ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកជាប់ព្រំដែននៃខេត្តបាត់ដំបង

ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកជាប់ព្រំដែននៃខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទ មុនី នាថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៤ និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកជាប់ដែននានានៃខេត្តបាត់ដំបង ដើម្បីផ្តល់ឱវាទជាធម្មទាន ដល់ប្រជាពុទ្ធបរិស័ទ្ធ ឲ្យខ្មែរចេះស្រលាញ់គ្នា ស្រលាញ់ជាតិ សាមគ្គីគ្នា និងការប្រាស្រ័យទាក់ទងគ្នា ជាពិសេសការទំនាក់ទំនងធ្វើពាណិជ្ជកម្មល្អជាមួយគ្នាទៅវិញទៅមករវាងស្រុកជាប់ព្រំដែនថៃ។

ក្នុងឱកាសព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទស្សនកិច្ចក្នុងខេត្តបាត់ដំ
បង អមដំណើរដោយលោក សុខ លូ
អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំ
ណើរផ្សេងទៀត គេបាសង្កេតឃើញថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ្ធជាច្រើនរាប់ម៉ឺននាក់ ដែលមានជំនឿលើព្រះអង្គ បាននាំគ្នាទិញ ទៀន ធូប ផ្កា ក្រមួន ទឹកបរិសុទ្ធ និងគ្រឿងសក្ការៈបូជានានាជាច្រើនទៀត មកអង្គុយរង់ចាំទទួលព្រះអង្គ នៅតាមផ្លូវគោលដៅប្រវាត់ព្រំដែន តាមវត្តអារាមនិងនៅស្រុក ពិសេសនៅក្រុងបាត់ដំបងផងដែរ។

ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ក៏បានសម្តែងព្រះធម៌ទេសនា ជាធម្មទានដោ
យមានសង្ឃដីកាផ្តល់ឱវាទដល់ប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនៅខេត្ត
បាត់ដំបងថា៖ ការនិមន្តធ្វើដំណើរមកទស្សនកិច្ច នៅតាមបណ្តាខេត្តជាប់ព្រំដែន ថៃ ឡាវ និងវៀតណាម គឺបានបង្ហាញពីចលករមួយសម្រាប់ឱ្យយុវជន បានមកទស្សនាបន្តតាមក្រោយ ដើម្បីស្វែងយល់ពីសមិទ្ធផលបង្គោលព្រំដែន និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រ នៅលើទឹកដីរបស់ខ្មែរ។

ព្រះអង្គបានមានសង្ឃដីកាថា សូមប្រជាពលរដ្ឋ ត្រូវមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រកបដោយភាពវៃឆ្លាត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយយើងនឹងរួបបរួមគ្នា ដើម្បីការពារទឹកដីរបស់យើង និងសាមគ្គីគ្នា លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម ព្រោះថាពេលមានផ្លូវទៅដល់ គឺមានទឹក មានភ្លើង មានប្រជាពលរដ្ឋ ទៅដល់តាមក្រោយហើយ ដូចនេះយើងត្រូវតែនាំគ្នាកសាងឲ្យបានផ្លូវ ទុកជាមរតក ទុកជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយនាថ្ងៃអនាគត។

មួយរយៈចុងក្រោយថ្មីៗនេះ ក្រុមប្រឆាំងបានលើកយករឿង កិច្ចព្រមកិច្ចព្រៀងសហប្រត្តិបត្តិការតំបន់អភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ជាលេសដែលមានចេតនាបំពុលសន្តិសុខសង្គមកម្ពុជា ហើយប្រកាសប្រមូលកម្លាំងធ្វើបាតុកម្ម ដោយបង្កប់នូវយុទ្ធសាស្ត្រ រុញឲ្យផ្ទុះហិង្សា ហើយឈានទៅធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទៀតផង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.