ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញរាប់បាត្របញ្ចប់វេនបិណ្ឌទី៥ និងនាំយកទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមនៅវត្តចមសុទ្ធាវាស ខេត្តបន្ទាយមានជ័យ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញរាប់បាត្របញ្ចប់វេនបិណ្ឌទី៥ និងនាំយកទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមនៅវត្តចមសុទ្ធាវាស ខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញរាប់បាត្របញ្ចប់វេនបិណ្ឌទី៥ និងនាំយកទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមនៅវត្តចមសុទ្ធាវាស ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ : នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត ព្រមទាំងក្រុមគ្រួសារ អញ្ជើញរាប់បាត្របញ្ចប់វេនបិណ្ឌទី៥ នៅវត្តចមសុទ្ធាវាស ( ហៅវត្តស្វាយចាស់ ) ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងបាននាំយកទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមខាងលេីផងដែរ។

នាឱកាសដ៏ប្រពៃថ្លៃថ្លានោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ក៏បានថ្វាយធូប ទៀន ចំពោះព្រះសម្មាសម្ពុទ្ធ និងបានស្តាប់ព្រះសង្ឃនមស្សការព្រះរតនៈត្រ័យ សមាទានសីលចម្រើនព្រះបរិត្ត និងបានប្រគេនយាគូ រាប់បាត្រ វេរភត្តាហារ ឆ្លង ជាកិច្ចបញ្ចប់បុណ្យកាន់វេនបិណ្ឌទី៥ ។     

  សូមបញ្ជាក់ថា ក្នុងឱកាសកាន់វេនបិណ្ឌទី៥នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បាននាំយកទេយ្យទានប្រគេនជូនព្រះសង្ឃរួមមាន៖ អង្ករ៥ ការ៉ុង ស្មើនឹង១២៥ គីឡូក្រាម, ត្រីខ ១កេស, មី ១ កេសធំ, ទឹកសុទ្ធ ២០យួរ និងបច្ច័យចំនួន ១០លាន ៧៩ម៉ឺនរៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.