មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត សភាពការណ៍ថ្មីៗ ឆ្នាំ២០២៤
===================
(បន្ទាយមានជ័យ)ថ្ងៃសុក្រ ១២កេីត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានធ្វើការផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត សភាពការណ៍ថ្មីៗ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក យ៉ែម ឡុម មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ ជូននាយទាហាន នាយទាហានរង និងពលទាហាន។
លោកមេបញ្ជាការរង បានផ្សព្វផ្សាយសភាពការណ៍ ការអនុវត្តកម្មវិធីនិងគម្រោងក្នុងក្របខ័ណ្ឌ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ- វៀតណាម (CLV-DTA) ជូន នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥១ ឲ្យបានយល់ដឹងគ្រប់ៗគ្នា ។
លោកមេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយ-ពលទាហាន កងពលតូចថ្មើរជើងលេខ៥១ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើការអនុវត្តកម្មវិធីនិងគម្រោងក្នុងក្របខ័ណ្ឌ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ- វៀតណាម (CLV-DTA) ដែលជាគំនិត ផ្តួចផ្តើមដំបូងរបស់កម្ពុជា នាពេលនេះ សំដៅជំរុញការធ្វើសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ឱ្យក្លាយជាតំបន់ព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
ជាចុងក្រោយលោកមេបញ្ជាការរង បានបញ្ជាក់លើកឡើងពីសារៈសខាន់លើការងារអប់រំចិត្តសាស្ត្រ ដែលកងទ័ពទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការស្វែងយលល់ លើការងារសតិអារម្មណ៍ ស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជាជន ។ រក្សាសន្តិភាព ស្ថឹរភាព ស្មោះត្រង់ដាច់ខាតឥតងាករ៉េ ជាមួយរាជរដ្ឋាភិបាលគ្រប់តំណាក់កាល ។ គោរពវិន័យ ក្រមសីលធម៌កងយោធពលខេមរភូមិ ប្រកានភ្ជាប់នូវតួនាទីភារកិច្ច ពង្រឹងបទវិន័យទូទៅ សណ្តាប់ធ្នាប់ ការអនុវត្តបទបញ្ជា របស់មេបញ្ជាការកងទ័ពជើងគោក។




