ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

អភិបាលខេត្តពោធិ៍សាត់ ទទួលជីសរីរាង្គធម្មជាតិសុវណ្ណភូមិ ១១តោនពីដៃគូឯកជន និងត្រៀមចែកបន្តដល់រដ្ឋបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ

អភិបាលខេត្តពោធិ៍សាត់ ទទួលជីសរីរាង្គធម្មជាតិសុវណ្ណភូមិ ១១តោនពីដៃគូឯកជន និងត្រៀមចែកបន្តដល់រដ្ឋបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ ជីសរីរាង្គធម្មជាតិសុវណ្ណភូមិចំនួន១១តោន ដែលផលិតចេញពីសំណល់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ របស់ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯ.ក ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ទុកចាត់ចែងបន្តដល់រដ្ឋបាលក្រុងស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីបង្ហាញពីផលិតផល ក្នុងការចូលរួមចំណែកលើកកម្ពស់ការផលិតជីសរីរាង្គក្នុងស្រុក និងកាត់បន្ថយការនាំចូល ជីកសិកម្មពីក្រៅប្រទេស។

ពិធីប្រគល់-ទទួលជីខាងលើធ្វើឡើងនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវេទិកាដោះស្រាយក្តីក្នុងសាលាខេត្ត ក្រោមវត្តមានលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអគ្គនាយកក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯ.ក និងសហការីមួយចំនួនទៀត។

ពិធីប្រគល់-ទទួលជីខាងលើធ្វើឡើងនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវេទិកាដោះស្រាយក្តីក្នុងសាលាខេត្ត ក្រោមវត្តមានលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអគ្គនាយកក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯ.ក និងសហការីមួយចំនួនទៀត។

បើតាមលោក ស៊ី ឡែន អគ្គនាយកក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯ.ក បានជម្រាបជូនថា ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ គឺជាក្រុមហ៊ុនផ្តល់សេវាសំអាត ប្រមូលដឹកជញ្ជូនទុកដាក់ និងកែច្នៃសំរាម សំណល់រឹងទីប្រជុំជន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថាន យុទ្ធសាស្ត្រស្នូល ភាពស្អាត បៃតង និងចីរភាព ក្នុងគោលដៅប្រែក្លាយសក្តានុពលវិស័យបរិស្ថានឱ្យទៅជាឧត្តមប្រយោជន៍ បម្រើជូនប្រជាជាតិកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើងកិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

លោកអគ្គនាយកក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនមានទស្សនវិស័យវែងឆ្ងាយ ដោយជំហានដំបូងយើងកែឆ្នៃឧត្តមប្រយោជន៍នៃសំរាមជាជីសរីរាង្គ និងបន្តផលិតជាសម្ភារៈប្រើប្រាស់ផ្សេងៗ ដូចជា គ្រាប់ផ្លាស្ទីក ធ្យូងអនាម័យ និងឥដ្ឋបរិស្ថានជាដើម។

លោកលើកឡើងថា សម្រាប់ជីសរីរាង្គធម្មជាតិសុវណ្ណភូមិរបស់ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯ.ក មានអត្ថប្រយោជន៍ធំៗជាច្រើន៖ អាចប្រើប្រាស់បានលើដំណាំគ្រប់ប្រភេទ, បង្កើនទិន្នផលខ្ពស់, រក្សាគុណភាពដីបានយូរអង្វែង, ជួយបម្រែបម្រួលដីឱ្យមានជីវចម្រុះ, ផ្តល់សារធាតុចិញ្ចឹមឱ្យដំណាំ លូតលាស់ឆាប់រហ័ស, ជួយឱ្យដំណាំមានសុខភាពល្អ ពណ៌ ស្រស់ រសជាតិឆ្ងាញ់ និងមិនប៉ះពាល់ដល់សុខភាពទាំង អ្នកប្រើប្រាស់ និងអ្នកបរិភោគ។ បន្ថែមពីនោះ សារប្រយោជន៍ និងប្រសិទ្ធភាពនៃការប្រើប្រាស់ គឺជំនួយដល់ឫស ជំនួយដើម ស្លឹក មើម ផ្កា និងជំនួនដល់ផ្លែផងដែរ។

លោកអភិបាល ខូយ រីដា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯ.ក និងសហការី ដែលបានជួយឧបត្ថម្ភនូវជីសរីរាង្គ យីហោ «ជីសរីរាង្គធម្មជាតិសុវណ្ណភូមិ» ចំនួន១១តោន ក្នុងនោះជូនដល់រដ្ឋបាលខេត្ត៨តោន និងមន្ទីរពាក់ព័ន្ធ៣តោន ក្នុងគោលបំណងសំខាន់គឺបង្ហាញពីផលិតផលកែឆ្នៃពីសំរាមផលិតចេញជាជាសរីរាង្គ ក្នុងការចូលរួមចំណែកលើកកម្ពស់ការផលិតជីសរីរាង្គក្នុងស្រុក និងកាត់បន្ថយការនាំចូលជីកសិកម្មពីក្រៅប្រទេស។

លោកបានបន្តថា ពិតណាស់ផ្អែកតាមស្ថិតិពាណិជ្ជកម្មនាំចូល ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចូលជីកសិកម្មពីបរទេស ជាពិសេសពីប្រទេសជិតខាង ក្នុងទំហំទឹកប្រាក់ជាង៣២៥លានដុល្លារអាមេរិក ដែលចំនួននេះ មានការកើនជាង១៧% បើធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមប្រមាណ២៧៦លានដុល្លារអាមេរិក។ ក្នុងនាមជាប្រទេស ដែលផ្អែកសំខាន់លើវិស័យកសិកម្ម ការនាំចូលជីកសិកម្មក្នុងចំនួនដ៏ច្រើននេះ ចាត់ទុកថាជាការខាតបង់សេដ្ឋកិច្ចមួយផ្នែក។ ជាដំណោះស្រាយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការបាននិងកំពុងជំរុញចលនាផលិតជីកសិកម្មនៅក្នុងស្រុកឱ្យបានច្រើន។ ជាក់ស្តែងដូចជាក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯ.ក គឺចាត់ទុកថាជាក្រុមហ៊ុនឆ្នើមទី១ ដែលផ្តល់សេវាសម្អាត ប្រមូលដឹកជញ្ជូនទុកដាក់ និងកែច្នៃសំរាម សំណល់រឹងទីប្រជុំជនក្រុងពោធិ៍សាត់ឱ្យទៅជាឧត្តមប្រយោជន៍បម្រើជូនប្រជាជាតិកម្ពុជាគ្រប់ជំនាន់។

លោកអភិខេត្តពោធិ៍សាត់បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំចោលសំរាមតាមទីសាធារណៈ និងរៀបចំទុកដាក់សំរាមឱ្យបានល្អប្រសើរ ដើម្បីឱ្យក្រុមហ៊ុនមានលទ្ធភាពយកទៅកែច្នៃជាជី និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ ជាមួយគ្នានោះ លោកប្តេជ្ញានឹងយកជីសរីរាង្គទាំងអស់នេះទៅសាកល្បងលើថ្លាលដាំដុះតាមបណ្តាក្រុង-ស្រុក ដើម្បីឱ្យដឹងជាក់ច្បាស់ពីគុណភាព ប្រសិទ្ធភាព និងអត្ថប្រយោជន៍នៃការកែឆ្នៃរបស់ក្រុមហ៊ុន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.