ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ព្រលឹមឡើងព្រួតវាយគ្នា យ៉ាងក្លាហានគ្មានសំចៃដៃ មិនបានកន្លះថ្ងៃ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន១១នាក់ បញ្ជូនទៅតុលាការ!

ព្រលឹមឡើងព្រួតវាយគ្នា យ៉ាងក្លាហានគ្មានសំចៃដៃ មិនបានកន្លះថ្ងៃ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន១១នាក់ បញ្ជូនទៅតុលាការ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រលឹមឡើងព្រួតវាយគ្នា យ៉ាងក្លាហានគ្មានសំចៃដៃ មិនបានកន្លះថ្ងៃ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន១១នាក់ បញ្ជូនទៅតុលាការ!

កាលពីវេលាម៉ោង ០៥និង០០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ មានយុវវ័យ ប្រុស-ស្រី មួយក្រុម បានធ្វើសកម្មភាព វាយនិងយកដុំថ្មគប់លើ យុវវ័យមួយក្រុមទៀត បណ្ដាលឲ្យរងរបួស ចំនួន ០៦នាក់ (ប្រុស ០១នាក់ ស្រី ០៥នាក់) នៅចំណុចផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តែនៅមិនអស់ចិត្ត ក្រុមជនសង្ស័យខាងលើនេះ បាននាំគ្នាទៅធ្វើសកម្មភាព វាយជនរងគ្រោះដល់ផ្ទះម្ដងទៀតយ៉ាងក្លាហានគ្មានសំចៃដៃ គ្មានខ្លាចក្រែងញញើតច្បាប់ ក្នុងវេលាម៉ោងប្រមាណ ០៦និង៣០នាទី ព្រឹកថ្ងៃដដែល នៅចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បន្ទាប់ពីបានឃើញមានវីដេអូ ផុសតាមបណ្តាញសង្គម កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ គ្រប់គោលដៅ បានបើកការស្រាវជ្រាវ រហូតដល់ម៉ោង១៣ និង៥២នាទី ថ្ងៃដដែល មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១១នាក់ (ប្រុសចំនួន ០៣នាក់ ស្រីចំនួន ០៨នាក់) ក្នុងចំណោម ១៣នាក់ ពាក់ព័ន្ធករណីហិង្សាខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធី។

ក្រោមវិធានការជំនាញ ជនសង្ស័យប្រុសស្រីទាំង១១នាក់ បានឆ្លើយសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាធ្វើសកម្មភាពប្រើអំពើហិង្សា ដោយនាំគ្នាព្រួតវាយ និងយកដុំថ្មគប់ ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស ពិតប្រាកដមែន ព្រោះតែមូលហេតុពួកខ្លួន មានជម្លោះជាមួយក្រុមជនរងគ្រោះដែលជាបុគ្គលិកលក់ស្រាក្រឡុក មានទីតាំងនៅក្បែរគ្នា។

បច្ចុប្បន្នជនជនសង្ស័យប្រុសស្រីទាំង១១នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.