ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក ម៉ាង ស៊ីណេត ត្រូវបានប្រកាសតែងតាំងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ

លោក ម៉ាង ស៊ីណេត ត្រូវបានប្រកាសតែងតាំងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដោយមានការចូលរួមពីគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទ មេឃុំ ចៅសង្កាត់ និងមេបុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង២៩ នៃខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលការងារសំខាន់ៗដែលសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុសម្រេចបានកន្លងមកក្នុងការធ្វើសកម្មភាព បម្រើជូនអតីតយុទ្ធជនដូចជា ការដោះស្រាយការលំបាក ការរៀបចំភូមិសន្តិភាពអតីតយុទ្ធជន ការបើក ប្រាក់បេឡាមរណសង្រ្គោះ ការសាងសង់ផ្ទះ និងការចុះសាកសួរសុខទុក្ខអតីតយុទ្ធជនជាដើម។

លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ប្រធាន និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់ទំនុកចិត្តតែងតាំងលោក ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ ដើម្បីទទួលខុសត្រូវលើបងប្អូនអតីតយុទ្ធជនខេត្តព្រះសីហនុ ដែលសុទ្ធសឹងជាជនដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកប្រធានកិត្តិយស ក៏បានប្តេជ្ញាជម្រុញផ្តល់អត្ថប្រយោជន៍នានា និងលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជនឱ្យកាន់តែមានភាពប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ប្រធានសមាគម និងសម្តេចធិបតី អនុប្រធានទី១ រួមនឹងថ្លែងអំណរគុណចំពោះមន្រ្តីថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលបានប្រឹងប្រែងបម្រើបងប្អូនអតីតយុទ្ធជនរបស់យើង។

ក្នុងឱកាសនោះ កិត្តិសង្គហបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ សម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេស ការខិតខំរៀបចំដីធ្លី សាងសង់ផ្ទះជូនអតីតយុទ្ធជន និងការឈូសឆាយដីសម្រាប់សាងសង់ទីស្នាក់ការសមាគមខេត្ត និងការបើកប្រាក់បេឡាមរណសង្រ្គោះជូនដល់គ្រួសារអតីតយុទ្ធជន។

ជាមួយគ្នានេះ កិត្តិសង្គហបណ្ឌិត បានណែនាំ និងប្រគល់ភារកិច្ចសំខាន់ៗជូនសមាគមអតីតយុទ្ធជនថ្នាក់ខេត្ត ស្រុក និងសាខាឃុំ ដោយត្រូវបន្តពិនិត្យឱ្យបានហ្មត់ចត់ចំពោះបងប្អូនអតីតយុទ្ធជនដែលបានដាក់ពាក្យស្នើសុំដីសម្បទាសង្គមកិច្ច ផ្ទះ ដែលនឹងទទួលដី និងផ្ទះនៅលើដីសម្បទានសង្គមកិច្ច ត្រូវជម្រុញឱ្យពួកគាត់ទៅរស់នៅ និងបង្ករបង្កើនផល បន្តរៀបចំដីធ្លីសម្រាប់បង្ករបង្កើនផល រៀបចំប្លង់មេអភិវឌ្ឍន៍ភូមិ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ជម្រុញឱ្យមានសម្ព័ន្ធមេត្រីភាពចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច បន្តខិតខំដោះស្រាយការលំបាក និងខ្វះខាតចំពោះអតីតយុទ្ធជន និងលើកទឹកចិត្តផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន ដែលកំពុង ជួបការលំបាក ការលើកកម្ពស់ជីវភាព និងការពង្រឹងធ្លុងសាមគ្គីក្នុងជួរអតីតយុទ្ធជនរួមចំណែកក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.