ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

អភិបាលខេត្តកំពត ប្រាប់ពលរដ្ឋថា ប្តឹងផ្តល់គ្នា ត្រូវពិចារណាសិន, បើប្តឹង ខាតពេល ខាតលុយ និងធ្វើឲ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ

អភិបាលខេត្តកំពត ប្រាប់ពលរដ្ឋថា ប្តឹងផ្តល់គ្នា ត្រូវពិចារណាសិន, បើប្តឹង ខាតពេល ខាតលុយ និងធ្វើឲ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រាប់ប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកដែលបានប្តឹងផ្តល់រួចមកហើយ និងអ្នកដែលមិនទាន់បានប្តឹងផ្តល់គ្នា សូមគិតពិចារណាឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុតមុនដាក់ពាក្យបណ្តឹង ព្រោះការមានទំនាស់រវាងគ្នានឹងគ្នា គឺមិនបានផ្តល់នូវផលល្អសម្រាប់គូរភាគីណាមួយនោះឡើយ មានតែធ្វើឱ្យយើងខាតបង់ពេលវេលា ខាតបង់ប្រាក់កាស់ សេដ្ឋកិច្ចគ្រួសារធ្លាក់ចុះជាដើម។

ការដាស់តឿននេះបានធ្វើឡើងខណៈលោក និងលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ចូលរួមជាអធិបតី ក្នុងកម្មវិធីបន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ករណីដែលនៅសេសសល់មួយចំនួន នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
នៅសាលមហាជន សាលាខេត្តកំពត ដោយចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ អង្គភាព ស្ថាប័ន អាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើននាក់។

ទន្ទឹមនោះ លោកអភិបាលខេត្ត ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែជំរុញ និងដាក់ចេញនូវគោលការណ៍ ពិសេសកិច្ចចង្អុលការ ដោយផ្ទាល់មកកាន់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលមានអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស និងឱ្យមានប្រសិទ្ធិភាព ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកប ដោយភាពសុខសាន្ត កាត់បន្ថយការចំណាយពេលវេលា និងថវិកា ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងខេត្ត ត្រូវព្យាយាមដោះស្រាយបញ្ចប់វិវាទនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានចប់ត្រឹម ឃុំ-សង្កាត់ ឬក្រុង-ស្រុក របស់ខ្លួន ដើម្បីកាត់បន្ថយការចំណាយពេលវេលា ឬថវិការបស់ពលរដ្ឋ។

ប្រជាពលរដ្ឋដែលទទួលបានការដោះស្រាយបញ្ចប់វិវាទ បានលើកឡើងថា ការដោះស្រាយរបស់លោកអភិបាលខេត្ត ក៏ដូចជាក្រុមការងារពាក់ព័ន្ធ គឺស្ថិតលើសុភវិនិច្ឆ័យ និងថ្លឹងថ្លែងយ៉ាងត្រឹមត្រូវ អ្នកខុសគឺខុស អ្នកត្រូវគឺត្រូវ ហើយការដោះស្រាយមិនមានភាពលំអៀងទៅភាគីណាមួយនោះឡើយ។

ប្រជាពលរដ្ឋបានធ្វើការថ្លែងអំណរគុណ ចំពោះលោកអភិបាលខេត្ត ដែលបានខិតខំចំណាយពេលវេលា ដ៏មានតម្លៃធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយមិនចាំបាច់ទៅដល់ស្ថាប័នតុលាការនោះទេ។

សូមបញ្ជាក់ថា៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រាប់ថ្ងៃនេះ មានចំនួន ១៣ករណី ដែលសុទ្ធសឹងជាករណីទំនាស់ដីកេរ្តិ៍មរតក រវាងកូនៗ និងឪពុកម្តាយ រវាងបងប្អូន ហើយត្រូវបានដោះស្រាយបញ្ចប់ដោយប្រើរយៈពេលជិតពេញមួយថ្ងៃ។
គួររំលឹកថា៖ ក្រោយពីទំនាស់ ករណី ធំ-តូច ប្រមាណ ជិត ៣ពាន់ករណី ត្រូវបានដោះស្រាយបញ្ចប់ ពិសេសវិវាទដីធ្លីធំៗ គឺទំនាស់ដីធ្លីរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ។ ក្នុងការដោះស្រាយម្ដងៗ ប្រជាពលរដ្ឋមានការសាទរ ហើយទទួលយកបានរាល់លទ្ធផល ដែលបានដោះស្រាយរួច គ្រប់ភាគីពាក់ព័ន្ធទំនាស់ទាំងអស់៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.