ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

កម្មវិធីកញ្ញាឯកលំដាប់អន្តរជាតិល្បីជិត៤០ឆ្នាំ នឹងបង្ហាញខ្លួននៅកម្ពុជា WORLD MISS UNIVERSITY , ពេលនេះប្រកាសបើកការទទួលពាក្យឱ្យចូលរួមប្រឡងហើយ 

កម្មវិធីកញ្ញាឯកលំដាប់អន្តរជាតិល្បីជិត៤០ឆ្នាំ នឹងបង្ហាញខ្លួននៅកម្ពុជា WORLD MISS UNIVERSITY , ពេលនេះប្រកាសបើកការទទួលពាក្យឱ្យចូលរួមប្រឡងហើយ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ កម្មវិធីប្រឡងជ្រើសរើសកញ្ញាឯក WORLD MISS UNIVERSITY ដែលមហាជនស្គាល់ជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ មានប្រទេសមិនក្រោម៧០ប្រទេសឡើយ ក្នុងប្រកួតប្រជែងដណ្តើមមកុដលំដាប់ពិភពលោកមួយនេះ។

ពេលនេះ ព្រឹត្តិការណ៍បជ្រើសរើសកញ្ញាឯកសកលវិទ្យាល័យពិភពលោកលើកទី៣២ឆ្នាំ២០២៤ MISS UNIVERSITY CAMBODIA គឺជាព្រឹត្តិការណ៍ប្រកួតជ្រើសរើសកញ្ញាឯកអន្តរជាតិ បានអនុញ្ញាតឱ្យកម្ពុជា មានសិទ្ធរៀបចំជ្រើសរើសបេក្ខភាពតំណាងប្រទេសកម្ពុជារបស់ខ្លួន ដើម្បីចូលរួមសម្រាប់ព្រឹត្តិការណ៍ដ៏ធំរបស់ WORLD MISS UNIVERSITY នាពេលខាងមុខនេះ។

WORLD MISS UNIVERSITY CAMBODIA ប្រកាសបើកទទួលពាក្យសម្រាប់ការចូលរួមប្រឡងចាប់ពេលនេះហើយ ដោយនិស្សិតគិតថាខ្លួនមានសមត្ថភាព ឬ ចង់បញ្ចេញសមត្ថភាពរបស់ខ្លួន អមដោយរូបសម្រស់ពីធម្មជាតិ មានទាំងចំណេះដឹង ដើម្បីឈរជាតំណាងប្រទេសកម្ពុជា ក្នុងចូលរួមក្នុងការប្រកួត WORLD MISS UNIVERSITY នាពេលខាងមុខ។

សូមរំលឹកផងដែរថា កម្មវិធីប្រកួតកញ្ញាឯកសកលវិទ្យាល័យពិភពលោក កម្មវិធីនេះកើតឡើងតាំងពីឆ្នាំ១៩៨៦ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ (UN) ក្នុងគោលបំណងរក្សាសុខសន្តិភាពក្នុងពិភពលោក និងលើកកម្ពុជាចុក្ខវិស័យធំៗចំនួន០៥ ដូចខាងក្រោម៖
១. ចុះធ្វើសកម្មភាពសង្គមដើម្បីសង្គ្រោះផែនដី និង មនុស្សជាតិ ២. លើកតម្កើងការអប់រំ ទេសចរណ៍ ពិសេសវប្បធម៌ជាតិខ្មែរឱ្យរីកសុះសាយទៅកាន់ពិភពលោក
៣. លុបបំបាត់ការរើសអើងពូជសាសន៍ ពណ៍សម្បុរ ត្រឡប់មកវិញនូវការបង្កើតសាមគ្គី សន្តិភាពជាតិ
និង អន្តរជាតិ ៤. មានបំណងលុបបំបាត់នុយក្លេអ៊ែរ និង អាវុធជាតិផ្ទុះគ្រប់ប្រភេទ ៥. អំពាវនាវឱ្យមានការហាមឃាត់ការប្រើប្រាស់ និង ផលិតសារធាតុគីមីណាដែលមានផលប៉ះពាល់,
បំផ្លាញបរិស្ថាន និង ជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធអេកូឡូស៊ីមិនត្រឹមតែប៉ុណ្ណោះ កម្មវិធីកញ្ញាសកលវិទ្យាល័យពិភពលោកនេះ ក៏អាចជាផ្លូវ និង ជាក្តីស្រមៃថ្មីសម្រាប់និស្សិតស្រីដែលអាចបង្ហាញរាល់ ចំណេះ ជំនាញ ក៏ដូចជាទេព្យកោសល្យដែលខ្លួនមាន។

