ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ដាក់ចេញវិធានការក្តៅដល់មន្ត្រីជំនាញ និងកម្លាំងចម្រុះ ដែលប្រចាំការនៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ ត្រូវចាត់ការបទល្មើសឱ្យអស់ ក្នុងរយៈពេល៧ថ្ងៃ 

អភិបាលខេត្តពោធិ៍សាត់ ដាក់ចេញវិធានការក្តៅដល់មន្ត្រីជំនាញ និងកម្លាំងចម្រុះ ដែលប្រចាំការនៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ ត្រូវចាត់ការបទល្មើសឱ្យអស់ ក្នុងរយៈពេល៧ថ្ងៃ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានដាក់ចេញវិធានការក្តៅ ដល់មន្ត្រីជំនាញរដ្ឋបាលជលផល និងកម្លាំងចម្រុះ ដែលប្រចាំការនៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ ត្រូវចាត់ការបទល្មើសឱ្យអស់ ក្នុងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីចំណុចឃុំកំពង់លួង រហូតដល់ឡូតិ៍អភិរក្សកំពង់ប្រាក់ ហើយលោកនឹងចុះមកពិនិត្យម្តងទៀត នៅថ្ងៃបន្ទាប់។

លោកអភិបាលខេត្ត ខូយ រីដា បានដាក់ចេញវិធានការបែបនេះ ក្នុងឱកាសចុះពិនិត្យ វាយតម្លៃ និងពង្រឹងកិច្ចការងារបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ (រដូវត្រីពងកូន) នៅលើផ្ទៃទឹកបឹងទន្លេសាប ខាងលិចភូមិបណ្តែតឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានឱ្យដឹងថា ក្រោយពីការពិនិត្យជាក់ស្តែង យើងឃើញថា បទល្មើសដែលកំពុងតែកើតមាននេះ គឺប្រើប្រាស់ក្រឡា១ហ៊ុន ខុសពីច្បាប់អនុញ្ញាត ដូចនេះត្រីដែលត្រូវទៅពងញ៉ាស់កូន នៅក្នុងព្រៃលិចទឹក គឺត្រូវបទល្មើសត្រងយកទាំងអស់។ ត្រង់ចំណុចនេះ យើងមិនត្រឹមតែកម្ទេចចោលឧបករណ៍ល្មើសច្បាប់ និងចាក់លែងកូនត្រីប៉ុណ្ណោះទេ យើងក៏ត្រូវវែកមុខជនល្មើស ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ។

លោកបានគូសបញ្ជាក់ថា ច្រើនឆ្នាំហើយដែលយើងបាត់ដំណឹងកូនត្រីប្រា ចំពោះកូនត្រីដែលយើងបង្ក្រាបបាន និងចាក់លែងចូលបឹងទន្លេសាបវិញនាពេលនេះ គឺសុទ្ធសឹងជាប្រភេទកូនត្រីប្រា និងកូនត្រីចម្រុះជាច្រើនរយគីឡូក្រាម ដែលប្រហាក់ប្រហែលជាងរាប់សែនក្បាលឯណោះ។

លោកក៏សូមឱ្យមន្ត្រីរដ្ឋបាលជលផល សហការជាមួយកម្លាំងចម្រុះ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ត្រូវចុះមកធ្វើកិច្ចការងារនេះជាបន្ទាន់ និងត្រូវធ្វើឱ្យអស់ ក្នុងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីចំណុចឃុំកំពង់លួង រហូតដល់ឡូតិ៍អភិរក្សកំពង់ប្រាក់ និងត្រូវបន្តធ្វើចាប់ពីចំណុចឃុំកំពង់លួង រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។

លោក ខូយ រីដា បានលើកឡើងផងដែរថា ពេលសម្បូរត្រីបងប្អូនប្រជានេសាទយើង នឹងគ្មានបញ្ហាប្រឈមអ្វីទេ ផ្ទុយទៅវិញបើអត់ត្រី ពួកគាត់នឹងដាក់សម្ពាធមកលើអាជ្ញាធរយើង ជាក់ជាមិនខាន។ ដូច្នេះហើយ លោកសូមឱ្យធ្វើកិច្ចការងារនេះជាបន្ទាន់ ដើម្បីផលប្រយោជន៍រួម និងដើម្បីប្រយោជន៍បងប្អូនប្រជានេសាទយើង ទៅថ្ងៃអនាគត។

ឆ្លៀតក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានឧបត្ថម្ភប្រេងសាំង ចំនួន១ពាន់លីត្រ ដល់មន្ត្រីរដ្ឋបាលជលផល ដើម្បីចាក់ប្រើប្រាស់ ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសជលផល នារដូវបិទនេសាទនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរជម្រាបជូនថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់ អំពីរដូវបិទនេសាទ សម្រាប់ការធ្វើនេសាទ ក្នុងដែននេសាទទឹកសាប ឆ្នាំ២០២៤នេះ។ ជាមួយគ្នានោះ រដ្ឋបាលជលផល បានកំណត់អំពីការបិទនេសាទ៖ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។

ចំពោះខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា។ នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ដែលមានចែងក្នុងប្រកាស លេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.