ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៤

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៤

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤​​ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៤ ក្រោមវត្តមាន លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត និងមានការចូលរួមពីសំណាក់ លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងថា្នក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ និងបងប្អូនអ្នកសេ្នហាវិស័យកីឡាជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី លើកឡើងថា ការអប់រំកាយ និងកីឡាជាសមាសភាគមួយនៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់ រាងកាយ និងបញ្ញាស្មារតីរបស់មនុស្សឱ្យមានការលូតលាស់ល្អ រក្សាកម្លាំងមាំមួន និងមានសុខភាពល្អ។​ លោកស្រី អភិបាលរងខេត្ត ឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ រៀបចំឱ្យមានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ មានឧទ្យានបៃតង និងទីធ្លាសម្រាប់លំហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព និងសុខុមាលភាពប្រជាជនទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយបានដាក់ចេញនូវពាក្យស្លោកថា “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។​ លោកស្រី វិន ស៊ីធួន បន្ថែមថា ឆ្លងតាមបទពិសោធន៍ និងសមិទ្ធផលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ការអភិវឌ្ឍវិស័យអប់រំកាយ គឺជាទស្សនៈវិស័យថ្មីមួយ ដែលតម្រង់ទិសវិស័យកីឡាជាតិ ឈានទៅរកការធ្វើទំនើបកម្ម ដើម្បីសុខុមាលភាពរបស់ប្រជាជនគ្រប់រូប និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល។ លោកស្រី អភិបាលរងខេត្ត បញ្ជាក់ថា សមិទ្ធិផលជាប្រវត្តិសាស្ត្រ នៃព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាកេរមរតកដែលកូនខ្មែរគ្រប់រូបចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។ ទន្ទឹមនេះ នៅក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តវេនដោយយកចិត្តទុកដាក់ត្រៀមរៀបចំបណ្តុះបណ្តាលពង្រឹង សមត្ថភាពយុវជនវ័យក្មេងឱ្យមានសមត្ថភាពខ្ពស់ដើម្បីបានចូលរួមប្រកួតដណ្តើមមេដាយឱ្យបានច្រើលើកស្ទួយកិត្តិយសជូនប្រទេសជាតិ ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩​​ នាពេលខាងមុខ។

លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តពានរង្វាន់បាល់ទាត់ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី​ ឆ្នាំ២០២៤នេះ​ មានប្រតិភូកីឡាចូលរួមសរុបចំនួន ១២ក្រុម ស្មើនឹង ៣០០នាក់ ស្រី២នាក់ និងគណៈកម្មការរៀបចំការប្រកួតសរុបចំនួន ៥០នាក់ ស្រី៥នាក់។ ចំពោះក្រុមដែលបានចូលរួមការប្រកួតមានដូចជា៖១. ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ២ .សមាគមន៍អាជីវករផ្សារសែនមនោរម្យ​ ៣.សាលាតម្រង់ទិសបាល់ទាត់ ខេត្តមណ្ឌលគិរី​​ ៤.យុវជនក្រុងសែនមនោរម្យ FC ៥.សមាគមសម្ព័នយុវជនមុស្លីមកម្ពុជា ខេត្តមណ្ឌលគិរី ៦.សសយក ពេជ្រាដា FC ៧.សសយក ខេត្តមណ្ឌលគិរី ៨.មេម៉ង់ FC ៩.ចំការតែ FC ១០.ក្លិបកីឡា ហ្វ្រេនស៊ីប អេសស៊ី ១១.វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី និង១២.មហាជនស្រុកអូររាំង។ លោក លី សាមិ បញ្ជាក់ថា ចំពោះលទ្ធផលបច្ចេកទេស ជ័យលាភីលេខ១ បានទៅលើក្រុម សមាគមសម្ព័នយុវជនមុស្លីមកម្ពុជា ខេត្តមណ្ឌលគិរី​ ជ័យលាភីលេខ២ បានទៅលើក្រុម ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ និងជ័យលាភីលេខ៣ បានទៅលើក្រុម ចំការតែ FC។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.