ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ៖ សមិទ្ធផលទាំងឡាយក្នុងវិស័យពិការភាពពិតជាបានកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ចេញផ្សាយ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៤

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ៖ សមិទ្ធផលទាំងឡាយក្នុងវិស័យពិការភាពពិតជាបានកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ចេញផ្សាយ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព បានគូសបញ្ជាក់ថា សមិទ្ធផលទាំងឡាយក្នុងវិស័យពិការភាពពិតជាបានកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រោះវិស័យពិការភាពគឺជាការងារពហុវិស័យដែលទាមទារឱ្យមានការចូលរួមដោយយកចិត្តទុកដាក់ទាំងអស់គ្នា រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ការគូសបញ្ជាក់របស់ឯកឧត្តម ជា សុមេធី ធ្វើឡើងក្នុងពីធីអបអរសាទរទិវាជនមានពិការភាពគ-ថ្លង់កម្ពុជាលើកទី១២ និងអន្តរជាតិលើកទី៦៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ប្រើប្រាស់ភាសាសញ្ញានៅក្នុងសង្គមដើម្បីជនមានពិការភាពគ-ថ្លង់ទទួលបានសិទ្ធិ” នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បើយោងតាមការធ្វើជំរឿនប្រជាសាស្ត្រឆ្នាំ២០១៩នៅកម្ពុជា យើងមានជនមានពិការភាពចំនួន៤,៩ភាគរយនៃប្រជាជនសរុបប្រមាណជាង ១៦លាននាក់ ក្នុងនោះជនមានពិការភាពគ-ថ្លង់ ប្រមាណ២,៨ភាគរយ គឺឈរបន្ទាប់ពីពិការភាពគំហើញ ហើយថា ការធ្លាក់ក្នុងស្ថានភាពពិការភាព មិនត្រឹមធ្វើឱ្យមានផលប៉ះពាល់ដល់ជនមានពិការភាពគ-ថ្លង់ខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ តែវាបានប៉ះពាល់ដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ ព្រមទាំងបន្សល់ផលវិបាកផ្នែកសេដ្ឋកិច្ច ការស្តារកាយសម្បទា និងសតិអារម្មណ៍ផ្សេងៗទៀតផងដែរ ដោយមូលហេតុចម្បងៗដែលបណ្តាលឱ្យមានពិការភាពគ-ថ្លង់ គឺបណ្តាលមកពីកត្តាជីវសាស្ត្រ បរិស្ថាន ការប្រើប្រាស់ឱសថ ចាស់ជរា និងគ្រោះថ្នាក់ផ្សេងៗទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ តែងបានយល់ច្បាស់ពីតម្រូវការ និងបញ្ហាប្រឈមនានារបស់ជនមានពិការភាពគ្រប់ប្រភេទរួមទាំងជនមានពិការភាពគ-ថ្លង់ និងក្រុមគ្រួសារដែលជាសិទ្ធិវន្តបុគ្គលផងដែរ។ ឈរលើបរិការណ៍ និងស្មារតីទទួលខុសត្រូវនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពលគតិបណ្ឌិតឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលគ្របដណ្តប់ទៅលើការងារអាទិភាពជាច្រើន ក្នុងនោះវិស័យពិការភាពក៏ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ដែលស្ថិតក្នុងផ្នែកមួយនៃប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា ហើយជាមួយគ្នានេះ ដើម្បីគាំទ្រសមិទ្ធកម្មខាងលើនេះ រាជរដ្ឋាភិបាលបានបង្កើតវិទ្យាស្ថានជាតិអប់រំពិសេសសម្រាប់ បណ្តុះបណ្តាលគ្រូជំនាញគ្រប់កម្រិត វិក្រឹត្យការបុគ្គលិកអប់រំ អភិវឌ្ឍន៍សមត្ថភាពអប់រំ អភិវឌ្ឍន៍កម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យស្របតាមស្តង់ដាសមត្ថភាពកម្រិតគុណវុឌ្ឍជាតិ និងតម្រូវការទីផ្សារការងារសម្រាប់ជនមានពិការភាពគ្រប់ៗរូបផងដែរ៕ ដោយ៖ ចាន់ សុភឿន

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Daily Theme designed by Theme Junkie.