ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកម្លាំងចូលរួមសហការជាមួយសមត្ថកិច្ចចម្រុះរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខជូនប្រតិភូជាតិ-អន្តរជាតិ ក្នុងព្រឹត្តិការណ៍ Gumball 3000 នៅលើទឹកដីអង្គរ

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកម្លាំងចូលរួមសហការជាមួយសមត្ថកិច្ចចម្រុះរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខជូនប្រតិភូជាតិ-អន្តរជាតិ ក្នុងព្រឹត្តិការណ៍ Gumball 3000 នៅលើទឹកដីអង្គរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដឹកនាំកម្លាំងចូលរួមសហការជាមួយសមត្ថកិច្ចចម្រុះក្នុងការយកចិត្តទុកដាក់ រៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ សុវត្ថិភាព ជូនដល់ប្រតិភូជាតិ-អន្តរជាតិ ក្នុងព្រឹត្តិការណ៍ Gumball 3000 នៅលើទឹកដីអង្គរ សម្រាប់ការប្រមូលផ្តុំរថយន្តទំនើបដ៏ធំបំផុតនៅមុខប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក ក្នុងការបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងផ្តល់នូវការជំរុញដ៏សំខាន់ដល់វិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា។

 ព្រឹត្តិការណ៍ Gumball 3000 បានទាក់ទាញការចូលរួមយ៉ាងកុះករពីតារាល្បីៗ អ្នកមានឥទ្ធិពលក្នុងវិស័យពាណិជ្ជកម្ម និងអ្នកចូលចិត្តរថយន្តមកពីជាង៥០ប្រទេសជុំវិញពិភពលោក។ ការជួបជុំក្នុងព្រឹត្តិការណ៍ Gumball 3000 នេះ មិនមែនធ្វើឡើងសម្រាប់តែការបង្ហាញពីរថយន្តប្រណីត និងល្បឿនរបស់វាប៉ុណ្ណោះទេ តែវាក៏ជាព្រឹត្តិការណ៍ដែលបង្ហាញអំពីវប្បធម៌ និងរបៀបរបបរស់នៅរបស់អ្នកស្រឡាញ់រថយន្តជុំវិញពិភពលោក។

រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ Gumball 3000 តែងតែស្វែងរក និងជ្រើសរើសផ្លូវថ្មីៗសម្រាប់ការធ្វើដំណើររបស់ខ្លួន ហើយផ្លូវដែលបានជ្រើសរើសត្រូវតែជាផ្លូវដែលអាចផ្តល់ឱ្យអ្នកចូលរួមនូវបទពិសោធន៍រំភើប និងឱកាសដ៏អស្ចារ្យ សម្រាប់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាស្វែងយល់នូវអ្វីដែលថ្មីៗ។

លើសពីនេះ ព្រឹត្តិការណ៍ Gumball 3000 ក៏បានរួមចំណែកយ៉ាងច្រើនដល់មូលនិធិអង្គការសប្បុរសធម៌ ដោយរៃអង្គាសប្រាក់បានរាប់លានដុល្លារពីអ្នកចូលរួម និងសប្បុរសជនទូទាំងពិភពលោកជាច្រើនឆ្នាំកន្លងមក។

សម្រាប់ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍ Gumball 3000 បានបង្ហាញវត្តមានរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដោយនាំមកជូននូវភាពរំភើបរីករាយ និងភាពទាក់ទាញដល់ប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ព្រោះព្រឹត្តិការណ៍នេះ នឹងធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសម៉ាឡេស៉ី ហើយនឹងបញ្ចប់ដំណើររបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ នឹងបង្ហាញអំពីតំបន់ទេសចរណ៍ នៃប្រទេសកម្ពុជាទៅកាន់ទស្សនិកជនទូទាំងពិភពលោក ក៏ដូចជាណែនាំអ្នកគាំទ្រថ្មីៗឱ្យមានភាពរំភើបរីករាយក្នុងការចូលរួមធ្វើដំណើរ និងការចូលរួមបរិច្ចាគដល់មូល និធិសប្បុរសធម៌៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.