ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

រដ្ឋបាលខេត្តកណ្ដាល និងគណៈមេធាវីកម្ពុជា ប្រជុំផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានក្នុងវិស័យរដ្ឋប្បវេណី ព្រហ្មទណ្ឌ និងផ្សព្វផ្សាយសេវាការពារក្ដីជូនជនក្រីក្រដោយមិនយកកម្រៃ

រដ្ឋបាលខេត្តកណ្ដាល និងគណៈមេធាវីកម្ពុជា ប្រជុំផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានក្នុងវិស័យរដ្ឋប្បវេណី ព្រហ្មទណ្ឌ និងផ្សព្វផ្សាយសេវាការពារក្ដីជូនជនក្រីក្រដោយមិនយកកម្រៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងលោក លី ចាន់តុលា ប្រធានគណៈមេធាវីកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានបើកប្រជុំផ្សព្វផ្សាយច្បាប់មូលដ្ឋានក្នុង​​វិស័យរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី និងផ្សព្វផ្សាយសេវាការពាក្ដី ជូនជនក្រីក្រដោយមិនយកកម្រៃ តាមរយៈគម្រោងធាវីដល់មូលដា្ឋន ដោយមានការចូលរួមពីមន្ត្រីចូលរួមជាច្រើននាក់។

លោក លី ច័ន្ទតុលា បានថ្លែងថា តាមរយៈគម្រោងមេធាវីដល់មូលដ្ឋាននាថ្ងៃនេះ លោក លោកស្រីជាថ្នាក់ដឹកនាំ និងជាអាជ្ញធរមូលដ្ឋាន និងទទួលបាននូវព័ត៌មានលម្អិតអំពីវិជ្ជាជីវៈមេធាវី យន្តការផ្តល់ជំនួយ ផ្នែកច្បាប់ជូនជនក្រីក្រ និងច្បាប់មូលដ្ឋានសំខាន់នានា ដែលនឹងជាធនធានបន្ថែមដល់លោក លោកស្រី ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការបំពេញការងារប្រចាំថ្ងៃ និងផ្តល់សេវាដល់ប្រជាពលរដ្ឋ។

លើសពីនេះ​ ក៏ជាការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងគណៈមេធាវី មេធាវី និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយគ្នាទៅវិញទៅមក និងដើម្បីបង្កើតប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ តាម រយៈកិច្ចសហការជិតស្និទ។

លោក គួច ចំរើន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែរបស់ លោក លី ចាន់តុលា ប្រធានគណៈមេធាវី ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ អំពីច្បាប់មូលដ្ឋាន ដែលចាំបាច់ក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋាន រួមមាន៖ ច្បាប់ជាមូលដ្ឋាន ក្នុងវិស័យរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និងសេវាការពារក្តីជូនជនក្រីក្រ ដោយមិនយកកម្រៃតាមរយៈគម្រោងមេធាវីដល់មូលដ្ឋាន ជូនដល់មន្ត្រីមូលដ្ឋានដែលពាក់ព័ន្ធនាពេលនេះ។

លោក គួច ចំរើន ក៏បានផ្តាំផ្ញើឲ្យលោក លោកស្រី ដែលអញ្ជើញមកចូលរួមនៅថ្ងៃនេះ សូមត្រងត្រាប់ស្ដាប់ និងកត់ត្រា នូវខ្លឹមសារគន្លឹះសំខាន់ៗពាក់ព័ន្ធនឹងនីតិវិធី និងវិធីសាស្ត្រ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ នៅតាមមូលដ្ឋាន ពិសេសការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ និងជនងាយរងគ្រោះផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.