ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

បណ្ឌិតផ្នែកទស្សនវិជ្ជា មើលឃើញថា ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ដែលស្រលាញ់ចូលចិត្ត និងស្និទ្ធស្នាលជាមួយសារព័ត៌មាន 

បណ្ឌិតផ្នែកទស្សនវិជ្ជា មើលឃើញថា ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ដែលស្រលាញ់ចូលចិត្ត និងស្និទ្ធស្នាលជាមួយសារព័ត៌មាន 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកបណ្ឌិត​ ប្រាក់ សម្ផស្ស បណ្ឌិតផ្នែកទស្សនវិជ្ជានយោបាយ បានមើលថា ព្រះបរមរតនកោដ្ឋ និងសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា គឺជាមេដឹកនាំ ដែលស្រលាញ់ចូលចិត្ត ស្និទ្ធសា្នាលជាមួយអ្នកសារព័ត៌មានដូចគ្នា។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន   នាថ្មីៗនេះ លោកបណ្ឌិត បានប្រសាសន៍ថា ធម្មជាតិអ្នកនយោបាយ ដែលក្ដាប់ព័ត៌មានបានជុំ គឺតែងទទួលជោគជ័យច្រើន ពីព្រោះនៅលើពិភពលោកនេះអ្នកដែលគ្រប់គ្រងខ្លាំង គឺជាអ្នកដែលគ្រប់គ្រងព័ត៌មាននេះឯង ត្បិតពេលទទួលដំណឹងចារកិច្ចច្រើននៅក្នុងដៃ នោះនឹងទទួលបានជោគជ័យហើយ។

ជាមួយគ្នានេះ លោកបានបន្តថា ដោយសារតែបែបនេះ ទើបពេលបច្ចុប្បន្នគេបង្កើតឃ្លាថា អ្នកដែលគ្រប់គ្រងព័ត៌មានវិទ្យា ពិសេស IT នៅក្នុងពេលបច្ចុប្បន្ន ឈ្មោះថា «គ្រប់គ្រងផែនដីបានពាក់កណ្ដាល» ហើយ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា៖ «ត្រឡប់មកព្រះបរមរតនកោដ្ឋ និងសម្តេចតេជោវិញ គឺព្រះអង្គ/នាក់ មានលក្ខណៈដូចគ្នាមួយគឺចូលចិត្តអ្នកសារព័ត៌មាន ដោយសម្ដេចព្រះនរោត្តមចូលចិត្តមានព្រះរាជបន្ធូល ព្រះរាជឱង្ការ ទៅកាន់អ្នកព័ត៌មាន ហើយសម្ដេចតេជោចូលចិត្តអ្នកព័ត៌មាន ចូលចិត្តមានប្រសាសន៍ជាមួយអ្នកព័ត៌មាន មូលហេតុអ្វី? ព្រោះអ្នកព័ត៌មានជាអ្នកនាំសារ ជាអ្នកនាំដំណឹងប្រាប់ដល់ពលរដ្ឋ ដែលនេះគឺជាចំណុចដូចគ្នា»។

ជាថ្មីម្ដងទៀត លោកបណ្ឌិត ប្រាក់ សម្ផស្ស បានបញ្ជាក់បន្ថែមថា ប៉ុន្មានអាណត្តិមកនេះ យើងអាចសង្កេតឃើញថា ឥស្សរជននៅជុំវិញ សម្ដេចតេជោ ហ៊ុន សែន មួយចំនួនធំជាអ្នកព័ត៌មាន ដែលទាំងនោះហើយជាតឹកតាងបញ្ជាក់ឱ្យឃើញថា សម្ដេចចូលចិត្តអ្នកសារព័ត៌មាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.