ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

បើលោកស្រី Paetongtarn Shinawatra ជាប់ជានាយករដ្ឋមន្រ្តីថៃ នោះលោកស្រីនឹងក្លាយជានាយករដ្ឋមន្រ្តីជំនាន់ទី៣ ចេញពីត្រកូល Shinawatra

បើលោកស្រី Paetongtarn Shinawatra ជាប់ជានាយករដ្ឋមន្រ្តីថៃ នោះលោកស្រីនឹងក្លាយជានាយករដ្ឋមន្រ្តីជំនាន់ទី៣ ចេញពីត្រកូល Shinawatra

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គណបក្សភឿថៃសម្រេចជ្រើសរើសលោកស្រី Paetongtarn Shinawatra (កូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន) ជាបេក្ខភាពនាយករដ្ឋមន្រ្តីថ្មី ដែលទទួលបានការបោះឆ្នោតអនុម័តដោយសភាពនៅថ្ងៃស្អែកសុក្រនេះ។ នេះជាអ្វីដែលគណបក្សលោកស្រី និងដៃគូចម្រុះរបស់ខ្លួនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។

ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោក Srettha Thavisin អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវដកតំណែងចេញតាមដីការបស់តុលាការធម្មនុញ្ញថៃ ជុំវិញករណីរំលោភលើក្រមសីលធម៌មួយ។

មេដឹកនាំនៃសម្ព័ន្ធគណបក្សចំនួន ១១ ដែលដឹកនាំដោយគណបក្សប្រជានិយមភឿថៃរបស់លោកស្រី Paetongtarn បានប្រកាសពីសម្លេងគាំទ្ររបស់ពួកគេចំពោះលោកស្រីនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។

លោកស្រី Paetongtarn បានថ្លែងអំណរគុណដល់គណបក្សរបស់លោកស្រី និងដៃគូសម្ព័ន្ធចម្រុះសម្រាប់ការគាំទ្ររបស់ពួកគេចំពោះលោកស្រីដូចគ្នា។

លោកស្រីបញ្ជាក់ថា៖ យើងបាននាំគ្នាមកទីនេះ នៅថ្ងៃនេះ ដើម្បីបង្ហាញប្រជាជនយើងថា យើងមានការតាំងចិត្តខ្ពស់ យើងប្តេជ្ញាចិត្ត យើងរួមគ្នាក្នុងការជំរុញប្រទេសទៅមុខជាមួយគ្នា” ហើយលោកស្រី បានស្នើឱ្យប្រជាជនថៃមានការអត់ធ្មត់ជាមួយក្រុមចម្រុះ ដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ន។ តាំងពីយើងចូលមក យើងម្នាក់ៗមានវិធីទំនាក់ទំនងរៀងៗខ្លួន វិធីធ្វើកិច្ចការងាររៀងៗខ្លួន ដែលលោកស្រីជឿជាក់ថាត្រូវតាមស្ដង់ដារ ដូច្នេះសូមបងប្អូនថៃចាំបន្តិច ដើម្បីឲ្យការងាររបស់អតីតនាយករដ្ឋមន្ត្រីថៃ Srettha Thavisin សម្រេចចប់សិន។ រដ្ឋាភិបាលរបស់យើងជិតដល់អាយុមួយឆ្នាំហើយ ហើយវាក៏ដល់ពេលហើយដែរដែលយើងត្រូវធ្វើអ្វីដែលថ្មីសម្រាប់ប្រទេសមួយនេះ។

លោកស្រីបញ្ជាក់ទៀតថា ប្រសិនបើលោកស្រី ត្រូវបានសភាអនុម័តនៅក្នុងការឈរឈ្មោះបោះឆ្នោត នោះលោកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីពីររបស់ប្រទេសថៃបន្ទាប់ពីម្តាយមីងលោកស្រី គឺលោកស្រី Yingluck Shinawatra និងក្លាយជាមេដឹកនាំទីបីរបស់ប្រទេសថៃចេញពីត្រកូលស៊ីណាវ៉ាត្រា។ មានសំណួរសួរថាតើឪពុករបស់លោកស្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងជួយលោកស្រីឬអត់ ប្រសិនបើលោកស្រីជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ស្រាប់តែលោកស្រីបាននិយាយថា “គាត់តែងតែផ្តល់ដំបូន្មានដល់ខ្ញុំក្នុងរឿងជាច្រើនដែលខ្ញុំធ្វើ” “ហើយនៅក្នុងគ្រួសាររបស់យើង យើងតែងតែលើកទឹកចិត្តគ្នាជាញឹកញាប់ ហើយគាត់នឹងនៅតែផ្តល់ដំបូន្មានសម្រាប់ខ្ញុំនៅពេលខ្ញុំទៅពិគ្រោះជាមួយគាត់គ្រប់ពេល”។

អ្នកវិភាគនិយាយថាការបោះឆ្នោតរបស់លោកស្រីនៅថ្ងៃសុក្រនេះគឺអាចមានលទ្ធភាពខ្ពស់ ដោយសារលោកស្រីមានសម្លេងគាំទ្រពីដៃគូចម្រុះច្រើនពីគណបក្សលោកស្រី ដែលសម្លេងរួមគ្នានោះគឺមានអាសនៈគ្រប់គ្រាន់ដើម្បីឈ្នះសំឡេងភាគច្រើននៅក្នុងសភាថៃ។ ប៉ុន្តែប្រជាប្រិយភាពរបស់លោកស្រីជាមួយមហាជនទូទៅគឺមិនសូវជាល្អប៉ុន្មានទេ។ កន្លងទៅយោងតាមការស្ទង់មតិថ្នាក់ជាតិនៅដំណាច់ខែមិថុនាបានរកឃើញអត្រាយល់ស្របជាមួយលោកស្រីគឺតិចជាង 5% ឯណោះ៕ អត្ថបទ ទទក

Filed in: ព័ត៌មានថ្មី

Recent Posts

Daily Theme designed by Theme Junkie.