ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដឹកនាំប្រតិភូសាលារាធានីចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដឹកនាំប្រតិភូសាលារាធានីចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្ទឹងត្រែង)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នាព្រឹកថ្ងៃថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់នាយ-ពលទាហាន និងនាយ-ពលនគរបាលកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១២៨ កងពលតូចអន្តរាគមន៍លេខ៩ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ នៅទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិតនៅអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសពីការសម្រេចបញ្ចប់ការចូលរួម ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម។ តែមិនមែនមានន័យថា យើងឈប់អភិវឌ្ឍន៍នៅតាមព្រំដែននោះទេ យើងនៅតែអភិវឌ្ឍន៍នៅតាមព្រំដែន តែយើងអភិវឌ្ឍដោយខ្លួនឯង។ដូច្នេះសូមកងទ័ពការពារព្រំដែនទាំងអស់ត្រូវយល់ឱ្យបានច្បាស់ពីរឿងនេះ និងត្រូវពង្រឹងកិច្ចការពារទឹកដីអោយបានរឹងមាំ។

លោក ឃួង ស្រេង ក៏បានលើកឡើងពីការលះបង់គ្រប់យ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដើម្បីផ្លាស់ប្តូរប្រទេសកម្ពុជា ពីប្រទេសដែលមានសង្គ្រាម កាប់សម្លាប់ពូជសាសន៍ឯងមកជាប្រទេស ដែលមានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃ។ ជាក់ស្តែងនៅពេលនេះប្រទេសកម្ពុជា មិនមែនមានការអភិវឌ្ឍតែនៅរាជធានីភ្នំពេញ ប៉ុណ្ណោះទេ សូម្បីតែនៅតាមតំបន់ដាច់ស្រយាលក៏មានការអភិវឌ្ឍរីកចំរើនដែរ។ នេះដោយសារតែប្រទេសមានសន្តិភាពពេញលេញ។

លោកអភិបាល ក៏បានសូមអំពាវនាវអោយបងប្អូនកងទ័ពនៅជួរមុខនិងប្រជាពលរដ្ឋនៅជួរក្រោយ រួមគ្នា ការពារសន្តិភាពនេះអោយបានគង់វង់។សូមឱ្យកងទ័ពយើងរួមជាមួយប្រជាពលរដ្ឋគាំទ្រការកសាងព្រែកជីកហ្វូណន តេជោ ដែលជាការបម្រើផលប្រយោជន៌ប្រជាជនខ្មែរសុទ្ធសាទ។

