ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អស្ចារ្យ!សាលាដ៏ធំលំដាប់ទីបួននៅចក្រភពអង់គ្លេសឈ្មោះ BROMSGROVE SCHOOL នឹងបើកសាខាទីប្រាំមួយរបស់ខ្លួន នៅរាជធានីភ្នំពេញ

អស្ចារ្យ!សាលាដ៏ធំលំដាប់ទីបួននៅចក្រភពអង់គ្លេសឈ្មោះ BROMSGROVE SCHOOL នឹងបើកសាខាទីប្រាំមួយរបស់ខ្លួន នៅរាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ មានព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងវិស័យអប់រំ គឺការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)មួយ បានប្រារព្ធឡើង រវាងសាលាធំលំដាប់ទីបួននៃចក្រភពអង់គ្លេស គឺសាលាBromsgrove ដែលបានបង្កើតឡើងតាំងពីឆ្នាំ1553 និងដៃគូកម្ពុជា ក្នុងការបើកសាខាសាលាចក្រភពអង់គ្លេសថ្មីមួយនៅរាជធានីភ្នំពេញ។

សាលាអន្តរជាតិ Bromsgrove International School Cambodia (BISC) គ្រោងនឹងបើកទ្វារនៅឆ្នាំសិក្សា ២០២៥-២០២៦ ខាងមុខនេះ។ សាលានឹងក្លាយជាស្ថាប័នដ៏ទំនើប ពោរពេញទៅដោយបរិស្ថានធម្មជាតិពណ៌បៃតង ជាមួយនឹងសួនកុមារធំទូលាយ ទីលានកីឡា អាងហែលទឹក សាលមហោស្រព និងសម្ភារៈបរិក្ខារយ៉ាងពេញលេញ។ សាលានឹងផ្តល់ការអប់រំលំដាប់ពិភពលោក ដល់សិស្សចាប់ពីថ្នាក់មត្តេយ្យ -រហូតដល់ថ្នាក់ទី១២ កម្រិត IB និងកម្រិត A-Level។ អ្វីដែលធ្វើឱ្យ BISC នឹងក្លាយជាសាលាអន្តរជាតិដ៏ល្អបំផុតមួយនៅកម្ពុជានោះ គឺក្រុមគណៈគ្រប់គ្រងសាលា និងគ្រូបង្រៀនមកពីចក្រភពអង់គ្លេស នឹងមកដំនើរការសាលាដោយផ្ទាល់ ដើម្បីធានាថាកម្មវិធីសិក្សា គ្រូបង្រៀន និងក្រុមការងារទាំងអស់ ត្រូវតែរៀបចំអោយសមស្របទៅនឹងស្តង់ដារអន្តរជាតិពិតប្រាកដ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីលោកឧកញ៉ាបណ្ឌិត កែវ សម្បត្តិ និងលោកបណ្ឌិត សុខ វិចិត្រ តំណាងក្រុមកម្ពុជា និងលោកស្រី Rachel Scannell តំណាងសាលា Bromsgrove School UK។

លោកស្រី Rachel Scannell មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការពង្រីកវិសាលភាពរបស់យើងនៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាសាខាទីប្រាំមួយរបស់យើងផងដែរ បន្ទាប់ពីយើងមានពីរសាខានៅចក្រភពអង់គ្លេស ពីរសាខា Bromsgrove International School Thailand នៅទីក្រុងបាងកក ប្រទេសថៃ និងមួយសាខា Bromsgrove Mission Hills នៅក្នុងទីក្រុង Shenzhen ប្រទេសចិន។ ការព្រមព្រៀងនេះ នឹងនាំមកនូវប្រវត្តិសាស្រ្តដ៏សម្បូរបែបមួយ ដែលជាឧត្តមភាពផ្នែកអប់រំទៅកាន់ប្រទេសដែលកំពុងរស់រវើកមួយនេះ”។ តំណាងសាលា Bromsgrove UK ក៏បានបន្ថែមទៀតថា “យើងជឿជាក់ថា BISC នឹងផ្តល់នូវបទពិសោធន៍អប់រំដ៏ពិសេស និងសម្បូរបែប សម្រាប់សិស្សានុសិស្ស ជាពិសេសគឺការជួយរៀបចំពួកគេដើម្បីភាពជោគជ័យនៅក្នុងពិភពសកលភាវូបនីយកម្មកាន់តែខ្លាំងឡើង”។

លោកឧកញ៉ាបណ្ឌិត កែវ សម្បត្តិ បានថ្លែងអំណរគុណចំពោះសាលា Bromsgrove UK ដែលបានជ្រើសរើសប្រទេសកម្ពុជាជាប្រទេសដៃគូ “ភាពជាដៃគូនេះ គឺជាសក្ខីភាពនៃមិត្តភាពដ៏រឹងមាំរវាងប្រជាជាតិយើងទាំងពីរ។ យើងមានទំនុកចិត្តថា BISC នឹងក្លាយជាស្ថាប័នអប់រំឈានមុខគេក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូនសិស្សានុសិស្ស នូវការអប់រំលំដាប់ពិភពលោក ដែលអាចជួយឱ្យពួកគេត្រៀមខ្លួបរួចជាស្រេចសម្រាប់បញ្ហាប្រឈមនៃសតវត្សរ៍ទី 21″។

លោកបណ្ឌិត សុខ វិចិត្រ បានបន្ថែមថា “យើងប្តេជ្ញាផ្តល់នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់ថែរក្សា ដែលជួយបណ្តុះ និងជំរុញភាពឆ្លាតវៃ ភាពច្នៃប្រឌិត ការគិតត្រិះរិះពិចារណា និងជាពិសេសគឺជំនាញដោះស្រាយបញ្ហាដល់សិស្សានុសិស្សគ្រប់គ្នា។ យើងជឿជាក់ថា BISC នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំអនាគតនៃវិស័យអប់រំនៅកម្ពុជាអោយឈានដល់កម្រិតស្តង់ដារពិភពលោក”។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ BISC ដែលគ្រោងនឹងក្លាយទៅជាសាលាអន្តរជាតិឈានមុខគេនៅកម្ពុជា។ ដោយផ្តោតលើឧត្តមភាពសិក្សា បរិស្ថានធម្មជាតិ និងស្តង់ដារអន្តរជាតិ BISC ត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញពីសក្តានុភាព និងឥទ្ធិពលវិជ្ជមានលើវិស័យអប់រំនៅកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.