ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ពលរដ្ឋស្រុកកែវសីមា ខេត្តមណ្ឌលគិរី អះអាងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ អភិវឌ្ឍពិតប្រាកដ ហើយមិនបានធ្វើឱ្យបាត់ដីនោះឡើយ !

ពលរដ្ឋស្រុកកែវសីមា ខេត្តមណ្ឌលគិរី អះអាងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ អភិវឌ្ឍពិតប្រាកដ ហើយមិនបានធ្វើឱ្យបាត់ដីនោះឡើយ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(មណ្ឌលគិរី)៖ លោក ប្រាក់ ប៊ុណ្ណារិទ្ធ ជាប្រជាពលរដ្ឋខ្មែររស់នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាប់នឹងព្រំដែនវៀតណាមរយៈពេល៣៧ឆ្នាំ បានអះអាងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ (CLV-DTA) មិនធ្វើឱ្យបាត់បង់ទឹកដី បាត់បង់អធិបតេយ្យ ឬបង្ហូរជាតិវៀតណាម មកនៅលើដីខ្មែរ ដូចការចោទប្រកាន់របស់នោះឡើយ។ ប៉ុន្តែតាមរយៈគម្រោងនេះ មូលដ្ឋានរបស់លោក បានអភិវឌ្ឍជាក់ស្តែង និងកំពុងប្រែប្រួលមុខមាត់យ៉ាងខ្លាំងបើប្រៀបធៀបនឹងអតីតកាល។

ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News ពេលចុះទៅសម្ភាសដោយផ្ទាល់នៅស្រុកកែវសីមា លោក ប្រាក់ ប៊ុណ្ណារិទ្ធ បានបញ្ជាក់ថា កាលពីឆ្នាំ១៩៨៧ លោកបានរស់នៅក្នុងទីរួមខេត្តមណ្ឌលគិរី លុះមកដល់ឆ្នាំ១៩៩៦ លោកបានមករស់នៅតំបន់កែវសីមានេះ រហូតមកទល់បច្ចុប្បន្ន ដែលមានរយៈពេលសរុប៣៧ឆ្នាំមកហើយ តាំងពីមិនទាន់មានការអភិវឌ្ឍន៍ គ្មានផ្លូវខ្វាត់ខ្វែង គ្មានសូម្បីតែទឹកប្រើប្រាស់គ្រប់គ្រាន់ពេលនោះ។

លោកបន្តថា ក្រោយរាជរដ្ឋាភិបាល បានរៀបចំអភិវឌ្ឍមក នៅទីរួមខេត្តនេះមានការផ្លាស់ប្ដូរជាច្រើន ទាំងលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកភ្លើងជាដើម ដែលនាំឱ្យមានប្រជាពលរដ្ឋនាំគ្នាមករស់នៅច្រើនកុះករជាងមុន។

ពលរដ្ឋម្ចាស់ស្រុករូបនេះ បានជឿជាក់ថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA មិនធ្វើឱ្យបាត់បង់ទឹកដីឡើយ ដោយសារនៅតាមព្រំដែនមានការបោះបង្គោលច្បាស់លាស់ត្រឹមត្រូវ និងបណ្ដាប្រទេសផ្សេងៗ បានទទួលស្គាល់អំពីផែនទីរបស់ប្រទេសកម្ពុជាហើយ ដូច្នេះសម្រាប់រូបលោក និងពលរដ្ឋដែលរស់នៅតំបន់នោះផ្ទាល់ លោកមិនជឿទៅលើការញុះញង់របស់ជនបំផុសបំផុលព័តមាននៅក្រៅប្រទេសជាដាច់ខាត។

បើតាម លោក ប្រាក់ ប៊ុណ្ណារិទ្ធ នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានទឹកដីជាប់ព្រំដែនវៀតណាមនេះ បច្ចុប្បន្នមិនមានជនជាតិវៀតណាមមកតាំងទីលំនៅ ឬប្រកបអាជីវកម្មនៅទីនេះនោះទេ ពោលគឺមានតែខ្មែរក្រោម ជនជាតិភាគតិច (ចាម) និងប្រជាពលខ្មែរតែប៉ុណ្ណោះ សម្រាប់ជនជាតិវៀតណាមវិញ គ្រាន់តែចេញចូល ដើម្បីមកដោះដូរទំនិញផ្សេងៗ ដែលនាំឱ្យប្រជាពលរដ្ឋខ្មែរ នៅតំបន់នោះអាចរកចំណូលបន្ថែមបានធូរធារជាងមុន។

មុនបញ្ចប់កិច្ចសម្ភាស លោក ប្រាក់ ប៊ុណ្ណារិទ្ធ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូមកុំជឿលើជនអគតិមួយចំនួនដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ (CLV-DTA) ដោយសារប្រជាពលរដ្ឋនៅតំបន់នោះផ្ទាល់គ្មានការភ័យខ្លាច ព្រួយបារម្ភនោះទេ។ ផ្ទុយទៅវិញមានការអភិវឌ្ឍនេះ នឹងនាំឲ្យមានការរីកចម្រើន និងសំណូមពរថា «សូមខ្មែរចេះរួបរួម ចេះស្រឡាញ់គ្នា កុំឱ្យមានជនឆ្លៀតឱកាសចូលមកបំបែកបំបាក់ជាតិសាសន៍ខ្មែរ»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.