ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

លោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ និងនាំថវិកាសម្រាប់កសាងចំនួន ២០,០០០,០០០រៀល កាន់បិណ្ឌវេនទី០៦ នៅវត្តសុភមង្គល

លោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ និងនាំថវិកាសម្រាប់កសាងចំនួន ២០,០០០,០០០រៀល កាន់បិណ្ឌវេនទី០៦ នៅវត្តសុភមង្គល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានដឹកនាំមន្ត្រីនគរបាលព្រមទាំងពុទ្ធបរិស័ទជាច្រើននាក់ ស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័នធ្វើបុណ្យកាន់បិណ្ឌវេនទី ០៦ នៅវត្តសុភមង្គល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថាថវិកាសរុបចំនួន ៣៣,០០០,០០០រៀល ក្នុងនោះបច្ច័យសម្រាប់កសាងវត្តសុភមង្គលចំនួន២០,០០០,០០០រៀល( ម្ភៃលានរៀល) បច្ច័យប្រគេនព្រះសង្ឃ ៦៨អង្គ ក្នុងមួយអង្គ ១០០,០០០រៀល ថវិកាសម្រាប់លោកអពាធចំនូន ១,០០០,០០០រៀល (មួយលានរៀល) ទឹកភ្លើងចំនួន ៥០០,០០០រៀល (ហាសិបមុឺនរៀល) បច្ច័យសម្រាប់ធ្វើចង្ហាន់ចំនួន ១,០០០,០០០រៀល (មួយលានរៀល) លោកតាជីយាយជីចំនួន៧០នាក់ក្នុង១ម្នាក់ៗទទួលបាន សារុង១ ថវិកា១មុឺនរៀល និងរួមសម្ភារៈមាន អង្ករចំនួន ០៩ ការុង ទឹកក្រូចចំនួន ០៩កេស ទឹកសុទ្ធវីតាល់ចំនួន ០៩កេស ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមគ្រួសារ មន្ត្រីនគរបាល និងពុទ្ធបរិស័ទបានថ្វាយបូជាទៀន ធូប ផា្កភ្ញី ចំពោះ ពរះរតនត្រៃ សមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណី ជាច្រើនមុខសម្រាប់វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សារៀនគម្ពីរធម៌វិន័យអស់ត្រីមាសនៅក្នុងវត្ត និងឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំងឡាយក្នុងវដ្តសង្សាជាដើម។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានលើកឡើងថា វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅតែងតែ គោរពទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរ និងនៅតាមទីវត្តអារាមនានា ហើយក៏សូមឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានា ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទានជាពិសេស។

ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលមន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាឱកាសមួយដែលប្រជាពលរដ្ឋខែ្មរ បានជួបជុំសាច់ញាតិសន្ដានទាំងអស់ទោះនៅទីជិត ឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នាជាពិសេស ឪពុក ម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនដល់ព្រះសង្ឈ ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរពីបុរាណ ដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ក្នុងបុព្វហេតុជាតិទឹកដី សូមឱ្យទទួលបាននូវសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.