ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ)

ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឃាត់ខ្លួនជនសង្ស័យចំនួស្រុកព្រៃកប្បាស តាកែវ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ម៉ៅ ស៊ីណា លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលស្រុកកោះធំនិងស្រុកស្អាង ខេត្តកណ្តាល ចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៨ និងទី០៩ ខែសីហា ឆ្នាំ២០២៤ បានកំណត់មុខសញ្ញា និងឃាត់បានជនសង្ស័យពាក់ព័ន្ធចំនួន០៩នាក់រួមមាន៖
១.ឈ្មោះ ផុន ម៉េងហ៊ ហៅនុយ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ជាអ្នកកាប់ទៅលើជនរងគ្រោះ)។
២.ឈ្មោះ វុទ្ធី សីហា ហៅសី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង (បក្ខពួកធ្វើសកម្មភាព)។
៣.ឈ្មោះ ចន បញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិកូជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង (បក្ខពួកទៅជាមួយ)។
៤.ឈ្មោះ ឡុក ហេងលី ហៅម៉េងលី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង (បក្ខពួកទៅជាមួយ)។
៥.ឈ្មោះ ជា ចំណាប់ ហៅបី ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង (បក្ខពួកទៅជាមួយ)។
៦.ឈ្មោះ ទីម សុកមីម ហៅតូង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង (បក្ខពួកទៅជាមួយ និងមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤៨៦ចខ/ខចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ចេញដោយលោក នូ វាសនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល)។
៧.ឈ្មោះ ឡេង ចន្ថា ហៅស៊ី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង (សមគំនិត យកម៉ូតូទៅលក់)។
៨.ឈ្មោះ ឆាយ គឹមហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង (បក្ខពួកទៅជាមួយ)។
៩.ឈ្មោះ ជី ស៊ុយទ្រី ហៅចយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង (បក្ខពួកទៅជាមួយ)។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងបានរួមមាន៖ -ដាវចំនួន០១ដើមប្រវែង៦៥សង់ទីម៉ែត្រ (ចាប់យកពីឈ្មោះ ផុន ម៉េងហ៊) -ម៉ូតូម៉ាកហុងដាស្កុបពីពណ៍ស សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កណ្តាល1AF.1327 -ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ គ្មានផ្លាកលេខ ។

សូមបញ្ជាក់អង្គហេតុថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៥ នៅលើដងផ្លូវលេខ១២៩ ចំណុចជិតស្ពានកំពង់ចក ស្ថិតនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីលួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ) បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នាប្រហែលដប់នាក់ ជិះម៉ូតូចំនួន០៤គ្រឿង បានធ្វើសកម្មភាពយកដាវស្ទាក់កាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ តាកែវ 1O.9178 របស់ជនរងគ្រោះឈ្មោះ យឿង សុវណ្ណវ៉ារី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូ ជាមួយមិត្តភ័ក្តចេញពីលេងទឹកនៅស្ពានកំពង់ចក សំដៅទៅផ្ទះវិញ និងបណ្តាលអោយអ្នករួមដំណើរម្នាក់ឈ្មោះ សួន សុវណ្ណរាជ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសកោសរលួតដើមដៃខាងស្ដាំប្រវែង១,៥សង់ទីម៉ែត្រ។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យជិះម៉ូតូគេចខ្លួនទៅទិសខាងកើតបាត់។

ទីបំផុត អធិការនគរបាលស្រុកព្រៃកប្បាស បានប្រគល់ម៉ូតូជូនជនរងគ្រោះវិញ ហើយបញ្ជូនក្មេងទំនើងជាជនសង្ស័យទាំង០៩នាក់ ទៅ សាលាដំបូងខេត្តតាកែវចាត់ការបន្ត៕

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.