ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឯកឧត្តម យូ សិរីវុឌ្ឍ មានមោទនភាព និងថ្លែងអំណរគុណ ដល់អតីតបេក្ខជនគណបក្សនយោបាយផ្សេងៗនៅខេត្តរតនគិរី ចំនួន៥៣៩នាក់ សម្រេចស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម យូ សិរីវុឌ្ឍ មានមោទនភាព និងថ្លែងអំណរគុណ ដល់អតីតបេក្ខជនគណបក្សនយោបាយផ្សេងៗនៅខេត្តរតនគិរី ចំនួន៥៣៩នាក់ សម្រេចស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តរតនគិរី)៖ ពិធីប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាពិសេស (អតីតសមាជិកគណបក្សប្រឆាំងផ្សេងៗ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត និង ឯកឧត្តម ញ៉ែម សំអឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ព្រមទាំងសហការីអមដំណើរជាច្រើនរូប មន្ត្រីគណបក្សមូលដ្ឋានផងដែរ នាថ្ថៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី។

កិច្ចចាប់ផ្តើមនៃកម្មវិធី ឯកឧត្តម ញ៉ែម សំអឿន បានមានមតិសំណេះសំណាលស្វាគមន៍ជូនគណៈអធិបតី និងអង្គពិធីដោយបញ្ជាក់ថា ថ្ងៃនេះខេត្តរតនគិរីមានក្តីរំភើបរីករាយ ដោយបានទទួលក្រុមការងាររបស់ ឯកឧត្តមបេសកជនពិសេសសម្តេចប្រធានគណបក្ស និងមួយទៀតគឺទទួលបងប្អូន (អតីតបេក្ខជនគណបក្សប្រឆាំងផ្សេងៗ) ដែលសុទ្ធសឹងតែជាអតីតថ្នាក់ដឹកនាំតាមមូលដ្ឋានតំណាងឱ្យគណបក្សប្រឆាំង ចាប់ពីថ្នាក់ឃុំ/សង្កាត់ រហូតដល់ថ្នាក់ក្រុង/ស្រុក និងថ្នាក់ខេត្តទាំង៥៣៩នាក់នេះ គឺគណបក្សខេត្តរតនគិរីទាំងមូល សូមអរគុណណាស់ដែលបងប្អូនសម្រេចចិត្តដ៏ត្រឹមត្រូវ ស្ម័គ្រចិត្តរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនវិញ និងចូលរួមចំណែកដ៏ធំធេង ក្នុងការរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងពិធីនោះផងដែរ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត មានមោទនភាពនិងថ្លែងអំណរគុណ ដល់អតីតបេក្ខជនគណបក្សនយោបាយផ្សេងៗនៅខេត្តរតនគិរី ចំនួន៥៣៩នាក់ សម្រេចស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាថ្ងៃនេះ ដោយបងប្អូនគិតត្រូវ យល់ត្រូវ ដើរលើផ្លូវត្រូវ នោះគឺជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន ព្រោះថាសម្តេចតេជោ ហ៊ុន សែន ជាប្រតិបត្តិករមគ្គទេសឯកនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកការអភិវឌ្ឍន៍ប្រទេសជាតិ ពីបាតដៃអត់ម្រាម រហូតប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។

ឯកឧត្តម យូ សិរីវុឌ្ឍ សង្កត់ធ្ងន់ថា «គណបក្សប្រជាជនកម្ពុជា តែងតែប្រមូលផ្តុំខ្មែរទាំងមូលឱ្យចូលរួមសាមគ្គីគ្នា ដើម្បីថែរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ព្រោះប្រទេសយើងបាត់បង់សន្តិភាព ៥០០ឆ្នាំមកហើយ ទើបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទេ ទើបប្រទេសយើងមានសុខសន្តិភាពពេញលេញ»។ ដូច្នេះសម្តេចតេជោ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានពុះពារ ការពារដាច់ខាតមិនឱ្យជនណា ឬក្រុមណាមកបំផ្លាញសន្តិភាពបានទេ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី្រនីតិកាលទី៧ ក៏ប្តេជ្ញាការពារថែរក្សាសន្តិភាពជារៀងរហូតជូនប្រជាជនកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.