ឯកឧត្តម ចៅភិរិទ្ធនិង លោកជំទាវព្រមទាំងក្រុមការងារនិងសក្ការីអញ្ជើញចូលរួមកាន់បិណ្ឌវេនទី ០៥ នៅវត្តឈើទាល
ខេត្តស្វាយរៀង: នៅព្រឹកថ្ងៃ អាទិត្យទី
២២ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ ឯកឧត្តម
ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិអនុប្រធានគណៈកម្មាធិការកណ្ដាលគណបក្សនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្វាយជ្រុំ
និងលោកជំទាវព្រមទាំងក្រុមការងារ
ទាំងអស់និងសហការីរួមជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក និងពុទ្ធបរិស័ទដែលអញ្ជើញមកពីគ្រប់ទិសទីទិសទាំង ៨ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី ០៥នៅទីវត្តអារាមវត្តឈើទាលស្ថិតនៅភូមិ ឈូកស ឃុំឈើទាលស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
នៅក្នុងពិធីកាន់បិណ្ឌវេនទី ០៥នេះឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់និងសហការីបាននាំមកនូវបច្ច័យទេយ្យទានមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១០ វត្ថក្នុងស្រុកស្វាយជ្រុំ
ទ័យទានទាំងអស់នោះរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អំបិលប៊ីចេងធូបទៀនបច្ច័យចូលបុណ្យ បច្ច័យប្រគេនព្រះសង្ឃ បច្ច័យកសាងបច្ច័យជូនលោកគ្រូអាចារ្យ បច្ច័យជូនលោកតាលោកយាយ ព្រះពុទ្ធបានសំដែងថាការធ្វើបុណ្យធ្វើទានបានដោយសារសទ្ធាជ្រះថ្លារបស់លោកម្ចាស់ទាន។
យើងបានជួបជុំគ្នាធ្វើបុណ្យធ្វើទាននាពេលនេះដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេសក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចមមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ធ្វើឲ្យប្រទេសជាតិយើងឈានទៅរកភាពសម្បូររុងរឿង។
ក្នុងនាមព្រះគ្រូទៅអធិការវត្តតំណាងឲ្យព្រះសង្ឃលោកគ្រូអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលមិនអាចកាត់ថ្លៃស្មើបានចំពោះលោកម្ចាស់ទានអ្នកមានចិត្តបុណ្យទាំងអស់ជួបប្រទះតែ
.សុភមង្គលល្អ
.វាសនាល្អ
.សុខភាពល្អអាយុយឺនយូរ
ទទួលបានជ័យជំនះគ្រប់ភារកិច្ចការងារ។រព្រមទាំងពុទ្ធពរទាំង ៤ ប្រការគឺ:
អាយុវណ្ណៈ
សុខៈពល:
បដិភាណៈ
កុំបីឃ្លៀងឃ្លាតឡើយ៕




