ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

រយះពេល១៥ថ្ងៃក្នុងខែកញ្ញា នគរបាលបង្រ្កាបបទល្មើសល្បែងស៊ីសងជាង២០ទីតាំង នៅរាជធានី-ខេត្តចំនួន១២

រយះពេល១៥ថ្ងៃក្នុងខែកញ្ញា នគរបាលបង្រ្កាបបទល្មើសល្បែងស៊ីសងជាង២០ទីតាំង នៅរាជធានី-ខេត្តចំនួន១២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រយះពេល១៥ថ្ងៃក្នុងខែកញ្ញា នគរបាលបង្រ្កាបបទល្មើសល្បែងស៊ីសងជាង២០ទីតាំង នៅរាជធានី-ខេត្តចំនួន១២
———————
ភ្នំពេញ៖ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកញ្ញារហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងប្រមាណ២០ទីតាំង ដោយកើតមាននៅរាជធានី-ខេត្ត ចំនួន១២ប៉ុណ្ណោះ។ នេះបើតាមឯកឧត្តម បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ឯកឧត្តមបណ្ឌិត បានបន្តថា ការបង្រ្កាបល្បែងសុីសងទាំង១២រាជធានី-ខេត្តនោះ រួមមាន ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យមាន ខេត្តកំពត ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តបាត់តំបង ខេត្តក្រចេះ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ ដោយសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យមួយចំនួនទៅកាន់តុលាការ និងមួយចំនួនទៀត ទទួលការអនុវត្តវិធានការរដ្ឋបាលដោយការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ឯកឧត្តមបណ្ឌិតបញ្ជាក់ថា អាជ្ញាធរ និងសមត្ថកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងតាមនីតិវិធី និងច្បាប់កំណត់ដោយស្មារតីទទួលខុសត្រូវ បានធ្វើឱ្យការប្រព្រឹត្តិរបស់ប្រជាពលរដ្ឋមានការថយចុះគួរឱ្យកត់សម្គាល់។

មុខសញ្ញាល្បែងស៊ីសង ជាការងារអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំបញ្ជាឱ្យអាជ្ញាធរគ្រប់មូលដ្ឋាន រួមទាំងនគរបាលជាតិ យកចិត្តទុកដាក់អនុវត្ត ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.