ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ក្លិបអ្នកកាសែតកម្ពុជា បន្តដឹកនាំអ្នកសារព័ត៌មាន៣៧ស្ថាប័ន ចុះផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍថ្មីៗនៅខេត្តពោធិ៍សាត់

ក្លិបអ្នកកាសែតកម្ពុជា បន្តដឹកនាំអ្នកសារព័ត៌មាន៣៧ស្ថាប័ន ចុះផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍថ្មីៗនៅខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៦០នាក់ មកពី៣៧ស្ថាប័ន ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

នេះជាបេសកកម្មចុះតាមបណ្តាលខេត្តលើកទី៥ហើយ របស់ក្លិបអ្នកកាសែតកម្ពុជា បន្ទាប់ពីបេសកកម្មដ៏មានសារប្រយោជន៍ត្រូវបានធ្វើទ្បើងនៅខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តសៀមរាប និងរមណីយដ្ឋានឋានសួគ៌បូកគោ។

សម្រាប់បេសកកម្មរបស់ក្លិបអ្នកកាសែតកម្ពុជា រួមជាមួយអ្នកសារព័ត៌មាននេះ គឺដើម្បីចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពី សក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍថ្មីៗនៅលើទឹកដីខេត្តពោធិ៍សាត់ បន្ទាប់ពីខេត្តមួយនេះត្រូវបានគេដាក់ រហ្សសនាមថាជា «បុប្ផាលាក់ខ្លួន»។ បើតាមលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, បេសកកម្មលើកនេះ ជាយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកនៅលើទឹកដីភាគពាយ័ព្យមួយនេះ។

សក្តានុពលធម្មជាតិថ្មីៗ ប្លែកៗ និងសម្បូរបែប រួមទាំងការអភិវឌ្ឍលើវិស័យនានា ដូចជាការវិនិយោគលើវិស័យអគ្កិសនី រោងចក្រតម្លើងរថយន្ត និងការអភិរក្សតំបន់បៃតង។ល។ នៅក្នុងខេត្តពោធិ៍សាត់ដែលធ្លាប់ជាខេត្តក្រីក្រមួយនៅក្នុងប្រទេសកម្ពុជា និងជាខេត្តដែលធ្លាប់គ្របដណ្តប់ដោយគ្រាប់មីន នឹងត្រូវបានអ្នកសារព័ត៌មានរំលេចនៅលើទំព័រសារព័ត៌មានរាប់សិបស្ថាប័ន និងច្រើនភាសា ហើយនឹងចែកចាយទូលាយទាំងក្នុងនិងក្រៅប្រទេសដែលអាចរួមចំណែក យ៉ាងសំខាន់ដល់ការស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។

ក្លិបអ្នកកាសែតកម្ពុជា នឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗជាច្រើនទៀត ហើយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកកម្មរបស់ ក.អ.ក ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង។ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា មានចម្ងាយជិត២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តនេះមាន ព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង ខេត្តបាត់ដំបង និងជាប់ជាមួយប្រទេសថៃផងដែរ។

ដោយសារតែខេត្តពោធិ៍សាត់ ជាខេត្តមួយជាប់ជាមួយបឹងទន្លេសាប និងជួរភ្នំក្រវាញនោះ បានធ្វើឱ្យខេត្តនេះមានអំណោយផលខ្ពស់សម្រាប់វិស័យទេសចរណ៍បែបធម្មជាតិ ទាំងការទស្សនាចរណ៍នៅលើផ្ទៃបឹងទន្លេសាប និងសម្រស់ធម្មជាតិនៅតាមខ្នងភ្នំ ទឹកជ្រោះជាដើម។

សម្រាប់នៅតាមតំបន់ភ្នំវិញ គេអាចទៅទស្សនាទឹកជ្រោះ ល្អាង ព្រៃព្រឹក្សា និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៅអូរសោមជាដើម។ នៅអូរសោមដែលជាតំបន់ទេសចរណ៍លើខ្នងភ្នំនេះ គេអាចទៅទស្សនាសម្រស់បឹងដ៏ធំ ទំនប់វារីអគ្គិសនី ទឹកជ្រោះ និងតំបន់ទេសចរណ៍វប្បធម៌មួយចំនួនទៀត។

ក្រៅពីការទស្សនាតំបន់ធម្មជាតិហើយនោះ ខេត្តពោធិ៍សាត់ដែលប្រភពនៃផ្លែក្រូចពោធិ៍សាត់នោះ អ្នកទេសចរក៏អាចទៅទស្សនាចំការក្រូចពោធិ៍សាត់ ក៏ដូចជាចំការទុរេន ចំការម្នាស់ តាង៉ែន ប័រ និងស្ត្រប័ររីផងដែរ។ បន្ថែមពីលើនេះ បច្ចុប្បន្នផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ ភ្ជាប់ទៅព្រំដែនថ្មដា ក្នុងស្រុកវាលវែង ប្រជាងជិត ២០០គីឡូម៉ែត្រ ដែលមានសាងសង់ឡើងព្រៃធម្មជាតិ និងបត់បែននៅតាមចង្កេះភ្នំ ក៏កំពុងក្លាយជាកន្លែងទាក់ទាញអ្នកទេសចរផងដែរ។

ដោយសារភាពអំណោយផលផ្នែកទេសចរណ៍បែបធម្មជាតិនេះ បានធ្វើឱ្យខេត្តពោធិ៍សាត់កំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.