បន្ថែមពីនេះ លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើទោះបីជាប់រវល់ខ្លាំង ពីកិច្ចការប្រទេសជាតិយ៉ាងណា ក៏ដោយ ក៏សម្តេចនៅតែគិតគូរពីសុខទុក្ខរបស់បងប្អូនកងទ័ពយើងដែរ។ ជាក់ស្តែងនៅពេលនេះ សម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជូនអំណោយដល់បងប្អូនកងទ័ពយើង ក្នុងឱកាសបុណ្យភ្ញុំបិណ្យ ដែលអំណោយទាំងនេះ រួមមាន ៖
* ឧបត្ថម្ភជូន កងពលធំអន្តរាគមន៍លេខ៣ ថវិកាចំនួន ៤០.០០០.០០០៛ ចាក់ដីក្រហម ផ្លូវចូលទំនប់ទឹក ទំនប់បង្ហោះរទឹក និងទីលានបាញ់គ្រាប់ពិត ថវិកាចំនួន ១២.២៥០$,ឧបត្ថម្ភ ប្រេងម៉ាស៊ូតចំនួន ៦.០០០ លីត្រ
មីចំនួន ៤០០ កេសតូច ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន២០០ យួរ ត្រីខកំប៉ុងចំនួន១០០ កេស។
* កងពលតូចអន្តរាគមន៍លេខ៩ ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ សាងសង់វេទិកាបាញ់ស៊ីបគ្រាប់ពិត ថវិកាចំនួន ១៤.៥៥៤$ ប្រេងម៉ាស៊ូតចំនួន៦ ០០០ លីត្រ មីចំនួន៩០០ កេសតូច ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន៦០០ យួរ ត្រីខកំប៉ុងចំនួន១៦០ កេស។
* វរៈនគរបាលការពារព្រំដែន៧៩៣ ឧបត្ថម្មប្រេងម៉ាស៊ូតចំនួន៦.០០០ លីត្រ មីចំនួន៩០០កេសតូចទឹកត្រី+ទឹកស៊ីអ៊ីវចំនួន៦០០យួរ ត្រីខកំប៉ុងចំនួន១៦០ កេស។
* ឧបត្ថម្ភជូន វរៈនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន ១០.០០០.០០០៛ សាងសង់ទំនប់បង្កៀរទឹកប៉ុស្តិ៍ព្រលានតាទុំ ថវិកាចំនួន ២.៥០០$។ ឧបត្ថមប្រេងម៉ាស៊ូត ចំនួន១.០០០លីត្រ មីចំនួន២០០ កេសតូច ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន១០០យួរ ត្រីខកំប៉ុងចំនួន៥០ កេស។ យោធភូមិភាគ១ ថវិកាចំនួន ៥.០០០.០០០៛។
* ឧបត្ថមជូនកងពលតូចអន្តរាគមន៍លេខ ១២៨ ចំនួន ៤០.០០០.០០០៛ សាងសង់ផ្ទះនិងឃ្លាំងដាក់អាវុធ និងគ្រាប់ (ជូន៥០%សិន) ថវិកាចំនួន ៥៦.៦៩៦$។ ប្រេងម៉ាស៊ូតចំនួន ៧០០០លីត្រ, មីចំនួន ១.២០០កេសតូច, ទឹកត្រី+ទឹកស៊ីអ៊ីវ ចំនួន ១០០០យួរ, ត្រីខកំប៉ុង ចំនួន១៦០កេស។
* វរៈសេនាតូចអន្តរាគមន៍លេខ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥វរៈ ក្នុង១ វរៈ ឧបត្ថម្ភថវិកាចំនួន២០.០០០.០០០៛។ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ថវិកា ចំនួន ២.០០០.០០០៛។
* បុគ្គលិកមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ១៩នាក់ ក្នុងម្នាក់ៗទទួលបាន មីចំនួន ១កេសតូច ត្រីខកំប៉ុងចំនួន១ យួរថវិកាចំនួន ១០០.០០០៛។
* ឧបត្ថមអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៧នាក់ ក្នុងម្នាក់ៗ ទទួលបានទឹកដោះគោឆៅ ១យួរ មីចំនួន ១កេសតូច ត្រីខកំប៉ុងចំនួន ១យួរ ថវិកាចំនួន ៥០.០០០៛។
* វត្ត នៅក្រុងស្ទឹងត្រែង ចំនួន ៦វត្ត ក្នុង ១វត្ត ប្រគេន អង្ករ ចំនួន ១០០គីឡូក្រាម បច្ច័យចំនួន ២.០០០.០០០៛។

លើសពីនេះតៀត លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានបន្ដថាថា ការចងសម្ព័ន្ធមេត្រីភាពជា​មួយរដ្ឋបាលរាជធានី ភ្នំពេញ ជាមួយកងទ័ព ធ្វើឡើងក្នុងគោលដៅពង្រឹងពង្រីកចំណង សាមគ្គីភាព មិត្តភាព យ៉ាងជិតស្និទ្ធសំដៅជួយឧបត្ថម្ភទំនុកបម្រុងគាំទ្រ រវាងស្ថាប័នស៊ីវិលជាមួយកងទ័ព អោយមានភាពស្អិតរមួត ដូចទឹកនឹងត្រី ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ពឱ្យកាន់តែល្អប្រសើរឡើង ក្នុងកិច្ចការពារបូរណភាព ទឹកដី និងបន្តកសាងអង្គភាព រឹងមាំគ្រប់ផ្នែក។

ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ បានបន្តទៀតថា កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ទទួលបានអំណោយតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ចំនួន១៤លើកហើយ។ លោកសូមប្តេជ្ញា ការពារសន្តិភាព ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស ប្តេជ្ញាការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្តេជ្ញាប្រឆាំងដាច់ខាតរាល់ការញុះញង់ ពីពួគអគតិដែលគិតមិនល្អលើរាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតបុគ្គល ឬក្រុមអមិត្តណា ដែលមានគំនិតផ្តួលរំលំរាជរដ្ឋាភិបាល ប្តេជ្ញាកម្ទេចចោលរាល់ជនណាមួយ ដែលបង្កអស្ថេរិភាព នៅក្នុងប្រទេស ប្តេជ្ញាកម្ទេចចោលពួកឧទ្ទាមមានឧបាយកលធ្វើបដិវត្តន៍ពណ៌។ គាំទ្រពេញទំហឹង ក្នុងការសម្រេចចិត្តរបស់សម្តេចតេជោ និងសម្តេចធិបតី ដែលបានយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ដល់ប្រជាជនលើបញ្ហាទឹកដី ព្រមទាំងភាពចាំបាច់ខាងនយោបាយ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឱ្យមានលទ្ធភាពប្រើប្រាស់ (CLV-DTA) បោកប្រាស់ប្រជាជនកម្ពុជាតទៅ ទៀត ដោយកម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណរវាង កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ហើយបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួន ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខណ្ឌទ្វេភាគី រវាងប្រទេស និងប្រទេស៕

 

 

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.