សេនានុព័ន្ធយោធាចក្រភពអង់គ្លេស បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ ហើយបានជួបជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់ជាច្រើនរូប រួមមាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងទ័ពជើងទឹក កងទ័ពជើងគោក និងជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ។
វរសេនីយ៍ឯក Tim O’Brien បានគូសបញ្ជាក់ពីសមិទ្ធិផលសំខាន់ៗពីឆ្នាំ ២០២៣ ដូចជាទស្សនកិច្ចរបស់នាវាអង់គ្លេសលើកដំបូងក្នុងរយៈពេល ៦៥ ឆ្នាំ ហើយនិងនិស្សិតកម្ពុជាដំបូងបានបញ្ចប់ការសិក្សាពីរាជបណ្ឌិតសភាយោធា Sandhurst។ លោក និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា។




