ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវពលរដ្ឋកុំភ័យព្រួយរឿងក្រុមជ្រុលនិយមដែលប៉ង់បង្កចលាចល ខណៈកម្លាំងនគរបាលត្រៀមរួចរាល់ដើម្បីទ្រសភាពការណ៍

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវពលរដ្ឋកុំភ័យព្រួយរឿងក្រុមជ្រុលនិយមដែលប៉ង់បង្កចលាចល ខណៈកម្លាំងនគរបាលត្រៀមរួចរាល់ដើម្បីទ្រសភាពការណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវពលរដ្ឋកុំភ័យព្រួយរឿងក្រុមជ្រុលនិយមដែលប៉ង់បង្កចលាចល ខណៈកម្លាំងនគរបាលត្រៀមរួចរាល់ដើម្បីទ្រសភាពការណ៍ (Video inside)

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភរឿងក្រុមជ្រុលនិយមដែលប៉ុនប៉ង់ប្រមូលផ្ដុំគ្នាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ខណៈកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រៀមរួចរាល់ហើយដើម្បីបង្ក្រាបរាល់អំពើល្មើសច្បាប់ទាំងឡាយ។

សារអំពាវនាវដល់ពលរដ្ឋរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសត្រួតពិនិត្យកម្លាំងនគរបាលរាជធានីភ្នំពេញដោយផ្ទាល់ ដែលត្រៀមដើម្បីបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបក្រុមជ្រុលនិយមទាំងឡាយ ដែលប៉ុនប៉ង់ធ្វើបាតុកម្មដោយខុសច្បាប់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ថ្ងៃនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញកម្លាំងជាង១,០០០នាក់ ស្មើប្រមាណ៥០ភាគរយនៃកម្លាំងសរុប ដើម្បីត្រៀមអន្ដរាគមន៍ ដូច្នេះហើយសូមប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកនៅរាជធានីភ្នំពេញ កុំមានការព្រួយបារម្ភ។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានសង្កត់ធ្ងន់ថា កម្លាំងនគរបាលមានកាតព្វកិច្ចធានាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ហើយគោលជំហររបស់កម្លាំងនគរបាលជាតិ គឺគាំទ្ររាជរដ្ឋាភិបាល និងកម្ចាត់ក្រុមប្រឆាំងជ្រុលនិយមផងដែរ។

លោកបានបន្ដថា គោលបំណងល្បិចកលរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដើម្បីប្រមែប្រមូលកម្លាំងធ្វើកុបកម្មនោះ ជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ដែលកម្លាំងនគរបាលជាតិ មិនអនុញ្ញាតដាច់ខាត។ កម្លាំងក៏ត្រៀមរួចរាល់ដើម្បីបង្ក្រាបក្រុមជ្រុកនិយម ដែលប៉ុងប្រមូលផ្ដុំដោយខុសច្បាប់នៅថ្ងៃទី១៨ ខែសីហា ឬថ្ងៃបន្ដបន្ទាប់ទៀត។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានផ្ដាំផ្ញើដល់ពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ ឬចេញចូលរាជធានីភ្នំពេញ គឺអាចធ្វើដំណើរតាមដូចធម្មតា ពោលមិនមានការបិទផ្លូវចេញចូលនោះឡើយ ដូច្នេះសូមកុំមានការយល់ច្រឡំ៕

សូមស្ដាប់ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.