ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញស្វាគមន៍ដំណើរនិមន្តទស្សកិច្ចរបស់ព្រះអង្គធម្មវនវាសី ចន្ទ មុន្នី ចុះពិនិត្យបង្គោលព្រំដែនទី១រវាងកម្ពុជា-ថៃ

អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញស្វាគមន៍ដំណើរនិមន្តទស្សកិច្ចរបស់ព្រះអង្គធម្មវនវាសី ចន្ទ មុន្នី ចុះពិនិត្យបង្គោលព្រំដែនទី១រវាងកម្ពុជា-ថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្តរមានជ័យ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះវត្តមានដំណើរនិមន្ត្តទស្សកិច្ច របស់ព្រះអង្គធម្មវនវាសី ចន្ទ មុន្នី នៅលើទឹកដីខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្រោយព្រះអង្គបញ្ចប់ដំណើរទស្សនកិច្ចតាមព្រំដែន នៃខេត្តក្រចេះ ខេត្តមណ្ឌុលគីរី ខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

ព្រះវត្តមានរបស់ព្រះអង្គធម្មវនវាសី ចន្ទ មុនី នៅលើទឹកដីនៃខេត្តឧត្តរមានជ័យ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្ត ពិសេសមានការទទួលស្វាគមន៍តាមដងផ្លូវ នៃការនិមន្តរបស់ព្រះអង្គ ចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ រហូតមកដល់ទីប្រជុំជនស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រៅពីការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះអង្គធម្មវនវាសី ចន្ទ មុន្នី បានសម្តែងធម្មទេសនាអប់រំចិត្តជូនប្រជាពុទ្ធបរិស័ទ នៅវត្តជ័យទឹកជុំ ហៅវត្តអន្លង់វែង ក្នុងឃុំអន្លង់វែង នៅស្រុកអន្លង់វែង បន្ទាប់មកព្រះអង្គបានបន្តនិមន្តទៅពិនិត្យផ្ទាល់នៅច្រកព្រំដែនអន្តរជាតិជាំ និងពិនិត្យទីតាំងបង្គោលព្រំដែនទី១ រវាងខេត្តឧត្តរមានជ័យ របស់កម្ពុជា និងខេត្តសុីសាកេត របស់ថៃ។

សូមបញ្ជាក់ថាការទទួលដំណើរនិមន្តទស្សនកិច្ចរបស់ព្រះអង្គធម្មវនវាសី ចន្ទ មុន្នី ពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករនេះ បានបង្ហាញឱ្យឃើញពីតម្លៃសុខសន្តិភាពដែលមានពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាឃើញការរស់នៅយ៉ាងសុខសាន្ត របស់ប្រជាពលរដ្ឋក្រោមម្លប់សន្តិភាព ដែលកំពុងមានសព្វថ្ងៃ និងបន្តចង់បានពីសំណាក់បងប្អូនប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ដូចគ្នាជាមួយប្រជាពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនដទៃទៀត ដូចជាខេត្តជាប់ព្រំដែនទាំង៤ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.