គណៈកម្មាធិការរៀបចំកម្មវិធីប្រកួតកញ្ញាឯកសកលវិទ្យាល័យពិភពលោកនៅកម្ពុជាស្វាគមន៍ការត្រលប់មកសារជាថ្មីម្តងទៀតជាមួយកម្មវិធីប្រកួតបវរកញ្ញាឯកសកលវិទ្យាល័យពិភពលោកនៅប្រទេសកម្ពុជា2024 (World Miss University Cambodia 2024) ។

ប្អូនៗបេក្ខនារីដែលមានបំណងចូលរួមប្រកួតដើម្បីបង្ហាញសមត្ថភាពរូបសម្រស់ចំណេះដឹងទូរទៅរួមទាំងជួយលើកដង្កើនមុខមាត់ប្រទេសជាតិអាចមកដាក់ពាក្យចូលប្រលងជាមួយនិងកម្មវិធីប្រកួតបវរកញ្ញាឯកសកលវិទ្យាល័យពិភពលោកនៅប្រទេសកម្ពុជា2024 ចាប់ពេលនេះតទៅបានហើយ។ ហើយអ្វីដែលពិសេសនោះ បេក្ខភាពដែលបានចុះឈ្មោះចូលប្រកួតអាចនឹងមានឱកាសឈ្នះ រង្វាន់លើកទឹកចិត្តជាមួយនិង IPhone 16 promax ផងដែរ។ ប្អូនៗនិស្សិតទាំងអស់អាចមកដាក់ពាក្យចូលប្រលងជាមួយនិងកម្មវិធីប្រកួតបវរកញ្ញាឯកសកលវិទ្យាល័យពិភពលោកចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ដែលជាថ្ងៃដែលជាថ្ងៃផុតកំណត់។

សូមបញ្ជាក់បន្ថែមថា WORLD MISS UNIVERSITY CAMBODIA នឹងជ្រើសរើសបេក្ខភាពម្នាក់ឱ្យក្លាយតំណាងប្រទេសកម្ពុជា ដោយព្រឹត្តិការណ៍នេះ កំពុងបើកដំណើរទទួលពាក្យ សិស្សនិស្សិតគ្រប់សកលវិទ្យាល័យដែលកំពុងសិក្សាទាំងអស់ទូរទាំងប្រទេសកម្ពុជា ដោយអាចទំនាក់ទំនងឬមកដាក់ពាក្យប្រកួតនៅទីស្នាក់ការកណ្តាលគណៈកម្មាធិការរៀបចំកម្មវិធីប្រកួតកញ្ញាឯកសកលវិទ្យាល័យពិភពលោកនៅកម្ពុជាសិ្ថតលើផ្ទះ #59 ផ្លូវ566 បឹងកក់១, ទួលគោក, ភ្នំពេញ ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុកមានឈ្មោះថា “WMU Cambodia Organizing Committee”ឬតាមរយៈពេលទូរសព្ទ 086 400 400 ដើម្បីសួរពីព័ត៌លំអិតបន្ថែម
ចុះឈ្មោះតាមរយៈlinke: https://wmucambodia.com/register/
ឬចុះផ្ទាល់នៅ៖https://maps.app.goo.gl/8aKJ56diqeyqe99B9៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.