ឯកឧត្តម អ៊ូ វណ្ណា ដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ របស់ក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ
រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ របស់ក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។




