ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

តុលាការសម្រេចឃុំខ្លួន បុរសដែលប្រើប្រាស់ថ្នាំញៀន និងប្រមាថថ្នាក់ដឹកនាំ បង្ហោះតាមក្នុងបណ្តាញសង្គម

តុលាការសម្រេចឃុំខ្លួន បុរសដែលប្រើប្រាស់ថ្នាំញៀន និងប្រមាថថ្នាក់ដឹកនាំ បង្ហោះតាមក្នុងបណ្តាញសង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន បុរសម្នាក់ដែលប្រើប្រាស់គ្រឿងញៀន និងប្រមាថថ្នាក់ដឹកនាំ បង្ហោះតាមបណ្តាញសង្គម Facebook និង TikTok នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស)។

សូមជម្រាបថា ជនសង្ស័យឈ្មោះ អោ ស៉ីនួន ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៤០Z ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួន ក្រោយបង្ហោះវីដេអូប្រើប្រាស់គ្រឿងញៀន និងប្រមាថថ្នាក់ដឹកនាំ តាមបណ្ដាញសង្គម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

ការឃាត់ខ្លួននោះ សមត្ថកិច្ចដកហូតបាន ទុយោកែឆ្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០២ដើម, ដបទឹកសុទ្ធចំនួន០១, កន្ដ្រៃដែកចំនួន០១, ដែកកេះ០៧ដើម, កន្សែងពោះគោចំនួន០១, ទូរស័ព្ទចំនួន០២, ម៉ូតូមួយគ្រឿង ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1AC 5785។

ជាមួយគ្នានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ករណីនេះ ដើម្បីឲ្យសមត្ថកិច្ចជំនាញ បានចាត់ការភ្លាមៗ ហើយក៏សូមអំពាវនាវឲ្យបងប្អូន ដែលបានឃើញការបង្ហោះសកម្មភាពជក់ និងចែកចាយគ្រឿងញៀននៅតាមបណ្តាញសង្គម និងឃើញជាក់ស្តែងនោះ សូមរាយការណ៍មកមន្ទីរ ដើម្បីចាត់កម្លាំងចុះទៅបង្ក្រាបភ្លាមៗតែម្តង។

លេខ Hotline របស់មន្ទីរប្រឆាំងគ្រឿងញៀនចំនួន៥ខ្សែ៖
– 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ,
– 093 456 888 (Smart)
– 011 248 888 (Cellcard)
– 015 222 226 (Smart)
– 066 661 661 (Metfone)៕

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.