ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំបណ្តុះបណ្តាលបង្កើនចំណេះដឹង និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ត្រូវតែធ្វើគ្មានទីបញ្ចប

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំបណ្តុះបណ្តាលបង្កើនចំណេះដឹង និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ត្រូវតែធ្វើគ្មានទីបញ្ចប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំបណ្តុះបណ្តាលបង្កើនចំណេះដឹង និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ត្រូវតែធ្វើគ្មានទីបញ្ចប
……………..
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការអប់រំបណ្ដុះបណ្ដាលបង្កើនចំណេះដឹង និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ គឺត្រូវតែធ្វើគ្មានទីបញ្ចប់ ពោលគឺបុគ្គលម្នាក់ៗ ត្រូវតែបន្តសិក្សាស្រាវជ្រាវ ទាំងទ្រឹស្ដី និងបទពិសោធបន្ថែម ភ្ជាប់នឹងការងារជាក់ស្ដែង ដើម្បីធានាប្រសិទ្ធភាពការងារ និងភាពជោគជ័យរបស់អង្គភាព ស្របតាមការវិវត្តរីកចម្រើនរបស់សង្គម វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ចំនួន ៤ ដែលរួមមាន៖ វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៦ វគ្គបំប៉នជំនាញស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ច វគ្គបំប៉នជំនាញការងារគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍ ការស្នាក់នៅបណ្តោះអាសន្ននិងបាត់មុខ និងវគ្គបណ្តុះបណ្តាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់មន្រ្តីនគរបាលថ្នាក់ក្រោមជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្តិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកការងារសន្តិសុខ ជាតួនាទីស្នូលដ៏សំខាន់ ព្រោះបញ្ហានេះពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពប្រជាពលរដ្ឋ និងស្ថិរភាពសង្គមជាតិ ខណៈបណ្ដាប្រទេសកាន់តែច្រើនឡើងៗ បាននឹងកំពុងប្រឈមនឹងបញ្ហាអសន្តិសុខ ក្នុងនោះក៏មានការបង្កឡើងដោយអ្នកនយោបាយប្រឆាំង និងក្រុមឧទ្ទាមផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ដែរថា ក្រុមប្រឆាំងជ្រុលនិយម បានប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាច្រើនលើកមកហើយ ប៉ុន្តែបានបរាជ័យដោយសារកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបប្រកបដោយការទទួលខុសត្រូវរបស់សមត្ថកិច្ច និងការចូលរួមការពារសុខសន្តិភាពយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ ជាពិសេសការទប់ស្កាត់រាល់ការប៉ុនប៉ងបង្កអសន្តិសុខដើម្បីធ្វើជាឈ្នាន់ប្រជែងអំណាចតាមវិធីក្រៅច្បាប់របស់ក្រុមជ្រុលនិយម។

ភ្ជាប់នឹងការងារសន្តិសុខនេះដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ម្ដងហើយម្ដងទៀត និងបានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម ព្រោះជាក់ស្ដែងណាស់ សហរដ្ឋអាមេរិក តែងតែកើតមានអំពើបាញ់ប្រហារឃោឃៅ រហូតថ្មីៗនេះមានទាំងការប៉ុនប៉ង់សម្លាប់អតីតប្រធានាធិបតី និងក៏ជាបេក្ខជនប្រធានាធិបតី ដោយសារតែភាពជ្រុលនិយមខាងនយោបាយ។

ដោយឡែកពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលមន្រ្តីនរបាលជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ត្រង់មុំធនធានមនុស្ស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហើបឱ្យដឹងថា សព្វថ្ងៃមានមន្រ្តីនគរបាលកម្ពុជា ចំនួន ៨រូប កំពុងតែសិក្សានៅប្រទេសតួកគី ដែលចំនួននេះ នឹងកើនឡើងទ្វេដងនៅឆ្នាំបន្ទាប់ ប្រសិនបើនគរបាលទាំងនោះ សិក្សាបានលទ្ធផលល្អ ជាពិសេសមានការគោរពវិន័យបានត្រឹត្រូវ។

យោងតាមរបាយការណ៍ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា វគ្គបណ្ដុះបណ្ដាលទាំងបួនវគ្គនេះ មានសិក្ខាកាមជាមន្រ្តីនគរបាលជាតិ ចូលរួមចំនួន ៥០៦នាក់ ក្នុងនោះសិក្ខាកាមទទួលបានជ័យលាភី មានជាង ៤០០នាក់ ដោយសាលា បានធ្វើមូលវិចារអំពីការគោរពវិន័យរបស់សិក្ខាកាមម្នាក់ៗ គោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានធនធានមនុស្សផងដែរ។

តំណាងសិក្ខាកាមជ័យលាភី បានឡើងគោរពថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលផ្ដល់គោលការណ៍និងដឹកនាំឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញទាំង៤ និងបានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ គោរពអនុវត្តតាមបទបញ្ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត អនុវត្តវិន័យនគរបាលជាតិកម្ពុជា និងបន្តស្វ័យសិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រីកចំណេះដឹងបម្រើការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.