអូរចិតប្រាំ ដោយប្រើប្រាស់កញ្ចប់ថវិកា ចំនួន ៦៧៦ ៦៧០ ០០០រៀល ៕ដោយ  សេនត

ប៉ៃលិន 28-09-2024

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.